លោកឱម យ៉ិនទៀង ៖ ខែមេសាឆ្នាំ២០១៧ មន្ត្រីមកប្រកាស... | ដំណឹងក្នុងប្រទេស:​ប្រឆាំង​អំពើពុករលួយ 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

លោក​ឱម យ៉ិនទៀង ៖ ខែមេសា​ឆ្នាំ​២០១៧ មន្ត្រី​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ៤៥៥​នាក់​

(ថ្ងៃទី 29 មេសា 2017, ម៉ោង 09:33:AM) | ដោយ: កូ​ឡាប​

ក- ក+ | Print

ភ្នំពេញ: ​លោក​ទេសរដ្ឋមន្ត្រី​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រាយការណ៍​ជូន​អង្គប្រជុំ​ក្រុមប្រឹក្សា អំពី​សកម្មភាព​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុង​ខែមេសា ឆ្នាំ​២០១៧​។​

​យោងតាម​សេចក្តីជូនដំណឹង របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស្តីអំពី​កិច្ចប្រជុំ​លើក​ទី​២២ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃទី​២៨​មេសា ឆ្នាំ​២០១៧ ក្នុង​ទីស្តីការ​អង្គភាព លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នៅក្នុង​ខែមេសា ឆ្នាំ​២០១៧ មាន​មន្ត្រី​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល មាន​ចំនួន​សរុប ៤៥៥​នាក់​។ មន្ត្រី​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប ២​ឆ្នាំ មាន ១២៦​នាក់ និង​មន្ត្រី​តែងតាំង​ថ្មី មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ២៨៩​នាក់​។ មន្ត្រី​ប្រកាស​ចុងក្រោយ​លាឈប់ ចប់​អាណត្តិ​មក​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​៤០​នាក់​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា នៅក្នុង​ខែមេសា​នេះដែរ អង្គភាព​បានទទួល​ពាក្យបណ្តឹង​ចំនួន ៣៥​ពាក្យ (​អនាមិក ១៦​ពាក្យ ស្មើនឹង ៤៦​ភាគរយ​) ដែល​ក្នុងនោះ​មាន ២១​ពាក្យបណ្តឹង មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​បាន​ឲ្យ​សាមីខ្លួន​បំភ្លឺ​មាន​ចំនួន ១៤ ។ បន្ថែម​ពី​នោះ បាន​បើក​បន្ទប់​ស្តាប់​ចម្លើយ​ចំនួន ៤​លើក​។ បាន​សង្កេតការណ៍​ការ​ដេញថ្លៃ​ចំនួន​២២​លើក និង​ពិគ្រោះ​ថ្លៃ​ចំនួន​២​លើក និង​បាន​ចូលរ​យម​សវន​ការ​តុលាការ​ចំនួន​៤​លើក​។​

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ លោក​តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ បាន​បន្ត​ការគាំទ្រ និង​មាន​មោទនភាព​ចំពោះ​វិធានការ​ដោយ​ម៉ឺងម៉ាត់​បំផុត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទៅលើ​វិធាន​ការអប់រំ បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​៕​



ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners