ប្រាសាទតានៃ បង្អូតសម្រស់ក្នុងព្រៃខាងជើងប្រាសាទត... | ដំណឹងក្នុងប្រទេស:អាជ្ញាធរអប្សរា

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ប្រាសាទ​តា​នៃ ប​ង្អូ​ត​សម្រស់​ក្នុងព្រៃ​ខាងជើង​ប្រាសាទតាព្រហ្ម​

(ថ្ងៃទី 17 កក្កដា 2017, ម៉ោង 12:36:PM) | ដោយ: អាជ្ញាធរជាតិ​អប្សរា

ក- ក+ | Print

សៀមរាប: ​ប្រាសាទ​តា​នៃ មាន​រចនាប័ទ្ម​ដ៏​ល្អ​ឯក មិន​ខុសពី​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ​ផ្សេងទៀត​។ ទោះបី ជា​បែបនេះ​ក្តី បើ​និយាយ​ពី​ឈ្មោះ​នៃ​ប្រាសាទ​មួយ​នេះ មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ស្គាល់ និង​បាន​ទៅដល់​។ មាន​ទីតាំងនៅ​ក្នុងព្រៃ​ខាងជើង​ប្រាសាទតាព្រហ្ម និង​ខាងកើត​ប្រាសាទតាកែវ​ឆ្ពោះទៅ​ខាងជើង​ប្រហែល ៨០០​ម៉ែត្រ ប្រាសាទ​តា​នៃ​កសាងឡើង​ក្នុង​សតវត្ស​ទី​១២ ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​មហាយាន​។​

​បុគ្គលិក​ផ្នែក​ទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា ជា​មធ្យម​នៅ​រដូវប្រាំង មាន​ទេសចរ​ប្រមាណ​ពី ១៥០ ទៅ​២០០​នាក់ ដែល​ចូលទៅ​ទស្សនា​ប្រាសាទ​តា​នៃ​។ អ្នកស្រី ស៊​ត តុលា បុគ្គលិក​ផ្នែក​ទេសចរណ៍​ប្រចាំ​នៅ​ប្រាសាទ​តា​នៃ បាន​ឲ្យ​ដឹង​ទៀតថា នៅ​រដូវវស្សា​នេះ មិនសូវមាន​ភ្ញៀវ​មក​ប្រាសាទ​តា​នៃ​ឡើយ គឺ​ក្នុង​មួយថ្ងៃ​មាន​ប្រហែល​៥០​នាក់​តែប៉ុណ្ណោះ​។​

​តាម​អ្នកស្រី ស៊​ត តុលា ដោយសារ​ស្ថិតនៅ​ក្នុងព្រៃ និង​ក្នុង​រដូវវស្សា​ផង​នោះ ដូច្នេះ​គ​ម្រ​មាន​ទេសចរ​ចូលទៅ​ដល់​ប្រាសាទ​តា​នៃ​នេះ​ណាស់ ហើយ​ភ្ញៀវ​ទាំងនោះ ច្រើន​ជា​បរទេស ជនជាតិ​អឺរ៉ុប​។​

​សាធារណជន​ទាំងអស់ គួរ​ចំណាយពេល​ទៅ​ទស្សនា​ប្រាសាទ​តា​នៃ ព្រោះថា មិន​ត្រឹម​តែមាន​ទេសភាព​ស្រស់ស្អាត ថែមទាំង​មាន​សភាព​ស្ងប់ស្ងាត់ ស័ក្តិសម​ជាទី​សក្ការៈ​ដ៏​មាន​បារមី សម្រាប់​អ្នកមាន​ជំនឿ​។ លើសពីនេះ ភ្ញៀវទេសចរ​ទាំងអស់ នឹង​បានឮ​សំឡេង​ទឹកធ្លាក់ ចេញពី​ទំនប់​បារាំង ដែល​ស្ថិតនៅ​ខាងជើង​ប្រាសាទ​តា​នៃ ដែលមាន​ចំងាយ​ពីគ្នា​ត្រឹម ១០០​ម៉ែត្រ​តែប៉ុណ្ណោះ​៕

​សូម​អញ្ជើញ​ទស្សនា ទិដ្ឋភាព​ខ្លះៗ​នៃ​សម្រស់​ប្រាសាទ​តា​នៃ នា​រដូវវស្សា​នេះ​ដូចតទៅ​៖










ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners