សត្វព្រៃកម្រ៦ប្រភេទត្រូវបានគេអះអាងថា រកឃើញនៅភ្ន... | ដំណឹងក្នុងប្រទេស:សង្គម 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

សត្វព្រៃ​កម្រ​៦​ប្រភេទ​ត្រូវបាន​គេ​អះអាងថា រកឃើញ​នៅ​ភ្នំក្រវាញ

(ថ្ងៃទី 25 កក្កដា 2012, ម៉ោង 08:03:AM) | ដោយ: ភីរម្យ

ក- ក+ | Print

ជួរ​ភ្នំក្រវាញ​: សត្វព្រៃ​កម្រ​៦​ប្រភេទ​ដែល​រួមមាន ដំរី កែះ សត្វ​ខ្ទីង ឆ្កែព្រៃ ខា្ល​រខិន និង​សត្វ​ឆ្មាបា ត្រូវបាន​គេ​អះអាងថា រកឃើញ​នៅ​តំបន់​អភិរក្ស​នា​ជួរ​ភ្នំក្រវាញ​។​

​អង្គការ​សត្វនិង​រុក្ខជាតិ​អន្តរជាតិ​បាន​អះអាង​កាលពី​ថ្ងៃទី​២៣ ខែកក្កដា កន្លងទៅនេះ​ថា តាម​រូបភាព​ពី​កា​ម៉េ​រ៉ា​ដែល​គេ​ដាក់​បង្កប់​ក្នុងព្រៃ​ គេ​បាន​រកឃើញ​នូវ​វត្តមាន​សត្វ​ទាំងនេះ​។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា រូបភាព​ដែល​ថត​បាន​នេះ ជា​ខ្សែ​វីដេអូ​ដែល​គេ​ប្រើប្រាស់​នូវ​បច្ចេកទេស​ខ្ពស់ ដែល​មិន​ប៉ះពាល់​ឬក៏​រំខាន​ដល់​ពពួក​សត្វព្រៃ​កម្រ​ទាំងអស់នេះ​។
​ប្រភព​ដដែល​នេះ​បាន​អះអាងថា ទីតាំង​ដែល​គេ​រកឃើញ​នូវ​វត្តមាន​ពពួកសត្វ​ទាំងនេះ ត្រូវបាន​គេ​ទុកជា​សម្ងាត់​ដើម្បី​ការពារ​ការរំខាន​ដល់​ពពួកសត្វ​ទាំងអស់នេះ​។​
​ការរកឃើញ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ​ជាភស្តុតាង​ដ៏​សំខាន់​ថ្មី​មួយទៀត​សម្រាប់​បង្ហាញ​វត្តមាន​នៃ​សត្វ​កម្រៗ​នានាដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ហើយក៏​ជា​ភស្តុតាង​បង្ហាញនូវ​លំនឹង​នៃ​ធម្មជាតិ​៕ S
ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners