ខេត្តយូណាន នឹងឈានចូលទៅក្នុងសម័យផ្លូវដែកល្បឿនលឿន... | ដំណឹងក្នុងប្រទេស:យូនណាន

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ខេត្ត​យូ​ណាន នឹង​ឈាន​ចូលទៅ​ក្នុងសម័យ​ផ្លូវដែក​ល្បឿន​លឿន​នៅ​ចុងឆ្នាំ​នេះ​

(ថ្ងៃទី 5 មេសា 2016, ម៉ោង 09:51:AM) | ដោយ: (​បណ្តាញ​ព័​ត៍​មាន​ទូរទស្សន៍​CCTV)

ក- ក+ | Print

ភ្នំពេញ: យោងតាម​សេចក្តីរាយការណ៍​ពី​ឆា​ណែ​ល​ព័ត៌មាន នៃ​ទូរទស្សន៍ CCTV ចិន​ថា នៅ​ចុង​ឆ្នាំនេះ​កំណាត់​ផ្លូវដែក​ក្នុង​ខេត្ត​យូ​ន​ណាន នៃ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សៀង​ហៃ​-​គុន​មី​ញ និង​កំណាត់​ផ្លូវដែក​យូ​ន​ណាន​-​ក្វាំ​ង​ស៊ី នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​។ នៅពេល នោះ​បណ្តាញ​ផ្លូវដែក​ចិន​នឹង​ដំណើរការ​ទាំងស្រុង​។​

​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សៀង​ហៃ​-​គុន​មី​ញ មាន​ប្រវែង​២.២៦៤​គីឡូម៉ែត្រ ជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​វែង​ជាងគេ តាម​ទិសខាងកើត​ឈៀង​ខាងលិច ដែល​ចែកជា​កំណាត់​ផ្លូវដែក​ចំនួន​៣​គឺ កំណាត់​ផ្លូវដែក សៀង​ហៃ​-​ហាង​ចូ​វ កំណាត់​ផ្លូវដែក ហាង​ចូ​វ​-​ឆាង​សា និង​កំណាត់​ផ្លូវដែក ឆាង​សា​-​គុន​មី​ញ​។ កំណាត់​ផ្លូវដែក​ក្នុង​ខេត្ត​យូ​ន​ណាន នៃ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សៀង​ហៃ​-​គុន​មី​ញ មាន​ប្រវែង ១៨៤,៧ គីឡូម៉ែត្រ វា​នឹង​កែប្រែ​ប្រវត្តិសាស្ត្រ​នៃ​ខេត្ត​យូ​ន​ណាន ដែល​គ្មាន​រថភ្លើង​ល្បឿន​លឿន​។​បើ​ធ្វើដំណើរ​ពី​គុន​មី​ញ​ទៅដល់​ទីក្រុង​ប៉េង​កាំ​ង​និង​សៀង​ហៃ ដោយ​ជិះ​រថភ្លើង​ល្បឿន​លឿន គឺ​ត្រូវការ​តែ​រយៈពេល​៨​ទៅ​១០​ម៉ោង​ប៉ុណ្ណោះ​។​

​ក្រៅពី​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សៀង​ហៃ​-​គុន​មី​ញ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​យូ​ន​ណាន​-​ក្វាំ​ង​ស៊ី ក៏​នឹង​បើក​ដំណើរការ​ដំណាលគ្នា​ក្នុង​ចុងឆ្នាំ​នេះ​។ រថភ្លើង​ល្បឿន​លឿន យូ​ន​ណាន​-​ក្វាំ​ង​ស៊ី គឺជា​ផ្លូវដែក​សំខាន់​ជាងគេ​ពី​ទីក្រុង​គុន​មី​ញ​ទៅ​ទីក្រុង​ណាន​នី​ង ដែល​នឹងមាន​ល្បឿន​២០០​គីឡូម៉ែត្រ​នៅក្នុង​មួយ​ម៉ោង ។ ក្រោយពី​ការបើក​ដំណើរការ ការធ្វើដំណើរ​ពី​គុន​មី​ញ​ទៅដល់​ទីក្រុង​ណាន​នី​ង​គឺ​ត្រូវការ​តែ​៤​ម៉ោង​។ រីឯ​ទៅដល់​ទីក្រុង​ក្វាំ​ង​ចូ​វ គឺ​ត្រូវការ​តែ​៧​ម៉ោង នឹង​សំចៃ​១០​ម៉ោង បើ​ប្រៀបធៀប​នឹង​សេវាកម្ម​នាពេល​សព្វថ្ងៃនេះ​ដែល​ត្រូវការ​១៧​ម៉ោង​៕V/S
ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners