ប្រធានមន្ទីរ និងអនុប្រធានមន្ទីរ ជិត ២ពាន់នាក់ ន... | ដំណឹងក្នុងប្រទេស:​ប្រឆាំង​អំពើពុករលួយ 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​ប្រធាន​មន្ទីរ និង​អនុប្រធាន​មន្ទីរ ជិត ២​ពាន់​នាក់ នឹងត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ ដោយសារ​មន្ទីរ​ចាយលុយ​ច្រើនជាង ACU ២-៣​ដង​

(ថ្ងៃទី 31 មករា 2017, ម៉ោង 11:17:AM) | ដោយ: ដាវុធ

ក- ក+ | Print

ភ្នំពេញ: បើ​យោងតាម​របាយការណ៍ លាយលក្ខណ៍អក្សរ​រប​ស់ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បង្ហាញថា ថវិកា​សកម្មភាព​មន្ទី​រ ជាច្រើន​នៅតាម​ខេត្ត ចំណុះ​ឲ្យ​ក្រសួង មាន​ទំហំ​ថវិកា​ច្រើន ជាង​ថវិកា របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប្រមាណ​ជា ៣ ដង និង​មាន​ពាក្យ​ប្តឹង​ជាច្រើន សង្ស័យ​មាន​ករណី​ពុករលួយ ដូច្នេះ​អង្គភាព​នឹង​ចេញ សេចក្តីសម្រេច​ឲ្យ​មន្ត្រី​ថ្នាក់ ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ ជិត ២​ពាន់​នាក់ ប្រកាស​ទ្រព្យសម្បតិ្ត ចាប់ពី​ឆ្នាំ​២០១៨​។​

​យោងតាម​សេចក្តីជូនដំណឹង ស្តីពី​កិច្ចប្រជុំ​របស់​ក្រុម​ប្រឹក្សាជាតិ ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៧ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​អវត្តមាន ដោយ​ជា​បំពេញភារកិច្ច ប៉ុន្តែ​យោងតាម របាយការណ៍ របស់លោក​ប្រធាន​អង្គភាព បាន​បញ្ជាក់ថា ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាម​របប ២​ឆ្នាំ ក្នុង​រយៈពេល​២៩​ថ្ងៃ (១​ដល់​២៩​ខែមករា ២០១៧ ដែល​នាយកដ្ឋាន ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល និង​ក្រុមការងារ​បំពេញ ទាំង​ថ្ងៃ​ធ្វើការ ថ្ងៃ​ឈប់ ថ្ងៃបុណ្យ និង​ចូលឆ្នាំ​ចិន ទទួលបាន​ឯកសារ ប្រកាស​ទ្រព្យសម្បត្តិ ចំនួន​១៨.៥៨៩​នាក់ ស្មើនឹង​៨១​ភាគរយ នៃ​ចំនួន​ត្រូវ​ជាប់​កាតព្វកិច្ច ប្រកាស ២៣.០២៩​នាក់​។
​អាស្រ័យ​ដោយមាន​ការកែទម្រង់ ហិរញ្ញវត្ថុ​ឲ្យ​ទៅជា​ប្រព័ន្ធ​ថវិកា តាម​សកម្មភាព ដោយមាន​មន្ទីរ ជាច្រើន​តាម​ខេត្ត ដែល​ចំណុះ​ឲ្យ​ក្រសួង ត្រូវ​ទទួលបាន​ទំហំ​ថវិកា​យ៉ាង​ធំ ដែល​ក្នុងនោះ មាន​មន្ទីរ​តាម​ខេត្ត នៃ​ក្រសួង​ខ្លះ មាន​ថវិកា​ច្រើនជាង ថវិកា​ទាំងមូល​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ ២​ដង​៣​ដង ក៏មាន​ពាក្យ​ប្តឹង​បរិហារ​មន្ទីរ និង​ស្រុក ពី​ការសង្ស័យ​ពុករលួយ ក៏មាន​ច្រើន ហេតុនេះ​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល នាយកដ្ឋាន​កិច្ចការ​គតិយុត្ត ពាក្យ​ប្តឹង និង​អន្តរជាតិ នាយកដ្ឋាន​អប់រំ​បង្ការ ទប់ស្កាត់ និង​នាយកដ្ឋាន​ស៊ើបអង្កេត និង​ចារកម្ម ផ្តើមគំនិត​សុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចេញ​សេចក្តីសម្រេច ដើម្បី​ឲ្យ​មន្ត្រី​តែងតាំង​ដោយ​ថ្នាក់​ប្រកាស​មួយចំនួន ត្រូវធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ជា​របប​២​ឆ្នាំ ចាប់ពី​ខែមេសា​ឆ្នាំក្រោយ (២០១៨)​តទៅ​។

​ជា​ចំនួន​ដែល​សិក្សា​ឃើញថា គ្រាន់តែ​ប្រធាន​មន្ទីរ​(​មាន​៥៤៣​នាក់​) និង​អនុប្រធាន​មន្ទីរ​(​មាន​១.៣៧៤​នាក់​) តាម​រាជធានី ខេត្ត មាន​សរុប​ប្រហែល ១.៩១៧​នាក់ នឹងត្រូវ​ធ្វើការ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល ហើយ​មន្ត្រី​មួយចំនួន​តាម​ក្រសួង​ស្ថាប័ន មួយចំនួនទៀត​ក៏ត្រូវ​ធ្វើការ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ផងដែរ​។​

​ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ក្នុង​ខែមករា​ឆ្នាំ​២០១៧ ពី​មន្ត្រី​ដែល​តែងតាំង​ថ្មី មាន​៣៥១​នាក់ មន្ត្រី​លាឈប់ ចប់​អាណត្តិ ២៤​នាក់ មន្ត្រី​ចូលនិវត្តន៍ ២១​នាក់ មន្ត្រី​ដែល​ត្រូវ​បញ្ឈប់​ពីមុខ​តំណែង ២​នាក់ បានមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ជា​ចុងក្រោយ​របស់ខ្លួន បាន​ទាន់ពេលវេលា​។​

​លោក​តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ បាន​កោតសរសើរ​ចំពោះ ការងារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ដើម្បី​បង្ការ​អំពើពុករលួយ និង​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការកំណត់​ឲ្យ​មានការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ចំពោះ​បុគ្គល​ដែល​តែងតាំង ដោយ​ថ្នាក់​ប្រកាស​មួយចំនួន សំដៅ​កាត់បន្ថយ​អំពើពុករលួយ នៅ​ថ្នាក់​ក្រោយ​ដែល​កន្លងមក អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្លាប់​បានធ្វើ​សេចក្តីរាយការណ៍ ពាក់ព័ន្ធ​នឹង​បណ្តឹង​ភាគច្រើន គឺ​មន្ត្រី​ដែល​តែងតាំង​ដោយ​ប្រកាស​៕N​/S




ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners