មានបរទេសចូលមកប្តឹងពីអំពើពុករលួយ និងផ្តល់ភស្តុតា... | ដំណឹងក្នុងប្រទេស:​ប្រឆាំង​អំពើពុករលួយ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​មាន​បរទេសចូលមក​ប្តឹង​ពីអំពើពុករលួយ និង​ផ្តល់​ភស្តុតាង មក​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

(ថ្ងៃទី 31 ឧសភា 2017, ម៉ោង 01:08:PM) | ដោយ: កូ​ឡាប​

ក- ក+ | Print

ភ្នំពេញ: យោងតាម​សេចក្តីជូនដំណឹង​ស្តីពី កិច្ចប្រជុំ​លើក​ទី​២៣ អាណត្តិ​ទី​២ នៃ​ក្រុម​ប្រឹក្សាជាតិ ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៧ នៅ​ទីស្តីការ​អង្គភាព លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រាយការណ៍​អំពី សកម្មភាព​ការងារ​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​ខែឧសភា ឆ្នាំ​២០១៧ ដោយ​ក្នុងនោះ អង្គភាព​បានទទួល​ការប្រកាស ទ្រព្យសម្បត្តិ និង​បំណុល​ពី​បុគ្គល ដែល​ជាប់​កាតព្វកិច្ច ប្រកាស​ចំនួន​៣០៥​នាក់ ដែល​ក្នុងនោះ​មន្ត្រី​តែងតាំង​ថ្មី មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចំនួន​២៩១​នាក់​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថា ក្នុង​ខែឧសភា អង្គភាព បានទទួល​ពាក្យ​ប្តឹង ចំនួន​៤៤​ពាក្យ​( អនាមិក​១៦​ពាក្យ ស្នើ​នឹង​៣៦​ភាគរយ​) ។ អង្គភាព​បាន​ឲ្យ​សាមីខ្លួន រង​ការចោទប្រកាន់​ធ្វើការ​បំភ្លឺ ចំនួន​១៧​នាក់ ហើយ​បាន​ឆ្លើយតប ទៅ​ម្ចាស់​បណ្តឹង ចំនួន​១៩​ម្ចាស់​បណ្តឹង ក្រោយ​ពិចារណា​ថា ពាក្យ​ប្តឹង​របស់គាត់ មិន​ពាក់ព័ន្ធ​ដល់​សមត្ថកិច្ច អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ​។ បាន​សង្កេតការណ៍ ការដេញថ្លៃ​ចំនួន ២៥ លើក និង​ពិគ្រោះ​ថ្លៃ ចំនួន​៧​លើក​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្នុង​ខែ​នេះ មាន​ករណី​ដែល ក្រុមហ៊ុន​មួយចំនួន ដែល​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​ស៊ើបអង្កេត​។ ករណី​របាយការណ៍រ​បស់ មូលនិធិ​សកល Global Fund (GF) ក៏​អ្នកស៊ើប​អង្កេត នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ កំពុងតែ​រៀបចំ បញ្ចប់​សំណុំរឿង ដើម្បី​ធ្វើការ​សន្និដ្ឋាន និង​សំយោគ​។ មាន​បរទេស​ចូលមក​ប្តឹង ពី​អំពើពុករលួយ និង​ផ្តល់​ភស្តុតាង មក​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ លទ្ធផល​ជំនួប​រវាង​កម្ពុជា និង​ក្រុមប្រឆាំង​ការសម្អាត​ប្រាក់ នៅ​អាស៊ី​ប៉ាស៊ីហ្វិក នឹង​ពិនិត្យ​លើ​ការវាយតម្លៃ លើ​របាយការណ៍ ស្តីពី​កម្ពុជា ឲ្យ​ស្របតាម ស្ថានភាព​ជាក់ស្តែង នៅ​ប្រទេស​កម្ពុជា នាពេលខាងមុខ​។ អំពី​សិក្ខាសាលា​រៀបចំ ដោយ​ធនាគារពិភពលោក និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ គឺ​គ្រោង​ធ្វើ​នៅ​ខេត្តសៀមរាប ហើយបី​ថ្ងៃ​ដំបូង សិក្ខាសាលា​ផ្តោតលើ ទំនាស់​ផលប្រយោជន៍ ហើយ​ពេលវេលា​នៅសល់ និង​និយាយ​អំពី​សុចរិត​ភាព​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក​តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ ប្រឆាំង​អំពើពុករលួយ នៅតែ​វាត​ម្លៃ​ខ្ពស់​ដល់​ការប្រឹងប្រែង​ការងារ ប្រចាំថ្ងៃ ការងារ​យុទ្ធសាស្ត្រ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហើយ​លើកទឹកចិត្ត​ដល់ អង្គភាព​ប្រឆាំង​អំពើពុករលួយ ជំរុញ​ការងារ​អនុវត្ត ផែនការ​យុទ្ធសាស្ត្រ ផែនការ​សកម្មភាព នៃ​ការប្រឆាំង​អំពើពុករលួយ ហើយ​ត្រៀម​ឲ្យ​បានល្អ នូវ​ការងារ​ធ្វើ​របាយការណ៍ ៦​ខែ ដើមឆ្នាំ​នេះ​៕N​/S





ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners