មន្ត្រីក្នុងខេត្តតាកែវ បើកដៃឲ្យគេនាំឈើ ទៅវៀតណាម... | ដំណឹងក្នុងប្រទេស:អត្ថាធិប្បាយ និងទស្សនៈ 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

មន្ត្រី​ក្នុង​ខេត្តតាកែវ បើកដៃ​ឲ្យ​គេ​នាំ​ឈើ ទៅ​វៀតណាម ដោយ​ខុសច្បាប់​

(ថ្ងៃទី 1 វិច្ឆិកា 2016, ម៉ោង 10:46:AM) | ដោយ: ពលរដ្ឋ​ខេត្តតាកែវ​

ក- ក+ | Print

តាកែវ: ប្រជាពលរដ្ឋ នាំគ្នា​និយាយថា បើ​ខ្មោច​ស្រុក មិន​ឱ្យដៃ ខ្មោច​ព្រៃ ពុំមាន​រិ​ទ្ធ​អំណាច​ឡើយ ចំពោះ​ឈើប្រណិត ដែល​តែងតែមាន​មន្ត្រី មានអំណាច មាន​ខ្នង និង​មន្ត្រី ដែលមាន​អាវុធ ចំហរ​អោយ​ឈ្មួញ នាំ​ឈើ​ចេញ ទៅ​ប្រទេស​វៀតណាម ស្ទើ​តែ​ជា​រៀងរាល់ថ្ងៃ ទៅហើយ​។ នេះ​បើតាម​សម្តី​ប្រជាពលរដ្ឋ នៅក្បែរ​កន្លែង ដែល​រថយន្ត​ដឹកឈើ ទៅ​ចាក់ ហើយ​លើកដាក់​ទូក ។​

​រឿង​នាំ​ឈើ​ចុះ ប្រឆាំងនឹង​ប្រសាសន៍ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ខាងលើ មិនដឹង​ជាម​ន្ត្រី​ជំនាញ (​មេព្រៃ​) ឬ​អាជ្ញាធរ​ស្រុក ខេត្ត បាន​ជ្រាប​ដែល​ឬទេ​? ។ តែបើ​បាន​ជ្រាប​ហើយ កុំ​ធ្វើឱ្យ​អនុសាសន៍ របស់​សម្តេច​តេ​ជោ ហ៊ុន សែន គ្មាន​ប្រសិទ្ធភាព​ឲ្យ​សោះ ។

​បើតាម​សម្តី​របស់ ប្រជាពលរដ្ឋ បាន​និយាយថា ឈើ​ប្រណីត តែងតែ​ដឹក​យកមក​ទម្លាក់​ចាក់​លើ​ទូក ដឹក​បន្តទៅ​ប្រទេស​វៀតណាម នៅក្នុង​ស្រុក​ទ្រាំង និង​ស្រុក​បូរី​ជលសារ ។ ក្នុងនោះ ពួកគាត់ ដែលជា​ប្រជាពលរដ្ឋ បាន​សំណូមពរ ដល់​អ្នក​ដែល​អាច​ជឿជាក់​បាន ជាពិសេស​លោក​អភិបាល​ខេត្តតាកែវ មាន​វិធានការ​រាំងខ្ទប់ ឲ្យ​បាន ៕N/S
ដំណឹងថ្មីៗចុងក្រោយ
>> អត្ថបទច្រើនទៀត <<

Our Partners