ករុណា ពេជ្រ បញ្ជាក់ថា គ្មានភាគហ៊ុនក្នុងក្លឹបកម្... | ដំណឹងក្នុងប្រទេស:កម្សាន្ត/សិល្បៈ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​ករុណា ពេជ្រ បញ្ជាក់ថា គ្មាន​ភាគហ៊ុន​ក្នុង​ក្លឹប​កម្សាន្ត​ថោ​ន​

(ថ្ងៃទី 17 កក្កដា 2017, ម៉ោង 03:53:PM) | ដោយ: វឌ្ឍនៈ​

ក- ក+ | Print

ភ្នំពេញ: ស្ងាត់ៗ​គេ​ឃើញ​តារាចម្រៀង ករុណា ពេជ្រ កំពុងតែ​ដុតដៃ​ជើង ជាមួយនឹង​ជំនួញ​ចាស់​របស់ខ្លួន តែ​ត្រូវ​រុះរើ កែកុន​ធ្វើ​ថ្មី ហើយ​លេច​ឮថា ការចេញមុខ​ជួស​ជុស​នេះ តារាចម្រៀង ករុណា ពេជ្រ ក៏​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ផងដែរ​នៅក្នុង​ក្លឹប​កំសាន្ត​ថោ​ន ដែល​ចំណាយ​ដើមទុន​ប្រមាណ​ជាង ៦០​ម៉ឺន ដុល្លារ​។

ប្រភព​នៅ​ស្និទ្ធ​នឹង​តារាចម្រៀង រូបនេះ បាន​បញ្ជាក់ថា ថ្វីត្បិតតែ​មាន​ជំនួញ​ពេញដៃ និង​ការងារ​ជា​អ្នកគ្រប់គ្រង​ផលិតកម្ម​ថោ​ន ប៉ុន្តែ​តារា​ប្រុស​វ័យ​សាម​ជាង​រូបនេះ មិនបាន​ទុកពេល​ទំនេរ​របស់ខ្លួន ឥតប្រយោជន៍​ឡើយ ពោល បុរស​សង្ហារ​ដែល​មិនទាន់មាន​ដំណឹង​ស្នេហ៍ ករុណា ពេជ្រ កំពុងតែ​សំងំ​ជួសជុល នូវ​ជំនួញ​របស់ខ្លួន​ឡើងវិញ ដើម្បី​បំពេញតម្រូវការ​របស់​ភ្ញៀវ​ដើម្បី​ឲ្យ​ទាន់សម័យ​នា​រដូវ​កាល​ស៊ី​វិ​ល័យ​នេះ​។

ទាក់ទង​នឹង​សំនួរ​នេះ តារាចម្រៀង ខាងលើ​បាន​ទទួលស្គាល់ថា រូបគេ​ពិតជា​មានមុខ​មើល​ការខុសត្រូវ លើ​ការជួសជុល​ក្លឹប​កម្សាន្ត​ថោ​ន ពិតមែន ប៉ុន្តែ​មិនមែន​មានន័យថា ករុណា ពេជ្រ មាន​ភាគហ៊ុន​ជាមួយនឹង​ក្លឹប​ឡើយ​។

ករុណា ពេជ្រ បញ្ជាក់ថា ក្លឹប​ថោ​ន ក្រោយពី​ផ្អាក​ការជួសជុល ប្រមាណ​ជាង​៤​ខែ​មកនេះ ក៏​គ្រោង​នឹង​បើក​ដំណើរការ​វិញ​ជាធម្មតា ដែលមាន​ភាពលេច​ធ្លោ​ប្លែក ទាំង​ប្រព័ន្ធ​ភ្លើង ភ្លេង ជាពិសេស​មាន​អ្នកចម្រៀង និង DJ ល្បីៗ​មកពី​ក្រៅប្រទេស​។

ទោះបី​មានការ​ទទួលស្គាលថា ករុណា ពេជ្រ ជា​អ្នក​ឈរ​មើល​ការខុសត្រូវ​ជួសជុល​ក្លឹប​កម្សាន្ត​ថោ​ន ក៏ប៉ុន្តែ​តារាចម្រៀង​រូបនេះ បានត្រឹមតែ​និយាយថា ខ្លួន​ជា​អ្នកធ្វើការ​នឹង​អ្នកមើលការខុសត្រូវ​ប៉ុណ្ណោះ ការជួសជុល​ធ្វើ​ថ្មី​ឡើងវិញ​នេះ គ្មាន​ចំណែក​ភាគហ៊ុន​របស់​តារាចម្រៀង ករុណា ពេជ្រ ទេ​។

​ទោះជា​យ៉ាងណា ករុណា ពេជ្រ បាន​ផ្តាំផ្ញើរ​ដល់​អ្នកគាំទ្រ​ក្លឹប​កម្សាន្ត​ថោ​ន​ទាំងអស់ ងាក​មក​គាំទ្រ​ឡើងវិញ ព្រោះថា​ក្លឹប​កម្សាន្ត​មួយ​នេះ នឹង​បើក​ដំណើរ​ឆាប់ៗ​នេះ ក្រោយពេល​ជួសជុល​នឹងដាក់​តំណើរការបាន​១០០​ភាគរយ ចាប់ពីថ្ងៃទី ២៤ កក្កដា ២០១៧នេះ តទៅ នឹងមាន បញ្ចុះតំលៃ ៣០ភាគរយ គ្រប់អតិថិជនទាំងអស់ ព្រមទាំង​មាន​Promotion ពិសេសៗ សម្រាប់​អតិថិជន​ទៀត​៕     ​








ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners