ដាក់បញ្ជាអោយលោកស្រី ស៊ុយ សុផាន និងលោក ហេង លី បើ... | ដំណឹងក្នុងប្រទេស:គួរចាប់អារម្មណ៌ 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​ដាក់​បញ្ជា​អោយ​លោកស្រី ស៊ុយ សុផាន និង​លោក ហេង លី បើក​ផ្លួ​វ ដែល​បាន​បិទ​ជាច្រើន​ឆ្នាំ ឲ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ឡើងវិញ​

(ថ្ងៃទី 20 មេសា 2017, ម៉ោង 09:58:AM) | ដោយ: កូ​ឡាប​

ក- ក+ | Print

ភ្នំពេញ: លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានស្នើ​ឲ្យ​លោកស្រី​ឧកញ៉ា ស៊ុយ សុផាន នាយិកា ក្រុមហ៊ុន ផាន អី​ម៉ិច និង ឧកញ៉ា ហេង លី នាយក​ក្រុមហ៊ុន ហេង​លី បើក​ផ្លួ​វ​មួយ​ខ្សែ តាម​មាត់​ទន្លេបាសាក់ ក្នុង​ខណ្ឌ​ច្បា​អំពៅ ឲ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ឡើងវិញ​។​

​យោង​តាមរយៈ​លិខិត​ផ្ញើជូន លោកស្រី ស៊ុយ សុផាន និង​លោក ហេង លី នោះ លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន​គួសបញ្ជាក់​ថា មន្ត្រី​ជំនាញ​របស់​ក្រសួង ពិតជា​បាន​រកឃើញ មាន​ផ្លូវលំ លេខ​៣៦៩ ប្រប​ដង​ទន្លេបាសាក់ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ដោយ​កាត់​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែ​ថ្មី ភូមិ​អូរអណ្ដូង ស​ង្ដា​ត់​ព្រែកប្រា និង​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​ប្រជាពលរដ្ឋ បាន​ប្រើប្រាស់ តាំងពីដើម​មក​។​

​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន​បញ្ជា​ឲ្យ​លោកស្រី ស៊ុយ សុផាន និង​លោក ហេង លី បើកផ្លូវ​នេះ ឲ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ឡើងវិញ​។

​លោក​ទេសរដ្ឋមន្ត្រី ដែល​កំពុងមាន​ការគាំទ្រ ក្នុងការ​ដោះស្រាយ​ជម្លោះដីធ្លី រូបនេះ បានបញ្ជាក់​ដូច្នោះ​ថា «​ដើម្បី​បម្រើ​ប្រយោជន៍ សាធារណៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្នើ​ឲ្យ​ក្រុមហ៊ុន​ទាំង​២ ធ្វើ​ការតភ្ជាប់ និង​បើកផ្លូវ​សាធារណៈ​នោះ ដោយ​រក្សា​ទទឹងផ្លូវ ១៦​ម៉ែត្រ ដើម្បី​ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ បាន​ប្រើប្រាស់ ជាធម្មតា​ឡើងវិញ​»៕N​/S


ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners