រឿងបែប ប្រវត្តិសាស្ត្រ "ហ្លួងព្រះស្តេចកន" ចំណាយ... | ដំណឹងក្នុងប្រទេស:កម្សាន្ត/សិល្បៈ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​រឿង​បែប ប្រវត្តិសាស្ត្រ "​ហ្លួង​ព្រះស្តេច​កន​" ចំណាយពេល​២​ឆ្នាំ អស់ប្រាក់​ខ្ទង់លាន​ដុល្លារ​

(ថ្ងៃទី 4 សីហា 2017, ម៉ោង 11:27:AM) | ដោយ: វិចិត្រ​

ក- ក+ | Print

ភ្នំពេញ: ក្រោយពី​ចំណាយពេលរៀបចំ ផលិត ថត កាត់ត រយៈពេល​ឆ្នាំ​២ បានសម្រេច​ជា លទ្ធផល រយៈពេល​២​ម៉ោង​និង​២០​នាទី ដែលជា​រឿង​បែប​ប្រវត្តិសាស្ត្រ ផង​នោះ "​ហ្លួង​ព្រះស្តេច​កន​" នឹងត្រូវ​ដាក់បញ្ចាំ​ង​ជា​ផ្លូវការ នា​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ ដោយ​ចំណាយ​ទឹកប្រាក់ រហូត​ខ្ទង់លាន ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​សម្រិតសម្រាំង ផលិត​ខ្សែភាពយន្ត បែប​ប្រវត្តិសាស្ត្រ ខ្នាត​ធំ​នេះ​ឡើង​។​

​លោក ម៉ៅ អាយុទ្ធ ដែលជា​ផលិតករ និង​ជា​អ្នកដឹកនាំ​សម្តែង ក្នុង​ខ្សែភាពយន្ត​រឿង «​ហ្លួង​ព្រះស្តេច​កន​» បានអោយដឹង ក្នុង​សន្និសីទ​សារព័ត៌មាន ប្រកាស​កំណត់ ពេលវេលា ជា​ផ្លូវការ នៃ​ការចាក់​បញ្ចាំង​រឿង «​ហ្លួង​ព្រះស្តេច​កន​» ដែល​រៀបចំ​ធ្វើឡើង ក្រុមហ៊ុន LYP Group Co.,Ltd កាលពី​ថ្ងៃទី​៣ ខែសីហា ថា គិត​ចាប់តាំងពី​ការផលិត រហូត​ជោគជ័យ​ចេញ​ជា​ផ្លូវការ នៃ​ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ​ខ្មែរ​រឿង «​ហ្លួង​ព្រះស្តេច​កន​»គឺ​ប្រើ​រយៈពេល​អស់​២​ឆ្នាំ​។ មិនតែប៉ុណ្ណោះ​សម្រាប់​ទុន ដែល​ត្រូវបាន​ចំណាយ លើក​ការផលិត​រឿងនេះ គឺមាន​រហូត​ខ្ទង់លាន់​ដុល្លារ​ឯណោះ​។​

​លោក ម៉ៅ អាយុទ្ធ បាន​បន្តទៀតថា «​ខ្ញុំ​សង្ឃឹមថា រឿង ហ្លួង​ព្រះស្តេច​កន នឹង​ទទួលបាន ការគាំទ្រ​ច្រើន ពី​ទស្សនិកជន បន្ទាប់ពី​ធ្វើ​ការចាក់​បញ្ចាំង តាម​រោងភាពយន្ត​នានា ព្រោះថា​ខ្សែភាពយន្ត​នេះ បាន​លើក​បង្ហាញ​ពី ប្រវត្តិសាស្ត្រ​ខ្មែរ​។ ម្យ៉ាងទៀត បើ​ផ្អែក​តាម​ការ​ស្ទាបស្ទង់ បន្ទាប់ពី​ការចាក់​បញ្ចាំង ឈុត​ឆាក​ខ្លីៗ លើ​កញ្ចក់​ទូរទស្សន៍ និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់ PNN ឃើញថា មាន​ប្រិយមិត្ត​ជាច្រើន បង្ហាញ​ពី​ភាព​រីករាយ និង​អន្ទះសារ​ទន្ទឹងរង់ចាំ ឲ្យ​ដល់​ថ្ងៃ​ចាក់​បញ្ចាំង​!»​។​

​ខ្សែភាពយន្ត បែប​ប្រវត្តិសាស្ត្រ​ខ្នាត​ធំ គឺ​រឿង «​ហ្លួង​ព្រះស្តេច​កន​» នឹង​ត្រៀម​ចាក់​បញ្ចាំង ជា​ផ្លូវការ នា​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ ខាងមុខនេះ ផងដែរ នៅតាម​រោងភាពយន្ត ទំនើបៗ ដូចជា Legend ,Major Cineplex ,Prime Cineplex, បារាយ​អណ្តែត ខេត្តសៀមរាប និង​រោងភាពយន្ត Platinum Cineplex សៀមរាប​៕N​/S





ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners