តារាសម្តែងភេទទីបី ភី សម័យ មានថ្វីដៃអាជីពខាងប្រែ... | ដំណឹងក្នុងប្រទេស:កម្សាន្ត/សិល្បៈ 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​តារា​សម្តែង​ភេទ​ទី​បី ភី សម័យ មាន​ថ្វីដៃ​អាជីព​ខាង​ប្រែ​ក្រឡា

(ថ្ងៃទី 2 សីហា 2017, ម៉ោង 12:37:PM) | ដោយ: ​វឌ្ឍនៈ​

ក- ក+ | Print

ភ្នំពេញ: ​មួយរយៈ​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា តារា​សម្តែង​ភេទ​ទី​បី ជាច្រើន​នាក់​កំពុង​តែមាន​ភាពលេច​ធ្លោ​តាម​កម្មវិធី​ផ្សេងៗ ក្នុងចំណោម​អ្នកសិល្បៈ ជាពិសេស ពួកគេ​ហាក់​មាន​ដុង ផ្នែក​សម្តែង និង​ការតុបតែង​មុខ យ៉ាង​ប៉ិនប្រសព្វ​។

​ថ្មីៗ​នេះ គេ​សង្កេតឃើញ​តារា​សម្តែង ដែលជា​ភេទ​ទី​បី នាង ភី សម័យ បាន​វិ​វត្ត​ខ្លួន​ពី​អ្នក​តុបតែង មុខមាត់​ឲ្យ​តារា​សម្តែង -​តារាចម្រៀង​ល្បី ស្រាប់តែ​នាង មានឱកាស​សម្តែង នៅក្នុង​រឿង​មួយ របស់​ផលិតកម្ម ចក្រ​វា​ឡ​ពេជ្រ “​ស្ទឹង​ស្នេហា​”​។

​កញ្ញា ភី សម័យ បាន​និយាយថា នាង​មានឱកាស ចូល​សម្តែង​ខ្សែភាពយន្ត​នេះ គឺជា​ការផ្តល់​ដោយ អ្នកស្រី ជា​ម្ចាស់​ផលិតកម្ម និង​ដោយ​ការមើលឃើញ ពី​ភាពប៉ិនប្រសព្វ កំប្លុកកំប្លែង​ពី​កំណើត ដូច្នេះហើយ​អ្នកស្រី ក៏បាន​សាកល្បង និង​ផ្តល់ឱកាស​ដូច្នេះ​ទៅ​។

​នៅក្នុង​រង្វង់​អ្នកសិល្បៈ ស្ទើរ​មិនមាន​តារា​សិល្បៈ ច្រើន​ឡើយ មិន​ស្គាល់​ថា ភី សម័យ គឺជា​អ្នក​ផាត់មុខ ដែលមាន​ជំនាញ​ម្នាក់​។ នាង​រមែង​មានឱកាស​ផាត់មុខ និង​ធ្វើ​សក់​អោយ តារា​ល្បីៗ មិន​ថា​តារាចម្រៀង និង​ក្រុម​តារា​សម្ដែង ជា​ហូរហែរ ដោយមាន​សមត្ថភាព អាច​ប្រែកាយ​មនុស្ស ជា​តួអង្គ​បែបនេះ​បែប​នោះ តាម​ការចង់បាន របស់​ក្រុម​ផលិតករ និង​តួ​សម្ដែង​នោះ​ផង​។ អីចឹង​ហើយ ទើប​ក្រោយពេល​នាង បាន​ក្លាយជា​តារា​សម្ដែង​ខ្លួនឯង គឺ​អ្នកណាៗ ក៏​អោយ​មេដាយ​ថា នាង​ពូកែ​ប្រែ​ក្រឡា ធ្វើអោយ​សម្រស់​ក្លាយ ជា​មនុស្ស​មួយបែប​ផ្សេង​។

​ក្នុងពេល​ថ្មីៗ នាង​ក៏​ត្រូវបាន​ផលិតករ ដំឡើង​អោយ​សម្ដែង ជា​តួអង្គ​កាន់តែ​សំខាន់ ក្នុង​រឿង «​ស្នេហ៍​បញ្ច្រាសទិស​» រឿង​«​ប្រពន្ធ​ក្រៅ​បេះដូង​» រឿង​«​លេខា​ថ្មី​» រឿង​«​ផ្កា​ព្រៃ​ស្រទាប់​មាស​» រឿង​«​ក្រមុំ​ឆ្នាស់​ប៉ះ​មេស្រុក​ឆ្នើម​» និង​រឿង​«​ប្ដី​ម៉ែ​ទេ​កូន​» ជា​ដែល​សុទ្ធតែ ភាពយន្ត​ភាគ​ទូរទស្សន៍ ដោយ​តម្រូវអោយ​នាង បាន​សម្ដែង​ជា​តួ ភេទ​ទី​៣ លេងខ្លួន ដែលនាំអោយ​ថ្វីដៃ តែង​មុខ​របស់​នាង ត្រូវបាន​លេចឡើង មិន​ខុសពី​ប្រែ​ក្រឡា​។

​ភី សម័យ ធ្លាប់បាន​និយាយថា ការសម្ដែង ដ្បិត​មិនមែនជា​អ្វី ដែល​នាង​ធ្លាប់​រំពឹង​ទេ ប៉ុន្តែ​ក្រោយ​មានឱកាស គឺ​នាង​ត្រូវតែ​ក្ដាប់​អោយ​ជាប់ ជាពិសេស​គឺ​ការសម្ដែង ជា​តួ​ភេទ​ទី​៣ ក្រមិចក្រមើម និង​ចេក​ចូ​ច នៅក្នុង​ផ្ទៃរឿង​៕N/S






​    ​
ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners