ប្រជាជនភូមិធម្មជាតិរុនតាឯក ទទួលបានត្រាក់ទ័រ១គ្រ... | ដំណឹងក្នុងប្រទេស:អាជ្ញាធរអប្សរា 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ប្រជាជន​ភូមិ​ធម្មជាតិ​រុន​តា​ឯក ទទួលបាន​ត្រាក់ទ័រ​១​គ្រឿង ពី​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​កូរ៉េ នៃ​មហាវិទ្យាល័យ Dong Pusan និង​ក្រុមហ៊ុន​Dream Airline Tour

(ថ្ងៃទី 19 មិថុនា 2017, ម៉ោង 03:33:PM) | ដោយ: អាជ្ញាធរ​ជាតិ​អប្សរា

ក- ក+ | Print

​សៀមរាប:
ក្រុម​គណៈប្រតិភូ​កូរ៉េ ដឹកនាំ​ដោយ​លោក CHOI HWANEON នាយក​មហាវិទ្យាល័យ Dong Pusan បានប្រគល់​ត្រាក់ទ័រ​មួយគ្រឿង​ជូន​ប្រជាជន​ភូមិ​ធម្មជាតិ​រុន​តា​ឯក ដើម្បី​សម្រួល​ដល់​ការប្រកប​កសិកម្ម​។ 

​ពិធី​ប្រគល់​-​ទទួល​នេះ​បានរៀបចំ​ឡើង​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​ថ្នាក់ដឹកនាំ​នៃ​មហាវិទ្យាល័យ Dong Pusan​។ បន្ត​ពី​នោះ ក្រុម​គណៈប្រតិភូ ក៏បាន​ធ្វើ​បទ​បង្ហាញ​មួយចំនួន​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​បន្តដំណើរ​ទៅ​ទស្សនកិច្ច​ដោយផ្ទាល់​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​និង​សារមន្ទីរ​កុលាលភាជន៍​ឡ​តានី​។​

​ថ្លែង​ក្នុងឱកាស​នោះដែរ ឯកឧត្តម ម៉ី ម៉ា​រ៉ា​ឌី ប្រធាន​គម្រោង​អភិវឌ្ឃន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក ជួសមុខ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គណៈប្រតិភូ​កូរ៉េ​ដែល​បានផ្តល់​នូវ​ត្រាក់ទ័រ​មួយគ្រឿង​ដើម្បី​បង្ក​ភាពងាយស្រួល​និង​ភាព​ឆាប់រហ័ស​ក្នុងការ​បង្កបង្កើនផល​ដល់​ប្រជាជន​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក​។ 

​ឯកឧត្តម​បន្តទៀតថា ការផ្តល់ជូន​នេះ​គឺ​យោងតាម​អនុស្សារណៈ​យោគយល់​គ្នា​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ជាមួយ​មហាវិទ្យាល័យ Dong Busan និង​ក្រុមហ៊ុន Dream Airline Tour ដែលមាន​បំណង​ពង្រឹង​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​តាមរយៈ​វិស័យ​អប់រំ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការអភិវឌ្ឍ​ទេសចរណ៍​។ តាមរយៈ​អនុស្សារណៈ​យោគយល់​គ្នា​នេះដែរ ភាគី​កូរ៉េ​នឹង​បើក​សាលា​បណ្តុះបណ្តាល​ជំនាញ​ជួសជុល​និង​ផលិត​កុលា​ភាជន៍​ផង​។ ក្រៅពីនេះ​ក៏​នឹង​ចាប់ផ្តើម​បណ្តុះបណ្តាល​ជំនាញ​ខ្លីៗ​ផ្នែក​សំអាង​និង​ធ្វើ​ម្ហូប ដោយ​ភាគី​កូរ៉េ​បានផ្តល់​ទាំង​អ្នកជំនាញ ថវិកា និង​សម្ភារៈ​ក្នុងការ​សិក្សា​។ បន្ទាប់មកទៀត នឹង​បង្រៀន​ជួសជុល​ឡាន ជាងឈើ និង​ផ្នែក​ទេសចរណ៍​ជា​បន្តបន្ទាប់​ទៀត​តាម​អនុស្សារណៈ​ដែល​បានសម្រេច​រួចមកហើយ​៕​



ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners