DKSH ផ្ដល់រង្វាន់ដល់អតិថិជនប្រើប្រាស់ផលិតផលបំបា... | ដំណឹងក្នុងប្រទេស:សេដ្ឋកិច្ច

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

DKSH ផ្ដល់​រង្វាន់​ដល់​អតិថិជន​ប្រើប្រាស់​ផលិតផល​បំបាត់ ស្លាកស្នាម Hiruscar

(ថ្ងៃទី 11 សីហា 2012, ម៉ោង 03:15:PM) | ដោយ: លីន​ណា

ក- ក+ | Print

ភ្នំពេញ: ក្រុមហ៊ុន DKSH ដែលជា​ក្រុម​នាំចូល​ផលិតផល​ឱសថ បានរៀបចំ​ពិធី​ចាប់ឆ្នោត​ផ្ដល់​រង្វាន់ ដល់​អតិថិជន​ដែល​បាន​ប្រើប្រាស់​ផលិតផល Hiruscar កាលពី​ល្ងាច​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១២ នៅ​ទីស្នាក់ការ​ក្រុមហ៊ុន ខាងលិច​ស្ថានទូត​ចិន​។ ពិធី​នេះ ដោយមាន​ការចូលរួម​ពី​អតិថិជន​ជាច្រើន​នាក់​។​

​ការចាប់​រង្វាន់​នោះ គឺ​ជូន​ដល់​អ្នកប្រើប្រាស់ ដែល​កំពុង​ប្រើប្រាស់ Hiruscar និង​អ្នកប្រើប្រាស់​ថ្មី ឲ្យ​ជ្រើសរើស​ប្រើ Hiruscar ដោយ​ពិធី​ព្យាបាល​ទៅលើ​សន្លាក និង​ធ្វើ​ឲ្យ​អតិថិជន​ដែល​ប្រើប្រាស់ មាន​ជំនឿ​ចិត្ត​ឡើងវិញ ដោយ​យោងតាម​ប្រសិទ្ធភាព នៃ​ជម្រើស​ការគ្រប់គ្រង​សន្លាក​។​

​នៅក្នុង​ពិធី​ចាប់​រង្វាន់​នោះ គឺ​បាន​ទៅលើ​ឈ្មោះ ឆ​វ័​ន្ត ម៉ូ​លីកា ភេទ​ស្រី អាយុ ២៥​ឆ្នាំ ទទួលបាន​ទូរស័ព្ទ​ម៉ាក Samsung Galaxy Note​។​

​សូមបញ្ជាក់ថា Hiruscar ជា​ផលិតផល​របស់​ប្រទេស​ស្វី​ស មាន​លក្ខណៈពិសេស ជាមួយ​គន្លឹះ​សារធាតុ​ផ្សំ​រួមមាន Allium Cepa and MPS, Vitamin B3 ដែល​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ ស្រស់ថ្លា និង​រាបស្មើ​សន្លាក​។

​លទ្ធផល​អាច​បញ្ចេញ​ក្នុង​រយៈពេល ២​សប្ដាហ៍ ប្រសិនបើ Hiruscar ត្រូវបាន​លាប​យ៉ាង​ឆាប់រហ័ស បន្ទាប់ពី​ដំបៅ បាន​បិទមុខ​៕
ដំណឹងថ្មីៗចុងក្រោយ

Our Partners