អគ្គនាយកអាជ្ញាធរជាតិអប្សរាសំណូមពរដល់គ្រប់បណ្តាស... | ដំណឹងក្នុងប្រទេស:អាជ្ញាធរអប្សរា 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​សំណូមពរ​ដល់​គ្រប់​បណ្តាសារ​ព័ត៌មាន​ទាំងអស់ សូម​ផ្សាយ​ផ្សាយ​ព័ត៌មាន​ដោយ​ផ្តោតលើ​ភាពត្រឹមត្រូវ​និង​គោលការណ៍​បេតិកភណ្ឌ​

(ថ្ងៃទី 13 កក្កដា 2017, ម៉ោង 11:42:AM) | ដោយ: អាជ្ញាធរជាតិ​អប្សរា

ក- ក+ | Print

សៀមរាប: ថ្លែង​ក្នុងឱកាស​បើក​សន្និសីទ​សារព័ត៌មាន​ស្តីពី «​វិធានការ​រុះរើ​សំណង់​ខុសច្បាប់​ក្នុង​តំបន់​អង្គរ​» នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ម​ជ្ឃ​មណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ឯកឧត្តម ស៊ុ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​សំណូមពរ​ដល់​គ្រប់​បណ្តាសារ​ព័ត៌មាន​ទាំងអស់ សូម​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ឧ​ត្ត​ម​គតិ​ជាតិ ស្រឡាញ់​ជាតិ ស្រឡាញ់​បេតិកភណ្ឌ​ជាតិ​ជាធំ សូម​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ថែរក្សា​បេតិកភណ្ឌ​អង្គរ​ឱ្យបាន​ជាដាច់ខាត ជាជាង​ការប្រើប្រាស់​ព័ត៌មាន​មួយចំនួន​ដែលនាំឱ្យ​រាំងស្ទះ​ដល់​កិច្ចការ​នៃ​ការការពារ ការអភិរក្ស​មរតក​បេតិកភណ្ឌ​អង្គរ​ដ៏​ថ្លៃថ្លា​របស់​យើង​»​។​

​ការលើកឡើង​ដូច្នេះ ព្រោះ​កន្លងមក​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយចំនួន​ដែល​ខ្វះខាត​សច្ចភាព និង​ភាពត្រឹមត្រូវ ឬ​មានការ​យល់ដឹង​តិចតួច​ពី​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា ឬ​ខឹងសម្បារ​ចំពោះ​ការអនុវត្ត​ច្បាប់​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ញុះញង់​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​មកលើ​ស្ថាប័ន​អភិរក្ស​មរតក​បេតិកភណ្ឌ​នាំឱ្យ​មហាជន​មិន​ពេញចិត្ត​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ខណៈដែល​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​ជាច្រើន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ខិតខំ​ប្រឹងប្រែង​ថែរក្សា អភិរក្ស ជួសជុល​មរតក​វប្បធម៌​របស់​ដូនតា​ឱ្យ​គង់វង្ស​និង​ការពារ​ប្រយោជន៍​រួម​របស់​ជាតិ​។ ជាក់ស្តែង​តាមរយៈ​ការដឹកនាំ​ដ៏​ឆ្លាត​វៃ​របស់​រាជរដ្ឋាភិបាល និង​សម្តេច​វិបុល​បញ្ញា សុខ អាន បានធ្វើឱ្យ​បរទេស​ទទួលស្គាល់​និង​ឱ្យ​តម្លៃ​លើ​ការងារ​អភិរក្ស ថែរក្សា គ្រប់គ្រង បេតិកភណ្ឌ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​ជោគជ័យ​គ្រប់​រូបភាព​លើ​ឆាក​អន្តរជាតិ​។ ជាងនេះទៅទៀត បច្ចុប្បន្ន​អ្នកជំនាញ​ខ្មែរ​មាន​សមត្ថភាព​ពេញលេញ និង​លេចធ្លោ​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​មានការ​ទទួលស្គាល់​ពី​បណ្តា​អ្នកជំនាញ​អន្តរជាតិ​ក្នុងការ​ជួសជុល អភិរក្ស​មរតក​វប្បធម៌​របស់ខ្លួន​។​

​ម្យ៉ាងទៀត វិស័យ​សារព័ត៌មាន​គឺមាន​ឥទ្ធិពល​ខ្លាំង​សម្រាប់​ការអភិវឌ្ឍ​សង្គម ដូច្នេះ​ក្នុងនាម​ជា​អ្នកសារព័ត៌មាន​ម្នាក់ គួរ​យកចិត្តទុកដាក់​ខ្ពស់​លើ​សំណេរ​និង​សំឡេង​របស់ខ្លួន ចៀស​យ៉ាងណា​កុំ​ដុត​ឱ្យ​ខ្លោច កុំ​រោច​ឱ្យ​ឆៅ​។ ក្នុងករណី​មានការ​ផ្សព្វ​ផ្សាយបាន​ត្រឹមត្រូវ នោះ​សង្គម​នឹងមាន​របៀបរៀបរយ មានការ​ចូលរួម​ក្នុង​កិច្ចការ​អភិរក្ស​ច្រើន​ពី​ស្រទាប់​មហាជន តែ​ផ្ទុយទៅវិញ​បើ​ការផ្សព្វផ្សាយ​ន​មិនបាន​ត្រឹមត្រូវ លម្អៀង ខ្វះ​ហេតុផល​ច្បាស់លាស់ ធ្វើឱ្យពុល​ដល់​សង្គម មើល​ស​ជា​ខ្មៅ មនុស្ស​លែងឱ្យ​តម្លៃ លែង​ជឿជាក់​លើ​អ្នកមាន​សមត្ថកិច្ច ខ្វះ​ការចូលរួម​ថែរក្សា និង​ស្អប់ខ្ពើម​ស្ថាប័ន​មួយ​ដែល​ប្រឹងប្រែង​ដើម្បី​ថែរក្សា ការពារ​មរតក​វប្បធម៌​របស់​ជាតិ​ទាំងមូល​៕​







ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners