មជ្ឈដ្ឋាននានា ៖ ឥឡូវនេះ លោកហោ ណាំហុង មិនសូវមានអ... | ដំណឹងក្នុងប្រទេស:អត្ថាធិប្បាយ និងទស្សនៈ 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

មជ្ឈដ្ឋាន​នានា ៖ ឥឡូវនេះ លោក​ហោ ណាំហុង មិនសូវមាន​អ្នក​ហែហម​ទៀត​ទេ​

(ថ្ងៃទី 15 វិច្ឆិកា 2016, ម៉ោង 10:36:AM) | ដោយ: ដាវុធ

ក- ក+ | Print

ភ្នំពេញ: ក្រុមមន្ត្រី នៅ​ក្រសួងការបរទេស បានធ្វើ​ការសង្កេត ហើយ​បាន​និយាយថា ៖ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឥឡូវ មិនសូវមាន​អ្នក​ហែហម​លោកដូច​កាលពីពេល​លោកនៅ​ជា​រដ្ឋមន្ត្រីការបរទេសនោះទេ​។​

​ក្រោយ​លោក​ចាក​ចេញពី​រដ្ឋមន្ត្រី​មក ទៅណា​មក​ណា មិន​ដូច​មុន បាត់​អ្នក​ដែល​ហែហម​ច្រើន​។ ជាក់ស្ដែង យើង​មើល​តាម​រូបភាព កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ពេលដែល​លោក បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា និង​មាន​ថ្នាក់ដឹកនាំ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ទៅ​ចូលរួម​សន្និសីទ​សកល លើក​ទី​៣ ស្តីពី​អ៊ី​ន​ធឺ​ណេ​ត នាទី​ក្រុង​វូ​ហ្សិ​ន ខេត្ត​ជិ​ជាង សាធារណរដ្ឋ​ប្រជាមានិត​ចិន​នោះ គឺ​នៅ​ព្រលានយន្តហោះ មានតែ​មន្ត្រី​ពីរ​បីនាក់​ប៉ុណ្ណោះ ខុសស្រឡះ កាលពី​លោក នៅ​ធ្វើ​រដ្ឋមន្ត្រីការបរទេស​។​

​មន្ត្រី​ម្នាក់ ទំនងជា​ស្និទ្ធ​នឹង​លោក ហោ ណាំហុង បាន​បញ្ចេញ​ទស្សនៈ​ថា ពេល​លោក នៅមាន​អំណាច មាន​តួនាទី មុខតំណែង អាច​ពួកគេ ពឹងពាក់​បាន អ្នកណា ក៏​ទៅ​អែបអប​ដែរ​។ ដល់ពេល​លោក អស់អំណាច គេ​ឃ្លាតឆ្ងាយ ដូច្នេះ​អ្នក​កំពុង​នៅមាន មុខតំណែង និង​តួនាទី ឬ​ពេលធ្វើ​មេ​គេ ត្រូវ​មើល​កូនចៅ អោយបាន​ដូចគ្នា កុំ​គិតគូរ​តែ​ក្រុម​លើកជើង និង​អែបអប​គេ ពេល​មាន​បញ្ហា គឺ​ក្រុម​អែបអប​នោះ រត់ចោល​មុនគេ​៕N​/S


ដំណឹងថ្មីៗចុងក្រោយ
>> អត្ថបទច្រើនទៀត <<

Our Partners