ច្រាំងដងស្ទឹងព្រែកត្នោត ក្នុងក្រុងតាខ្មៅ បាក់ស្... | ដំណឹងក្នុងប្រទេស:គួរចាប់អារម្មណ៌ 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​ច្រាំង​ដងស្ទឹង​ព្រែក​ត្នោត ក្នុង​ក្រុង​តាខ្មៅ បាក់ស្រុត​ជា​លើក​ទី​៣ តែ​ចៅហ្វាយក្រុង​តាខ្មៅ ថា​មិន​ស្គាល់ឈ្មោះក្រុមហ៊ុន​ស្ថាបនា​នោះទេ​

(ថ្ងៃទី 20 មេសា 2017, ម៉ោង 10:10:AM) | ដោយ: កូ​ឡាប​

ក- ក+ | Print

​កណ្តាល: ដោយសារតែ​ច្រាំង​ដងស្ទឹង​ព្រែក​ត្នោត ស្ថាបនា​ហើយ​បាក់ៗ ត្រូវបាន លោក​ហេង ធៀ​ម ចៅហ្វាយក្រុង​តាខ្មៅ ខេត្តកណ្ដាល បាន​និយាយ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧​នេះ ថា ក្រុមហ៊ុន​អ្នកម៉ៅការ ស្ថាបនា​ច្រាំង ដងស្ទឹង​ព្រែក​ត្នោត ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​នេះ លោក​មិនបាន​ស្គាល់ឈ្មោះ ក្រុមហ៊ុន​នោះទេ​។ មហាជន ប្រជាពលរដ្ឋ រិះគន់​ចំពោះ​ភាព​អសកម្ម និង​អសមត្ថភាព ក្នុង​ការងារ របស់​ចៅហ្វាយក្រុង​តាខ្មៅ ដែល​មិន​គប្បី ស្ថិតនៅក្នុង​មុខតំណែង​។​

​មហាជន​ឆ្ងល់​ថា គ្រាន់តែ​ឈ្មោះ​ក្រុមហ៊ុន​អ្នកម៉ៅការ ធ្វើ​ច្រាំង​ដងស្ទឹង​ព្រែក​ត្នោត ប៉ុណ្ណឹង​សោះ រឿង​អី​លោក​ចៅហ្វាយក្រុង​តាខ្មៅ គាត់​មិនដឹង​អីចឹង ចុះ​ទម្រាំ​រឿង​ការងារ​ធំដុំ ជាង​នេះ ឬ​លើសពីនេះ កាន់តែ​លំបាក​ហើយ មើលទៅ ហើយ​ម្យ៉ាងទៀត នៅពេល​ខាង​ក្រុមហ៊ុន មក​ម៉ៅការ​ដេញថ្លៃ ធ្វើ​ច្រាំង​ដងស្ទឹង​ព្រែក​ត្នោត​នោះ ដែល​នៅជាប់​ច្រមុះ​នឹង សាលាក្រុង​តាខ្មៅ​នោះ ទំនង​ចៅហ្វាយក្រុង គាត់​មិនដែល​ចុះទៅពិនិត្យ​មើល​ទេ មើលទៅ​...???? ទើប​មិន​ស្គាល់ឈ្មោះ ក្រុមហ៊ុន មក​ម៉ៅការ​ស្ថាបនា ច្រាំង​ដងស្ទឹង​ព្រែក​ត្នោត អ៊ីចឹង ទើបបានជា​ឆាប់​ខូច គ្មាន​គុណភាព​សោះ ពោលគឺ​ធ្វើ​ច្រាំង​ដង ស្ទឹង​ព្រែក​ត្នោត​នេះ ហើយ​មិនបាន​ប៉ុន្មាន​ខែ​ផង​ហ្នឹង ស្រាប់តែ​ខូច ទៅវិញ​អស់រលីង ដោយ​ច្រាំង​ដងស្ទឹង​ព្រែក​ត្នោត ដែល​ធ្វើជា​បេតុង​នោះ ដោយ​បាក់ស្រុត ទាំង​ផ្ទាំងៗ ដូច​ព្រះធរណី ស្រូប​អ៊ីចឹង ចូលទៅក្នុង​ទឹកស្ទឹង​ព្រែក​ត្នោត​នេះ គឺ​ការចាក់​ស្ដើង​ស៊ី​ក្រាស់ ធ្វើ​គ្មាន​គុណភាព បាក់​ជា​បន្តបន្ទាប់ គួរ​ខ្មាស​គេ​ណាស់​។

​អ្នកធ្វើដំណើរ ឆ្លងកាត់​ស្ពាន​ស្ទឹង​ព្រែក​ត្នោត នា​សព្វថ្ងៃនេះ ពួកគាត់​នាំគ្នា និយាយ​រិះគន់ថា ច្រាំង​ដងស្ទឹង​ព្រែក​ត្នោត​នេះ ធ្វើឡើង​មិនបាន​ប៉ុន្មាន​ខែ​ផង ស្រាប់តែ​ខូច​ទៅវិញ​អស់ ពោលគឺ​ច្រាំង​អើយ​ម្តេច​បាក់ ទម្លាក់​កេ​រ្ភិ៍​អ្នកធ្វើ​។​

​មហាជន គាត់​ឆ្ងល់​ថា ពេល​ក្រុមហ៊ុន មក​ធ្វើ​ច្រាំង​ដង ស្ទឹង​ព្រែក​ត្នោត​នោះ ទំនង​ខាង​ក្រុមហ៊ុន គាត់​អត់​មកជួប ចៅហ្វាយក្រុង​តាខ្មៅ​នោះទេ​ដឹង បានជា​ចៅហ្វាយក្រុង​តាខ្មៅ គាត់​មិន​ស្គាល់ឈ្មោះ ក្រុមហ៊ុន​ធ្វើ​ច្រាំង ដងស្ទឹង​ព្រែក​ត្នោត ដ៏​គ្មាន​គុណភាព​ដូចនេះ​...????​។ តែ​គេ​ថា វា​មិនដែល​ចៅហ្វាយក្រុង​តាខ្មៅ គាត់​មិន​ស្គាល់ឈ្មោះ ក្រុមហ៊ុន​នោះទេ តែ​គាត់​មិន​ហ៊ាន និយាយ ព្រោះ​ខ្លាច​បាក់មុខ បាក់​មាត់ ឬ​ខូច​កិត្តិយស​គាត់ ដែល​ច្រាំង​ដងស្ទឹង​ព្រែក​ត្នោត​នោះ នៅជាប់​ខ្នង​សាលាក្រុង​តាខ្មៅ ដែល​បាក់ស្រុត​ទាំង​ផ្ទាំងៗ ចំនួន ៣ លើក​ហើយ ហើយ​ស្រួល​មិន​ស្រួល ប្រយ័ត្ន​បាក់​មកដល់ អគារ​សាលាក្រុង​ទៀត ក៏​គាត់​អាច​និយាយថា មិនដឹង​???​។​

​ជាមួយនឹង​ការលាក់លៀម មិន​ហ៊ាន​ប្រាប់​ឈ្មោះ ក្រុមហ៊ុន​ធ្វើ​ច្រាំង ដងស្ទឹង​ព្រែក​ត្នោត​នោះ ប៉ុន្តែ​លោក​ចៅហ្វាយ ក្រុង​តាខ្មៅ ថា​កន្លែង​ដែល​បាក់ស្រុត ចូល​ទឹកស្ទឹង​ព្រែក​ត្នោត​នោះ កំពុងដំណើរការ​ជួស​ជុល កែលម្អ​ធ្វើ​ឡើងវិញ ជា​បណ្ដើរៗ​ហើយ​។

​ចាំមើល​មើ តើ​ក្រុមហ៊ុន មក​ធ្វើ​លើក​ក្រោយនេះ វា​មាន​គុណភាព​ដែរ​ឬ​អត់​??? ឬមួយ​ធ្វើ​មុខ ខូច​ក្រោយ ដូច​មុន​ទៀត ប្រយ័ត្ន​ខ្មាស​គេ​។ ការធ្វើ​ច្រាំង​ព្រែក​ត្នោត​នេះ កាលណា អ្នកធ្វើ​កិបកេង​លើ​គម្រោង ច្រើនពេក គឺ​វា​គ្មាន​គុណភាព​នោះទេ ពោលគឺ​បាក់ស្រុត ចូល​ទឹកស្ទឹង​ទៀត​។​

​គួរបញ្ជាក់​ផងដែរ​ថា ច្រាំង​បេតុង ដងស្ទឹង​ព្រែក​ត្នោត​នេះ ស្ថិតនៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​នោះ បាន​បាក់ស្រុត ជា​បន្តបន្ទាប់ កាលពីពេល​ថ្មីៗ​នេះ ចូល​ទឹកស្ទឹង ដូច​ព្រះធរណី​ស្រូប អ៊ីចឹង ពោលគឺ​មកពី​អ្នកម៉ៅការ ឃុបឃិត​គ្នា​ជាមួយ​ក្រុម​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ដែល​ពាក់ព័ន្ធ ធ្វើ​កិបកេង​ស៊ី​នៅក្នុង​គម្រោង​ច្រើនពេក ទើប​ធ្វើ​វា​គ្មាន​គុណភាព ពោលគឺ​ធ្វើ​មុខខូច ក្រោយ​ដូចនេះ​???? ដូចនេះ​ស្នើ​ថ្នាក់លើ គួរ​ចុះ​ពិនិត្យមើល​ផង​ការងារ​នេះ​៕N​/S




















ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners