ក្រុមគណៈកម្មការចម្រុះចាប់ផ្តើមអនុវត្តការរុះរើសំ... | ដំណឹងក្នុងប្រទេស:អាជ្ញាធរអប្សរា 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​ក្រុម​គណៈកម្មការ​ចម្រុះ​ចាប់ផ្តើម​អនុវត្ត​ការរុះរើ​សំណង់​ខុសច្បាប់​នៅក្នុង​ឧទ្យាន​អង្គរ​

(ថ្ងៃទី 10 សីហា 2017, ម៉ោង 05:23:PM) | ដោយ: អាជ្ញាធរ​ជាតិ​អប្សរា

ក- ក+ | Print

​សៀមរាប: នា​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ ក្រុម​គណៈកម្មការ​ចម្រុះ រួមមាន​អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ខេត្តសៀមរាប និង​អង្គភាព​ពាក់ព័ន្ធ​ផ្សេងៗ បានចាប់ផ្តើម​អនុវត្ត​ការចុះ​រុះរើ​សំណង់​ខុសច្បាប់​ក្នុង​ឧទ្យាន​អង្គ​រហើយ​។​

​ការចុះ​រុះរើ​សំណង់​ខុសច្បាប់​ទាំងនេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​គណៈកម្មការ​ចម្រុះ​បាន​ពន្យារពេល​អស់​មួយរយៈ​និង​ជូនដំណឹង​ជា​សាធារណៈ​ច្រើនដង​រួចមកហើយ ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ប្រជាជន​ធ្វើការ​រុះរើ​ដោយ​ខ្លួនឯង ចៀសវាង​ការខូចខាត​ទ្រព្យសម្បត្តិ​ធ្ងន់ធ្ងរ​ដោយសារ​ក្រុមការងារ​។ ចំពោះ​គោលដៅ​ដែល​រុះរើ​នៅ​ថ្ងៃទី​មួយ​នេះ គឺ​ធ្វើ​នៅ​ស្រុក​ប្រាសាទបាគង ស្រុក​អង្គរធំ និង​ក្រុង​សៀមរាប ដោយ​រុះរើ​សំណង់​ខុសច្បាប់​បាន​ចំនួន​៧​ករណី​។​

​តាម​ការសង្កេត​ជាក់ស្តែង កំឡុងពេល​រុះរើ​ក៏មាន​ប្រជាជន​មួយចំនួន​បាន​ស្ម័គ្រចិត្ត​រុះរើ​ដោយ​ខ្លួនឯង​ផងដែរ ហើយ​ក្រុម​គណៈកម្មការ​ចម្រុះ ក៏​នៅតែ​អំពាវនាវ​ដល់​ប្រជាជន​ឱ្យ​ស្ម​គ្រ​ចិត្ត​ក្នុងការ​រុះរើ​សំណង់​ខុសច្បាប់ និង​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​ដើម្បី​រមណីយដ្ឋាន​អង្គរ​មាន​ភាពស្រស់ស្អាត រក្សាបាន​នូវ​ទីតាំង​ប្រវត្តិសាស្ត្រ​ដែលជា​មរតក​ជាតិ​ដ៏​សំខាន់​សម្រាប់​កូន​ខ្មែរ​គ្រប់រូប គ្រប់​ជំនាន់​៕








ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners