សិល្បៈខ្មែរ ក្រោមក្រសែភ្នែក ជនជាតិអឺរ៉ុប | ដំណឹងក្នុងប្រទេស:អត្ថាធិប្បាយ និងទស្សនៈ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

សិល្បៈ​ខ្មែរ ក្រោម​ក្រសែភ្នែក ជនជាតិ​អឺរ៉ុប​

(ថ្ងៃទី 25 មករា 2017, ម៉ោង 10:50:AM) | ដោយ: ដាវុធ

ក- ក+ | Print

ភ្នំពេញ: ជនជាតិខ្មែរ​ភាគច្រើន មិនសូវ​និយម ចង់​ស្វែងយល់​ពី ប្រវត្តិសាស្ត្រ​ជាតិ សិល្បៈ សម្បត្តិ​វប្បធម៌ និង បេតិកភណ្ឌ របស់​ជាតិ​ខ្លួន អ្វី​ប៉ុន្មាន​ទេ​។ នេះ​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក លោក​ម៉ៅ ចន្ទ​តារា មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​២៥ ខែមករា​នេះ​។​

​លោក​ម៉ៅ ចន្ទ​តារា បានសរសេរថា មាន​ខ្លះ​ដែរ គឺ​និស្សិត​ដែល ស្រឡាញ់​ផ្នែក​អក្សរសាស្ត្រ ផ្នែក​តូរ្យតន្ត្រី ផ្នែក​បូរាណ​វិទ្យា ឬ ផ្នែក​ស្ថាបត្យកម្ម ។​ល​។ ដែល​និយម​ចូលចិត្ត​ចំណុច សំខាន់ៗ​ទាំងអស់​ខាងលើ ហើយ​នៅ​សេសសល់ ពី​នោះ គឺ គេ​ខ្ជិល​ចង់​អាន ឬ ខ្ជិល​ចង់ដឹង​តែម្តង​។​

​ពួក​អឺរ៉ុប ម៉ោង​ណា ក៏​អាន​សៀវភៅ ម៉ោង​ណា ក៏​ស្រាវជ្រាវ បើទោះបីជា​សិល្បៈ​របស់​ប្រទេស​ខ្លួន ឬ របស់​ប្រទេស ជិត​ខ្លួន​ក្តី ឬ​សិល្បៈ​របស់​ប្រទេស ឆ្ងាយ​ពី​ខ្លួន​ក្តី​។ ជនជាតិ អឺរ៉ុប ចង់ដឹង ចង់​ឮ ចង់ឃើញ ចង់​យល់ និង ចង់​ស្វែងយល់ ពី​បរិបថ​សង្គមមនុស្ស ដែល មាន​លក្ខណៈ​បត់បែន ជា​តំណាក់ៗ ទៅតាម​សម័យកាល​របស់​វា​។​

​រូបថត​ខាងក្រោម​នេះ បង្ហាញ​ពី សិស្សានុសិស្ស កំពុង​សិក្សា​ស្វែងយល់​ពី​សិល្បៈ​និង ក្បាច់ចម្លាក់​របស់​ខ្មែរ ដែល​កំពុង​ត្រូវបាន​ដាក់តាំង ក្នុង​សារមន្ទីរ ហ្គី​ម៉េ Musée Guimet ឋិត​ក្នុង​ទីក្រុង ប៉ារីស នៃ​ប្រទេស​បារាំង​។​

​ជនជាតិ​អាមេរិកាំង បារាំង អង់គ្លេស អេ​ស្ប៉ា​ញ៉ុ​ល អ៊ីតាលី ជប៉ុន ចិន ថៃ ។​ល​។ ជិះ​យន្តហោះ​ចម្ងាយ​ដី រាប់​យោជន៍ ដើម្បី​មក​ទស្សនា​ស្វែងយល់​ពី អារ្យធម៌​ខ្មែរ ពី​អតីតកាល នៅក្នុង​ប្រទេស កម្ពុជា​។ អ្នកខ្លះ ពួកគាត់​សិក្សា​យ៉ាង​ស៊ីជម្រៅ និង មាន​សមត្ថភាព​យល់ដឹង ពូកែ​ជាង​ខ្មែរ ម្ចាស់​ស្រុក ឬ​ម្ចាស់​របស់​សម្បត្តិ វប្បធម៌​ទៅទៀត​។​

​ខ្មែរ​ម្ចាស់​របស់ បើ​មិន​ស្គាល់​ខ្លួន​ច្បាស់​ទេ គឺ​គ្មាន​ពេលណា មក​នឹក​ស្រឡាញ់​សម្បត្តិ​វប្បធម៌ បែបនេះ​ឡើយ​។ ខ្មែរ​ម្ចាស់​ស្រុក ប្រសិនបើ​យើង មិន​ផ្តល់​តម្លៃ​សម្បត្តិ វប្បធម៌​ដូនតា​យើង​ទេ នោះ​ជាតិ​យើង នឹង​លិចលង់ ទៅ​ថ្ងៃ​អនាគត ជាមិនខាន​។ ខ្មែរ​ម្ចាស់​សម្បត្តិ​វប្បធម៌ គួរ​ជ្រោង​ឡើង រាល់​ដួងព្រលឹង វិញ្ញាណ និង អត្តសញ្ញាណ​ជាតិ​របស់ខ្លួន ពុំ​នោះទេ កិត្យានុភាព​ជាតិ នឹងមិន​ថ្កុំថ្កើង​រុងរឿង​បានឡើយ​៕N​/S



ដំណឹងថ្មីៗចុងក្រោយ
>> អត្ថបទច្រើនទៀត <<

Our Partners