ក្រសួងការបរទេសកម្ពុជា ប្រតិកម្មជាមួយ សហភាពអឺរ៉ុប | ដំណឹងក្នុងប្រទេស:គួរចាប់អារម្មណ៌

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​ក្រសួងការបរទេស​ក​ម្ពុ​ជា ប្រតិកម្ម​ជាមួយ សហភាព​អឺរ៉ុប​

(ថ្ងៃទី 5 ឧសភា 2017, ម៉ោង 09:48:AM) | ដោយ: មុនីរាជ​

ក- ក+ | Print

ភ្នំពេញ: អ្នកនាំពាក្យ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​សម្តែង​ការខកចិត្ត ចំពោះ​សេចក្តីថ្លែង ការណ៍ របស់​ប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា ចេញផ្សាយ នៅ​ថ្ងៃទី ៤ ខែឧសភា ឆ្នាំ​២០១៧ ដែល​បាន​និយាយ យោង​ជាពិសេស ដល់​ការសម្រេច​របស់ តុលាកា​កម្ពុជា ក្នុងការ​ពន្យារ រយៈពេល​ឃុំឃាំង ជន​ត្រូវ​ចោទ ដែល​នេះ​ជា​កិច្ចការ​ផ្ទៃក្នុង ទាំងស្រុង​របស់​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​នេះ ជាការ​រំលោភបំពាន យ៉ាងច្បាស់​លើ អនុសញ្ញា​ទីក្រុង​វី​យែ​ន ស្តីពី​ទំនាក់ទំនង​ការទូត មាត្រា​៤១ (១) ដែល​ចែងថា រាល់​បេសកកម្ម​ការទូត​ទាំងអស់ មាន​កាតព្វកិច្ច​គោរព​ច្បាប់ និង​បទបញ្ជា​នានា របស់​រដ្ឋ ដែល​ខ្លួន​តាំងនៅ ហើយ​ពួកគេ មាន​កាតព្វកិច្ច មិន​លូកដៃ​ជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ នោះឡើយ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​ជម្រាប ជា​សាធារណៈ​ថា ការសម្រេច​របស់​តុលាការ គឺ​ស្របទៅតាម ក្រម​និតិ​វិធី​ព្រហ្មទណ្ឌ របស់​កម្ពុជា មាត្រា ២០៥ និង​មាត្រា ២០៨​។ តាមច្បាប់ ចៅក្រម​ស៊ើបអង្កេត អាច​សម្រេច​ពន្យារ ការឃុំ​ឃាំង មុន​សវនាកា ២​ដង ក្នុង​រយៈពេល​៦ ខែ ក្នុង​១​ដង​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្នើ​ប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា គោរព​ឲ្យ​បាន​ហ្មត់ចត់ ចំពោះ​កាតព្វកិច្ច​របស់ខ្លួន ដូចដែល​មានចែង នៅក្នុង​អនុសញ្ញា​ខាងលើ​។​

​សេចក្តីថ្លែងការណ៍ របស់​សហភាព​អឺរ៉ុប ក្នុងស្រុក ស្តីពី​ការបន្ត​ឃុំខ្លួន អ្នកការពារ​សិទ្ធិមនុស្ស ទាំង ៥ រូប ដោយមាន​ការឯកភាព ជាមួយ​ប្រមុខ​បេសកកម្ម​ការទូត របស់​សហភាព​អឺរ៉ុប នៅ​កម្ពុជា ប្រតិភូ​សហភាព​អឺរ៉ុប សូម​ចេញ​នូវ​សេចក្តីថ្លែងការណ៍ ដូចខាងក្រោម​៖
"​នៅ​ថ្ងៃទី ២៧ ខែ មេសា តុលាការ​កម្ពុជា បានសម្រេច​បន្ត ឃុំខ្លួន​សមាជិក ៤ រូប របស់​សមាគម​ការពា​រ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ នៅ​កម្ពុជា (​អាដហុក​) រយៈពេល ៦ ខែ បន្តទៀត ក្នុងនោះ​រួមមាន លោកស្រី លឹម មុនី លោក ណៃ វ៉ង​ដា លោក នី សុខា និង​លោក យី សុខសាន្ត ព្រមទាំង​អតីត​សមាជិក នៃ​សមាគម​អាដហុក លោក នី ចរិយា ផងដែរ​។

​សេចក្តីសម្រេច​បន្ត​ឃុំខ្លួន​នេះ គឺធ្វើឡើង ក្រោយ​មានការ​ឃុំខ្លួន រយៈពេល ១ ឆ្នាំ ដោយ​គ្មាន​ការកាត់ទោស ចាប់តាំងពី​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ​២០១៦ រហូតមក​។ នៅ​ខែ វិច្ឆិកា ឆ្នាំ ២០១៦ ក្រុមការងារ​របស់ អង្គការសហប្រជាជាតិ ស្តីពី​ការឃុំ​ឃាំង តាម​អំពើ​ចិត្ត បានចាត់ទុក​ការឃុំខ្លួន អ្នកការពារ​សិទ្ធិមនុស្ស ទាំងនេះ ជាការ​ធ្វើឡើង តាម​អំពើ​ចិត្ត និង​បាន​អំពាវនាវ ឱ្យមាន​ការដោះលែង ពួកគេ​ជាបន្ទាន់ ។ វា​មាន​សារៈសំខាន់​ណាស់ ដែល​សិទ្ធិ​របស់​បុគ្គល​ទាំង ប្រាំ​រូបនេះ ត្រូវបាន​គោរព ដោយ​ពេញលេញ ហើយ​រាល់​ការរំលោភ បំពាន​សិទ្ធិ​ណាមួយ របស់​ពួកគេ នៅក្រោម​ច្បាប់​កម្ពុជា និង​កិច្ចព្រមព្រៀង​អន្ដរជាតិ ដែល​កម្ពុជា ជា​ហត្ថលេខី ត្រូវ​ទទួលបាន​ការដោះស្រាយ ដោយ​សមស្រប ៕N​/S

























ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners