កញ្ញា ស៊ីស៊ី គ្រងតំណែងស្រីស្អាត មានរាងសិចស៊ី | ដំណឹងក្នុងប្រទេស:កម្សាន្ត/សិល្បៈ 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

កញ្ញា ស៊ី​ស៊ី គ្រង​តំណែង​ស្រី​ស្អាត​ មាន​រាង​សិច​ស៊ី

(ថ្ងៃទី 11 សីហា 2017, ម៉ោង 05:08:PM) | ដោយ: វឌ្ឍនៈ

ក- ក+ | Print

ភ្នំពេញ: តារា​សម្តែង​កញ្ញា​ស៊ី​ស៊ី បាន​គ្រង​មកុដ​ជាតា​រា​ស្រី​ដែលមាន​ដងខ្លួន​សិច​ស៊ី​នឹង​ស្រស់ស្អាត កាលពីដើម​ខែសីហា កន្លងទៅ​នៅ​ប្រទេស​ម៉ាឡេស៊ី ស្របពេល​ដែល​នាង បាន​យកឈ្នះ លើ​បេ​ក្ខ​នារី​ជិត​៣០​នាក់ និង​មាន​ពីរ​ប្រទេស​បាន​ចូលរួម​រវៀង​កម្ពុជា​និង​វៀតណាម​។

កញ្ញា​សម្តែង​រូបនេះ​បានបង្ហាញ​អារម្មណ៍​រំភើប​ថា នាង​មិន​នឹកស្មានថា​បាន​ចូលរួម​ប្រកួត​ហើយ​ទទួលបាន​ជ័យជំនះ​បែបនេះ ត្បិត​អី​អ្នកចូលរួម​ប្រកួត​មាន​រូបរាង​ស្រស់ស្អាត​គ្រប់ៗ​គ្នា​។ កញ្ញា​ថា ការបង្ហាញ​ម៉ូត​សង្កត់ធ្ងន់​និង​បាន​ពិន្ទុ​ខ្ពស់​ដោយ​ផ្តោតទៅលើ​ឈុត​ហែល​ទឹក និង​ឈុត រាត្រី ស​មោ​-​ស ។

ក​ញ្ញ​ស៊ី​ស៊ី បាន​គ្រង​មកុដ ជា​កញ្ញាឯក (Champion) ចំណែក​ចំណាត់ថ្នាក់​លេខ​ពីរ 1st Runner Up និង​ចំណាត់ថ្នាក់​លេខ​បី 2ndRunner Up បាន​ទៅលើ​កញ្ញា​មកពី​ប្រទេស​វៀតណាម​។ កញ្ញា​ស៊ី​ស៊ី បានទទួល​ទឹកប្រាក់​ចំនួន​២០០០​ដុល្លារ រួម​ជាមួយនឹង​រង្វាន់​លើកទឹកចិត្ត​ជាច្រើន ដែល​កញ្ញា​បញ្ជាក់ថា មកុដ​ដែល​នាង​ទទួលបាន​នៅក្រៅ​ស្រុក​មួយ​នេះ គឺជា​ការ​ផ្តល់ឱកាស និង​រឹតតែ​ធ្វើ​ឲ្យ​នាង​មានឱកាស​ការងារ​សិល្បៈ​ជាច្រើន​ទៀត ជាពិសេស​ក្រុមហ៊ុន​ដែល​ចាត់ចែង​រៀបចំ​ប​ញ្ចូ​ន​នាង​ទៅ​ប្រលង មាន​គម្រោង​យក​នាង​ផ្សាយ​ផលិតផល​ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​នាង​សង្ឃឹមថា ការងារ​ជាច្រើន​នឹងមាន​សម្រាប់​នាង ក្រោយ​ពេលដែល​នាង​បាន​គ្រង​មកុដ Miss Beauty Between Cambodia and Vietnam ដែល​ទើបតែ​បញ្ចប់ទៅ​ថ្មីៗ​នេះ​។

ក្រៅពី​ការដើរ​បង្ហាញ​ម៉ូត ទីផ្សារ​សម្តែង របស់​កញ្ញា​ស៊ី​ស៊ី​ហក់​ឡើង​ខ្ពស់​បង្គួរ ព្រោះ​ថ្មីៗ​នេះដែរ កញ្ញា​ស៊ី​ស៊ី ក៏បាន​ចូលរួម​សម្តែង​ខ្សែរ​ភាពយន្ត​រឿង​ខ្មោច ដែល​ដើរតួ​អង្គ​កាច​ឆ្នាស់ឆ្នើម ក្រៅពី​សម្តែង​ជា​តួ​ការ ស៊ី​ស៊ី កំពុងមាន​ផលិតកម្ម​ពីរ​-​បី ទាក់ទង​នាង​ដើម្បី​ចុះ​កុងត្រា​ថត​រឿង​បន្ថែមទៀត​ផងដែរ​៕










ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners