អតីតបុគ្គលិក នៅវិទ្យុអាស៊ីសេរី៖ លោកជុន ច័ន្ទបុត... | ដំណឹងក្នុងប្រទេស:គួរចាប់អារម្មណ៌

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​អតីត​បុគ្គលិក នៅ​វិទ្យុ​អាស៊ីសេរី​៖ លោក​ជុន ច័ន្ទ​បុត្រ ឡើង​តំណែង ជា​នាយករង​អាស៊ីសេរី បញ្ឈប់​បុគ្គលិក ដែល​រាំងមុខ និង​ខ្លះ​ឈឺចិត្ត​ស្លាប់

(ថ្ងៃទី 24 មេសា 2017, ម៉ោង 10:26:AM) | ដោយ: ​កូ​ឡាប​

ក- ក+ | Print

ភ្នំពេញ: ​លោក អ៊ំ សារិន អតីត​បុគ្គលិក នៅ​វិទ្យុ​អាស៊ីសេរី បាន​រៀបរាប់​លើ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់លោក នៅ​ថ្ងៃទី​២៣ មេសា​នេះ​ថា "​ខ្ញុំ​នៅចាំ​ពាក្យ​មេ​ប៉ូលិស ក្រុងភ្នំពេញ​ម្នាក់ និយាយថា លើ​លោក​នេះ បាបកម្ម មាន​ពិតមែន​។ ចូរ​ប្រឹង​ធ្វើអំពើ​ល្អ អំពើ​ល្អ មិន​សាបសូន្យ​ទេ​។​

​លោក​បាន​សរសេរ ក្នុង​ផេ​ក​ផ្លូវការ បន្តថា លោក​ហួត វុទ្ធី ហៅ​ជុន ច័ន្ទ​បុត្រ នៅពេលដែល​បាន​ឡើង កាន់តំណែង​ជា អនុប្រធាន​វិទ្យុ​អាស៊ីសេរី ភាសា​ខ្មែរ​ភ្លាម បាន​បោសសម្អាត​បុគ្គលិក ដែល​មួយចំនួន នៅ​រាំងស្ទះ​ដល់​ការងារ របស់លោក​ថា ដា​រិ​ទ្ធ​ផាត គឹម​ពៅ​សុ​ត​ន្ត វិជ័យ​អាណ​ន្ត តូ​សេរី មណ្ឌល​កែវ មឿង​ទុម កេសរ​ណ្ណី​យ៉ា កែវ​ពេជ្រ​មេត្តា ហាស់​សាន់ សាន​សូ​វិធ .....​។​ល​។ យល់​យ៉ាងណា​?????​។​

​សូមបញ្ជាក់ថា ក្នុងចំណោម​បុគ្គលិក ដែល​លោក ជុន ច័ន្ទ​បុត្រ បញ្ចេញ​ចេញពី​ការងារ មាន​អ្នកខ្លះ បាន​ទៅ​បំពេញការងារ កន្លែង​ផ្សេង និង​អ្នកខ្លះ បាន​ឈឺចិត្ត​រហូតដល់​ស្លាប់​ខ្លួន ក៏មានដែរ ហើយ​ប្រសិនបើ​លោក ច័ន្ទ​បុត្រ ជា​មនុស្ស​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ អ្នកសារព័ត៌មាន និង​អតីត​បុគ្គលិក រួមគ្នា​អាណិត​ហើយ តែ​មនុស្ស​នេះ សាង​តែ​អំពើអាក្រក់ ចំពោះ​ខ្មែរ​ច្រើនពេក​ហើយ ទើប​ទទួល​បណ្តាសារ ជនជាតិខ្មែរ និង​ពី​អតីត​បុគ្គល​ខ្មែរ​។​

​ទោះយ៉ាងណា​លោក សារិន បាន​ថ្លែង​ក្នុង​ផេ​កថា លោក សំ បូ​រិ​ន គាត់​ឈឺ​ស្លាប់​ហើយ ។ គាត់​ត្រូវគេ​ប្រើល្បិច ចោទ អីចេះ អីចុះ ហើយ​ដេញ​ចេញពី​ការងារ គឺ សម ប៉ូ​លី ឡើងមក​ជំនួស ហើយ​គាត់​ឈឺចិត្ត និង​មាន​ជំងឺ​ផង បាន​ស្លាប់បាត់​ហើយ តាំងពី​ឆ្នាំ ២០១០​។ នៅ​ស្រុក អាស៊ីសេរី​នេះ តែ​មិន​ស្រួល មាន​ជំងឺ​តិចតួច ហើយ​គេ​ធ្វើបាប​ថែម គឺ​ស្លាប់​តែម្តង​។ អ្នកស្លាប់​កន្លងមក មាន ឱ ភា​រិ​ទ្ធ ឃឹម សា​រ៉ង សុខ សេរី សំ បូ​រិន្ទ ...​។ ល​។​

​លោក​បាន​ថ្លែងថា ក្រុមគ្រួសារ​របស់​ជុន ច័ន្ទ​បុត្រ បាន​នោះ​គ្នា​ស្លៀកពាក់​ខ្មៅ នាំមក​នូវ​លាភ​សំណាង ជាពិសេស សំណាង​បាន​ជាប់គុក ដែល​មនុស្ស​ធម្មតា មិន​ងាយ​មានឱកាស ។ សូម​អបអរសាទរ ជុន ច័ន្ទ​បុត្រ ដែល​ប៉ងប្រាថ្នា ចូល​គុក​ជិត​បានសម្រេច ។​

​កុំ​យក​អង្គភាព​ម​កបាំងមុខ បទល្មើស​ព្រហ្មទណ្ឌ បុគ្គល​ណា​ប្រព្រឹត្ត បុគ្គល​នោះ​ទទួល ។ មេធាវី មិន​អាចមក​ជំនួស ជនសង្ស័យ ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​បានទេ តែ​អាចមក​ការពារ តាមផ្លូវ​ច្បាប់​បាន ។​

​លោក​បន្តថា នាយ​បុត្រ និយាយថា ទៅ​តុលាការ ឬ អត់ អាស្រ័យ​លើ​មេធាវី និង ប្រធាន​អង្គភាព នៅ​អាមេរិក​សម្រេច​។ ឆ្ងល់​ថា ពេល​ទៅ​គុក​ព្រៃ​ស ហើយ​ដាក់ឈ្មោះថា ជំនួយការ​តំណាង រាស្ត្រ​បក្សប្រឆាំង​នោះ មេ​នៅ​អាមេរិក បញ្ជា​មក​ឲ្យ​ធ្វើ​អីចឹង​ឬ​? ប្រហែល​លោកស្រី Libby Lui នាយក​ធំ ៩ ភាសា ជា​មេ​នៅ​អាមេរិក និង​ជា​សមាជិក BBG (Broadcasting Board of Governors) មិនបាន​ឲ្យ​ធ្វើបែបនេះ​ទេ មើលទៅ​? លោកស្រី Libby Lui ប្រហែល​មិន​គាំទ្រ សកម្មភាព មិនមែន​អ្នកកាសែត របស់លោក​នាយករង បុត្រ ទេ តាមមើល​។ លោកស្រី Libby Lui ជា​អាមេរិកកាំង កាត់​ចិន​។ លោកនាយក​វិទ្យុ​អាស៊ីសេរី សម ប៉ូ​លី មិនដឹង​ដេក​លួច​ញញឹម សប្បាយចិត្ត​យ៉ាងណាទេ ព្រោះ លោក​បុត្រ នាយករង​ដែល ជា​គូសត្រូវ​វិជ្ជាជីវៈ មក​ស្រុក​ខ្មែរ ធ្វើ​រឿង​ផ្តេសផ្តាស​បែបនេះ​។​

