គណៈកម្មការចម្រុះ រុះរើសំណង់ខុសច្បាប់ ក្នុងឧទ្យា... | ដំណឹងក្នុងប្រទេស:អាជ្ញាធរអប្សរា

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

គណៈកម្មការ​ចម្រុះ រុះរើ​សំណង់​ខុសច្បាប់ ក្នុង​ឧទ្យាន​អង្គរ​៖ នៅ​ថ្ងៃទី​ពីរ នៃ​ការចុះ​រុះរើ​សំណង់ ខុសច្បាប់ ប្រជាជន​មួយចំនួនធំ ព្រម​ទទួលខុស និង​ស្ម័គ្រចិត្ត​រុះរើ ដោយ​ខ្លួនឯង​

(ថ្ងៃទី 11 សីហា 2017, ម៉ោង 04:20:PM) | ដោយ: អាជ្ញាធរជាតិអប្សរា

ក- ក+ | Print

​សៀមរាប: ​នៅក្នុង​យុទ្ធនា​ការរុះរើ​សំណង់ ខុសច្បាប់ ក្នុង​ឧទ្យាន​អង្គរ នៅ​ថ្ងៃទី​ពីរ ត្រូវ​នឹង​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧ ក្រុម​គណៈកម្មការ​ចម្រុះ បាន​រាយការណ៍​ថា ប្រជាជន​នៅក្នុង​តំបន់ គោលដៅ​ទាំង​៤ មាន​ក្រុង​សៀមរាប ស្រុក​អង្គរធំ ស្រុក​បន្ទាយស្រី និង​ស្រុក​ប្រាសាទបាគង ភាគច្រើន ព្រម​ទទួលខុស​ចំពោះ ការ​លួច​សាងសង់ និង​ស្ម័គ្រចិត្ត​រុះរើ ដោយ​ខ្លួនឯង​។​
 

​ចំពោះ​ទិន្នន័យ ដែល​ប្រជាជន ព្រម​រុះរើ​ដោយ​ខ្លួនឯង សរុប​ត្រឹម​ព្រឹក ម៉ោង ១១.៣០ នាទី​ថ្ងៃនេះ គឺ​បាន​ចំនួន​សរុប ៣១ ករណី ដោយនៅ​ក្នុងនោះ ក្រុង​សៀមរាប មាន​៧​ករណី ស្រុក​ប្រាសាទបាគង មាន ២ ករណី នៅ​ស្រុក​បន្ទាយស្រី មាន​២០​ករណី និង​នៅ​ស្រុក​អង្គរធំ មាន​២​ករណី​។

​សូម​បញ្ជាក់ដែរថា សំណង់​ទាំងនោះ មាន​ទាំង​ប្រភេទ​ធ្ងន់ និង​សំណង់​ស្រាល​។​

​ក្រុម​គណៈកម្មការ​ចម្រុះ ក៏​នៅតែ​អំពាវនាវ ដល់​ប្រជាជន ឱ្យ​ស្ម័គ្រចិត្ត ក្នុងការ​រុះរើ​សំណង់​ខុសច្បាប់ និង​ចូលរួម​សហការ ជាមួយ​ក្រុមការងារ​ជា​បន្តទៀត ចៀសវាង​ការខូចខាត​ទ្រព្យសម្បត្តិ និង​ផលប្រយោជន៍ របស់​បងប្អូន​ធ្ងន់ធ្ងរ​។
​ការអនុវត្ត​តាមច្បាប់​នេះ គឺ​ដើម្បី​រួមគ្នា​ការពារ រមណីយដ្ឋាន​អង្គរ ឱ្យមាន​ភាពស្រស់ស្អាត រក្សាបាន​នូវ​ទីតាំង ប្រវត្តិសាស្ត្រ ដែលជា​មរតក​ជាតិ ដ៏​សំខាន់​សម្រាប់ កូន​ខ្មែរ​គ្រប់រូប គ្រប់​ជំនាន់​ឱ្យ​ស្ថិតស្ថេរ​ចីរកាល​៕N​/t















ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners