ឈ្មួញ និងប្រធានផ្សារ បានលុយ តែរាស្ត្របាន ភាពក្ត... | ដំណឹងក្នុងប្រទេស:អត្ថាធិប្បាយ និងទស្សនៈ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ឈ្មួញ និង​ប្រធាន​ផ្សារ បាន​លុយ តែ​រាស្ត្រ​បាន ភាព​ក្តៅក្រហាយ​

(ថ្ងៃទី 8 មីនា 2017, ម៉ោង 12:29:PM) | ដោយ: សុ​បណ្ឌិត

ក- ក+ | Print

កំពង់ចាម:  ប្រជាពលរដ្ឋ ដែល​រស់នៅ​ទល់មុខ​ផ្សា​របឹង​កុក ស្ថិត​ក្នុងភូមិ​មេម៉ាយ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម កំពុងតែ​ជួប​ផល​លំបាក​ជាខ្លាំង បន្ទាប់ពី​មិនត្រូវ​ទទួលបាន ការយកចិត្ត​ទុក្ខ​ដាក់ ពី​សំណាក់​អាជ្ញាធរ​ដែនដី ដែល​ស្ថិតនៅ​ទីនោះ ចំពោះ​ការរៀបចំ​អនាម័យ និង​សណ្តាប់ធ្នាប់ នៅ​ទល់មុខ​បរិវេណ ផ្សា​របឹង​កុក ដែល​ប្រជាពលរដ្ឋ ស្គាល់​ថា ជា​ផ្សារ​ធំ​ទី​២ ក្នុង​ខេត្ត​នេះ​។​

​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​នេះ បាន​ផ្ញើលិខិត មក​គេហទំព័រ CEN ដោយបាន​រៀបរាប់ ឲ្យ​ដឹងថា ពួកគាត់​កំពុងតែ​ជួបនឹង ផល​លំបាក​យ៉ាងខ្លាំង ចំពោះ​ការមិន​យកចិត្ត​ទុក្ខ​ដាក់ របស់​អាជ្ញាធរ ស្ថិតក្នុង​តំបន់​នោះ ទាក់ទង​នឹង​រឿង សណ្តាប់ធ្នាប់ និង​អនាម័យ ដោយសារ​ថា ប្រធាន​ផ្សា​របឹង​កុក មិនបាន​យកចិត្ត​ទុក្ខ​ដាក់ ក្នុង​រឿង​សណ្តាប់ធ្នាប់ ការលក់ដូរ​របស់ អាជីវករ​ទេ គឺ​បាន​បណ្តោយ​ឲ្យ​ពួកគាត់ មក​លក់ដូរ​ពាសពេញ លើ​ចិញ្ចើមផ្លូវ បង្ករ​ឲ្យ​មានការ​កកស្ទះ និង​ភាពអនាធិបតេយ្យ ជាខ្លាំង មិន​ត្រឹមតែ​ប៉ុណ្ណោះ ការទទួល​ផ្ញើ​កង់​ម៉ូតូ របស់​អ្នកយក​ភាស៊ី​ផ្សារ​វិញ មិនបាន​ធ្វើ​ឲ្យ​ត្រឹមត្រូវ ទៅតាម​សៀវភៅ​បន្ទុក គឺ​គាត់​បាន​ឲ្យ​ម៉ូតូ​កង់ ទាំងនោះ ដាក់​ពាសពេញ​ផ្លូវ ដោយ​មិន​ខ្វល់​ពី​ការកកស្ទះ និង​សណ្តាប់ធ្នាប់​អ្វី​ទាំងអស់ ពោលគឺ​ឲ្យ​តែ​គាត់ បាន​លុយ អ្នកណា ធ្វើ​ស្អី ក៏​ធ្វើទៅ​។​

 រីឯ​បញ្ហា​អនាម័យ​វិញ គឺ​សូន្យ​តែម្តង បន្ទាប់ពី​អាជីវករ ដែល​គាត់​លក់​ចប់ អ្នកយក​ភាស៊ី​ផ្សារ មិនដែល​ដើរ​ប្រាប់ ឲ្យ​ពួកគាត់ យក​សំរាម​មក​ចោល ឲ្យ​បាន​ត្រឹមត្រូវ​ទេ គឺ​សំរាម​ទាំងអស់នោះ នៅ​ពាសពេញ​ផ្លូវ បង្ករ​ឲ្យ​ជះក្លិន​ស្អុយ ឆ្អាប មកលើ​ផ្ទះ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ម្តុំ​នោះ ជាខ្លាំង ជាពិសេស​ទឹក ដែល​ហូរ​ចេញពី​ឡាន​ដឹក​ត្រី​ធំៗ ហើយ​ភាពអនាធិបតេយ្យ​នេះ គឺមាន​តាំងពី​ម៉ោង​ប្រមាណ ៤​យប់ រហូតដល់​ម៉ោង ១២​ថ្ងៃត្រង់ ឯណោះ ហើយ​មិនមែន​តែ ១​ថ្ងៃ ឬ​២​ថ្ងៃ នោះទេ គឺ​ភាពរ​ញេ​រ​ញៃ នេះ​មាន​ជាង ១០​ឆ្នាំ​មកហើយ មិន​ដែលមាន​អ្នកណា មក​អើពើ​អ្វី​ទាំងអស់ ហើយ​ខាង​អាជ្ញាធរ​វិញ គេ​ដាក់​កម្លាំង​មក​រៀបចំ សណ្តាប់ធ្នាប់​ដែរ តែ​កម្លាំង​ទាំងនោះ មិនមែន​មក​រៀបចំ​ទេ គឺ​មក​អង្គុយ​មើល ហើយ​ចែក​លុយ​គ្នា​ទៅវិញ​។

​ជា​ចុងក្រោយ យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ ដែល​រស់នៅ​ទល់មុខ ផ្សា​របឹង​កុក សូម​សំណូមពរ ដល់​សាលាខេត្ត​កំពង់ចាម មកជួយ​ពិនិត្យមើល​ផង ព្រោះ​ពេលនេះ យើងខ្ញុំ​កំពុងតែ​មិនត្រូវ​បាន អាជ្ញាធរ​ដែនដី យកចិត្ត​ទុក្ខ​ដាក់​ទេ បើសិនជា​ស្អាត និង​មាន​សណ្តាប់ធ្នាប់ ត្រឹម​ពាក់កណ្តាល ថ្ងៃ​សម្តេចនាយក​រដ្ឋមន្ត្រី អញ្ជើញ​មក​សម្ពោធ​វិទ្យាល័យ តេ​ជោ​ហ៊ុន សែន បឹង​កុក ក៏​ប្រជាពលរដ្ឋ នៅទីនេះ មានការ​ត្រេកអរ មិន​ស្ទើរ​ដែរ​៕N/S





ដំណឹងថ្មីៗចុងក្រោយ
>> អត្ថបទច្រើនទៀត <<

Our Partners