​លោក​អ៊ំ​សារិន បាន​បញ្ជាក់ថា យុត្តិធម៌ ទុក​ឲ្យ​ចៅក្រម និង ច្បាប់​ជា​អ្នកសម្រេច​ចុះ​។ មនោសញ្ចេតនា ពិតជា​មាន ហើយ​ការឈឺចាប់ និង ភាព​ពឺត​ផ្សារ ក៏មានដែរ​។ នេះ​ជា​ចំនួន​មនុស្ស គាត់​ធ្លាប់​ចាត់ការ ដា​រិ​ទ្ធ​ផាត គឹម​ពៅ​សុ​ត​ន្ត វិជ័យ​អាណ​ន្ត តូ​សេរី មណ្ឌល​កែវ មឿង​ទុម កែវ​ពេជ្រ​មេត្តា ហាស់​សាន់ សាន​សូ​វិធ .....​។​ល​។ មើល​តែ ចំនួន​មនុស្ស គាត់​ចាត់ការ​ទៅ​ដឹង​ហើយ តើ​គាត់​មាន​មនោសញ្ចេតនា ទូលាយ​យ៉ាងម៉េច​ខ្លះ​។ បើ​មិន​ប៉ះ​រូបយើង​ផ្ទាល់ ច្បាស់​ជា​និយាយ​ដូច្នេះហើយ អរគុណ សមាន​ចិត្តល្អ ប៉ុន្តែ តើ​អ្នក​ចប់​ការងារ និង ប្រពន្ធ កូន អ្នក​ត្រូវ​បញ្ចប់​ការងារ​ទាំងនោះ គាត់​វេទនា ឈឺចាប់​ខ្លោចផ្សារ យ៉ាងណា​? តើ​មនុស្ស​ទាំងនោះ ពិបាក​យ៉ាងណា ក្នុងការ​ឈ្លោះ​ជាមួយ​មនុស្ស ដែល​គេ​មាន​ទេព​កោសល និង ល្បិចកល ធ្វើ​ឲ្យ​អ្នក​ស្គាល់​យល់ថា គេ​ជា​តំណាង​ភាវៈ​ល្អ ហើយ​មនុស្ស​ឈ្លោះ​ជាមួយ​គេ តំណាង​ភាវៈ​អាក្រក់​នោះ​។ ពេលវេលា​ច្បាស់ ជា​អាច​បញ្ជាក់​វាសនា និង បង្ហាញ​ការពិត​មិន​ខាន​។ សុំ​ឲ្យ​គាត់​សុខ​សប្បាយ​ផង​ចុះ ហើយ​កុំ​ហ៊ាន និង ព្រហើន​ពេក បើ​ដឹងថា​ទឹក​ក្តៅ​ហើយ នៅ​ហ៊ាន​លោត​ចូល​ខ្ទះ​នោះ​ទៀត សុំ​ឈប់​ប្រមាថ​គេ និង មើលងាយ​ស្ថានការណ៍​ទៀត​ទៅ​។​

​យ៉ាងណា ក្នុង​ផេ​ក​ក៏មាន​អ្នក​ខំ​មិន​ដែរ គឺ​ផេ​ក​ឈ្មោះ Kim Amanda បាន​សរសេរ រៀបរាប់​ផងដែរ​ថា បើ​អ្នកបម្រើ អង្គភាព​ប្តូរផ្តាច់ ហើយ​ចុងក្រោយ អង្គភាព​ផ្តាច់ជីវិត​យើង ស្ទើរតែ​ធ្វើរ​ឲ្យ​យើង​សម្លាប់ខ្លួន ។ គ្រួសារ​ទាំងមូល និង​មិត្ត​ភ័​ក្ត​ទាំងឡាយ ឈឺចាប់​ក្រៃ ព្រោះ យើង​គ្មាន​កំហុស តើ​អ្នក​គិត​យ៉ាងណា ?????​។ រឿង​មិនមែន​ធ្លាក់​លើ​ខ្លួន មិន​ធ្លាប់​ឈឺចាប់ និយាយ​ពិ​រោះ ទូរ​ន្មា​ន​ជនរងគ្រោះ !​។​

