ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

AFF U19 Championship ចប់​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​

(ថ្ងៃទី 17 កញ្ញា 2011, ម៉ោង 05:33:PM) | ដោយ: រស្មី

ក- ក+ | Print

ភ្នំពេញ: ​ថ្ងៃទី ១៧​កញ្ញា​នេះ​ព្រឹត្តិការណ៍ AFF U19 Championship 2011 Yangon Myanmar ​បាន​ចប់​វគ្គ​ជម្រុះ​ក្នុង​ពូ​លហើយ ។​

​    ​ក្នុង​ការប្រកួត​ចុងក្រោយ​របស់​ពូ​ល A ​នោះ ម៉ាឡេស៊ី ឈ្នះហ្វីលីពីន ៥ ទល់ ០ និង ថៃ​ឈ្នះ សឹង្ហ​បូរី ២ ទល់ ០ ជាមួយ នឹង​ជ័យជំនះ​នេះ​ថៃ ៤ ប្រកួត​ឈ្នះ​ទាំង ៤ ប្រកួត​បាន ១២​ពិន្ទុ​លេខ១ ក្នុង​ពូ​ល ឯ ម៉ាឡេស៊ី ៤​ប្រកួត​ឈ្នះ ២ ប្រកួត ស្មើ​មួយ​ប្រកួត​ចាញ់​មួយ​ប្រកួត​បាន ៧ ពិន្ទុ លេខ ២ ក្នុង​ពូ​ល ។​ កម្ពុជា​ដែល​ស្ថិត​ក្នុង​លំដាប់​ទី ៣ មាន​៥ ពិន្ទុ​
 ដោយ​ឈ្នះ ១ ប្រកួត​ស្មើមូយ​ប្រកួត និង ចាញ់ ១ ប្រកួត​នោះ​មាន ៥ ពិន្ទុ ។​

​    ​ចំពោះ​ពូ​ល B វៀតណាម​លេខ ១ ក្នុង​ពូ​ល និង មី​យ៉ាន់​ម៉ា លេខ ២ ក្នុង​ពូ​ល ដោយមាន​១០​ ពិន្ទុ​ស្មើគ្នា ​គឺ​ឈ្នះ ​៣ ប្រកួត​ស្មើ​មួយ​ប្រកួត​ដូចគ្នា ។​

​    ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ថៃ​លេខ ១ ពូ​ល A ជួប​ជាមួយ​មី​យ៉ាន់​ម៉ា លេខ ២ ពូ​ល B និង វៀតណាម​លេខ​ ១ ពូ​ល B ជួប ម៉ាឡេស៊ី លេខ ២ ពូ​ល A ។​
ដំណឹងថ្មីៗចុងក្រោយ

Our Partners