រឿងវ៉ៃប្រជាពលរដ្ឋ សង្គមស៊ីវិល និងអ្នកកាសែតៈ សន្... | ដំណឹងក្នុងប្រទេស:អត្ថាធិប្បាយ និងទស្សនៈ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​រឿង​វ៉ៃ​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​អ្នកកា​សែ​តៈ សន្តិសុខ​ខណ្ឌដូនពេញ ធ្វើ​ឲ្យ​រដ្ឋាភិបាល អាម៉ាស់មុខ​

(ថ្ងៃទី 11 តុលា 2016, ម៉ោង 11:51:AM) | ដោយ: ​ឧ​ត្ត​ម​

ក- ក+ | Print

ភ្នំពេញ: តើ​សាលា​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ឲ្យ​ក្រុម សន្តិសុខ​ខណ្ឌដូនពេញ បង្ក​ភាព អនាធិបតេយ្យ វាយ​បង្ក្រាប​ទៅលើ ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល រួមទាំង​អ្នកកាសែត ឬ​យ៉ាងណា​? តួយ៉ាង​កាលពី​ព្រឹក​ថ្ងៃទី​១0 តុលា ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ វាយ​បង្ក្រាប​លើ​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​អ្នកកាសែត​។​

ករណីនេះ បាន​កើតឡើង​ចំពេល​ដែល លោកស្រី រ៉ូ​ណា​ស្មី​ត អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ មក​ទស្សនកិច្ច​កម្ពុជា តាមឃ្លាំមើល បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​អ្វីដែល​ក្រុម​សន្តិសុខ ខណ្ឌដូនពេញ វាយ​ទៅលើ​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​អ្នកកាសែត ត្រូវបាន​កត់ត្រា ក្នុង​បញ្ជី​របស់ អ្នករាយការណ៍​ពិសេស អង្គការ សហប្រជាជាតិ​។​

​បើ​នៅតែ​បន្ត​បណ្តែតបណ្តោយ ឲ្យ​ធ្វើ​របៀបនេះ រាជរដ្ឋាភិបាល នឹងរង​ការរិះគន់ និង​ថ្កោល​ទោល​គ្រប់ទិសទី​។ ហើយ​ចំពោះ​ករណីនេះ រដ្ឋាភិបាល ច្បាស់​ជា​មិនបាន​ឲ្យ ក្រុម​សន្តិសុខ ខណ្ឌដូនពេញ ធ្វើ​របៀបនេះ​ទេ​។ ការ​វាយ​លើ​ប្រជាពលរដ្ឋ និង​អ្នកកាសែត ពី​សំណាក់​ក្រុម​សន្តិសុខ ខណ្ឌដូនពេញ គឺ​មិនមែនជា​លើក​ទី​១ ទេ​។ ប៉ុន្តែ​ចំណាត់​របស់​សាលាក្រុង ក្រោម​ការដឹកនាំ​របស់​លោក ប៉ា សុជាតិ​វង្ស គឺ​មិនឃើញ​មាន​នោះទេ​។ រីឯ​លោក គួច ចំរើន ដែលជា​អាណាព្យាបាល ក្រុម​សន្តិសុខ ក៏​មិនឃើញ​មាន​ចំណាត់ការ​ដែរ​។ រាជរដ្ឋាភិបាល នឹង​ខូច​ឈ្មោះ ដោយសារតែ​ក្រុម​សន្តិសុខ មួយ​ក្តាប់​តូច​នេះ​។​

​លោកប៉ា សុជាតិ​វង្ស និង​លោក​គួច ចំរើន គួរពិនិត្យមើល​ករណី​នេះ​ឡើងវិញ​។ តើ​រដ្ឋាភិបាល​បាន​ចំណេញ ឬក៏​ខាត ? បើ​ឲ្យ​ក្រុម​សន្តិសុខ បន្តធ្វើ​របៀបនេះ តទៅ​?​។ ល្មម​ដល់ពេល អារ​សាច់​ស្អុយ​ចេញ​ហើយ កុំ​ទុក​ឲ្យ​វា​ក្លាយជា​មហារីក​៕N​/S






ដំណឹងថ្មីៗចុងក្រោយ
>> អត្ថបទច្រើនទៀត <<

Our Partners