​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​រូបនោះ បាន​បន្តថា ពាក្យចាស់​ពោលថា អត់​ដំបៅ​ហៅ​ជំងឺ ដំបៅ​មិន​ឈឺ​យក​ឈើ​ចាក់​។ ចេះតែ​បង្ក​ឲ្យ​មានរឿង​ម៉​ង​នៀក​។ យើង​ជា​គ្រូ​ភាសា ហើយ​ទៅធ្វើ​គ្រូ​កាសែត​។ យើង​បង្រៀន​គេ​ថា ដំណឹង​ក្តៅ មាន​ទម្រង់ ចតុកោណស្មើ ឬ ការ៉េ​។ តាមពិត​ក្បួន​ដើមពី​បុរាណ ជាស​កល គេ​ចែង​មក​ថា ដំណឹង​ក្តៅ មាន​ទម្រង់ ពីរ៉ាមីត​ផ្កាប់​។ ចំណុច​រឿង​សំខាន់​គេ​សរសេរ ដាក់​លើ​គេ ហើយ​ចំណុច​មិន​សំខាន់ ដាក់​ជា​បន្តបន្ទាប់​។ ក្បួន​ដើម​គេ​ចែងថា អ្នកសរសេរ​កុំ​បញ្ចូល ទស្សនៈ​ផ្ទាល់ខ្លួន ក្នុង​ដំណឹង ទុក​ឲ្យ​អ្នកអាន អ្នក​ស្តាប់ អ្នកមើល គេ​គិត​ខ្លួនគេ ។ យើង​ទៅ​បង្រៀន​គេ​ថា អ្នកកាសែត​
​ជា​មនុស្ស​ដែរ ហើយ​ជាម​នុស្ស ក្នុង​ហេតុការណ៍​ទៀតផង រឿង​អី​ថែម​បញ្ចូល ការយល់ឃើញ ក្នុង​ដំណឹង​ផង​មិនបាន​? គេ​ប្រាប់ថា​ខុស​ហើយ ខ្លួន​ឆ្លើយថា ខ្ញុំ​គិត​ចឹ​ង ហើយ​ថា​ចឹ​ង អ្នកណា​ធ្វើ​អី​ខ្ញុំ​? (​ដកស្រង់​ពី សៀវភៅ មេរៀន របស់លោក​គ្រូ​កាសែត គីង្គក់ លក់​ថ្នាំ​ស្រែង​)​។​

​នៅ​វិទ្យុ​អាស៊ីសេរី មានច្បាប់ តឹងតែង​ណាស់ គេ​មិន​ឲ្យ​អនុវត្ត​ខុសច្បាប់​ផ្ទៃក្នុង ទេ code ethic of RFA journalists ។ ព័ត៌មាន​ផ្សាយ​លើ ប៉ុស្តិ៍​អាស៊ីសេរី ត្រូវ​ទៅ​ប្រមូល​ព័ត៌មាន ក្នុងនាម​អាស៊ីសេរី មិនអាច​ក្លែង​ឈ្មោះ ក្លែងភេទ ក្លែង​តួនាទី ដើម្បី​ទទួល​ព័ត៌មាន​បានទេ​។ BBG (Broadcasting Board of Governors) ជា​ក្រុមមនុស្ស ដែលមាន រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក ជា​សមាជិក និង BBG គ្រប់គ្រង​ទាំង RFA, VOA, ....(​សុំ​មើល​វែបសាយ BBG)​។ ដូច្នេះ អាមេរិកកាំង គេ​មិន​ឲ្យ ខូច​ឈ្មោះ ស្ថាប័ន គេ​ទេ គេ​មិន​ការពារ​មនុស្ស​ខុសច្បាប់​ទេ​។​

​ជា​នាយករង​ស្ថានីយ​វិទ្យុ​មួយ ដែល​ព្រឹទ្ធសភា​អាមេរិក ចំណាយ​ប្រមាណ ៣ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ គាំទ្រ​ត្រូវមាន​វិន័យ ក្រមសីលធម៌ និង​សុចរិត​ភាព​ក្នុង​ខ្លួន​។ គេ​មិនអាច​ក្លែងខ្លួន​រំលោភច្បាប់ ក្នុងស្រុក ដើម្បី​ទទួលបាន​ព័ត៌មាន​នោះទេ​។ បើ​គេ​ចង់ទៅ​មើល​អ្នក​ជាប់ឃុំ គេ​អាចធ្វើ​លិខិត​សុំ​អនុញ្ញាត ត្រឹមត្រូវ​ហើយ​អង្គុយ សម្ភាសន៍​ម៉ា​សេរី​។ មិនមែន​ជ្រក​ក្រោម​ឆត្រ អ្នកនយោបាយ ហើយ​ក្លែង​តួនាទី ធ្វើ​ដូច​ក្នុង​កុន Jame bonne 007 នោះទេ​។ ធ្វើបែបនេះ​ខុស​ហើយ ហើយ​មេ​គេ​ផង​។ ធ្វើបែបនេះ គឺ​បំផ្លាញ​ខ្លួនឯង​ផង បំផ្លាញ​ស្ថានីយ​វិទ្យុ​ដែល​អាមេរិកាំង ឲ្យ​ខ្លួន​គ្រប់គ្រង​នោះ​ផង​។ ក្រុម BBG (Broadcasting Board of Governors) របស់​អាមេរិក ប្រហែល មិន​គាំទ្រ សកម្មភាព រំលោភច្បាប់​នេះ​ទេ​៕N​/S
ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners