បងប្រុសនាយករដ្ឋមន្ត្រី ស្នើឲ្យរដ្ឋមន្ត្រីក្រសួង... | ដំណឹងក្នុងប្រទេស:គួរចាប់អារម្មណ៌

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​បងប្រុស​នាយករដ្ឋមន្ត្រី ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចាត់វិធានការ​លើ ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ​

(ថ្ងៃទី 8 ឧសភា 2017, ម៉ោង 11:35:AM) | ដោយ: ​មុនីរាជ​

ក- ក+ | Print

ភ្នំពេញ: លោក ហ៊ុន សាន បងប្រុស​របស់​នាយក​រដ្ឋមន្ត្រី បានស្នើ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចាត់វិធានការ ទៅលើ​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ និង​អន្តរាគមន៍​ទប់ស្កាត់ ការប្រើ​សិទ្ធិអំណាច គាបសង្កត់​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ លើ​ប្រជាពលរដ្ឋ​។​

​យោងតាម​លិខិត​ចុះ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៧ របស់លោក​ហ៊ុន សាន ផ្ញើជូន​សម្តេច​ក្រឡាហោម ស ខេង បានសរសេរថា "​ដោយ​កន្លងមក ថ្មីៗ​នេះ មន្ត្រី​របស់​សម្តេច ចេះតែ​មក​គំរាមកំហែង មកលើ​រូបខ្ញុំ ក្រុមគ្រួសារ​របស់ខ្ញុំ និង​សហការី​ខ្ញុំ ដែល​បាន​ចុះទៅ​រៀបចំ អភិវឌ្ឍន៍​លើដី​ខ្ញុំ នៅ​ចំណុច​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទំហំ​១១៩​ហិកតា​។ ក្នុងស្ថានភាព​បែបនេះ សូម​សម្តេច មេត្តាជួយ​ណែនាំ ទៅ​ឯកឧត្តម ម៉ក់ ជី​តូ ដែល​តែងតែ ការពារ​ជនល្មើស ក្នុងការ​រំលោភ​យក​ដី​របស់ខ្ញុំ និង​កូន​ខ្ញុំ ធ្វើ​ឲ្យ​បាត់បង់​ភាពកក់ក្តៅ  ធ្លាក់ចុះ​នូវ​ប្រជាប្រិយភាព បាត់បង់​សាមគ្គី​ផ្ទៃក្នុង ជំនឿ​ទុកចិត្ត ក្នុង​គណបក្ស​ប្រជាជន ពិសេស​ក្រុមគ្រួសារ ថ្នាក់ដឹកនាំ​ប្រទេស​។ ខ្ញុំ​សូម​សម្តេច​ថ្កោលទោស នឹង​ចាត់វិធានការ ម៉ឹងម៉ាត់ ចំពោះ​មន្ត្រី​រូបនេះ ដែល​តែងតែ​ប្រើ​អំណាច គាបសង្កត់​ជិះជាន់​អ្នក​ស្លូតត្រង់ ដើម្បី​ផលប្រយោជន៍​ខ្លួន និង​បក្ខពួក​ខិលខូច​មួយ​ក្តាប់​តូច ដែល​តែងតែ​រំខាន ដល់​ការរស់នៅ​សុខសាន្ត របស់​ក្រុមគ្រួសារ​ខ្ញុំ ក៏ដូចជា​ពលរដ្ឋ​ទូទៅ ផងដែរ​"​។​

​ចំណែក​សម្តេច​ក្រឡាហោម ស ខេង បាន​ចារ​លើ​លិខិត កាលពី​ថ្ងៃទី​៥ ខែឧសភា ថា "​ជូន​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល មុខការ​"​។​

​រីឯ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា លិខិត​នេះ​ពិត ហើយ​ក្រសួង កំពុងតែ​ពិនិត្យមើល​។ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង នគរបាលជាតិ មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ទាក់ទង​ការ​ចោទ​ប្រក​កាន់ ខាងលើនេះ​៕N​/S




ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners