LG Optimus L7 មានលក់នៅកម្ពុជាហើយ | ដំណឹងក្នុងប្រទេស:សង្គម

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

LG Optimus L7 មាន​លក់​នៅ​កម្ពុជា​ហើយ​

(ថ្ងៃទី 21 មិថុនា 2012, ម៉ោង 11:00:AM) | ដោយ: រតនា

ក- ក+ | Print

ភ្នំពេញ: ​ក្រុមហ៊ុន ជី ហ្គៀ បានប្រកាស​ដាក់លក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី LG Optimus L7 ដែលមាន​ការ​រចនា​ឡើង​យ៉ាង​ល្អ​ប្រណិត សម្រាប់​មនុស្ស​សម័យថ្មី និង​អាច​ប្រើប្រាស់​អក្សរ​ខ្មែរ​យូ​នី​កូដ សម្រាប់​ការសរសេរ ការបើក​មើល​វ៉ិ​ប​សាយ​ភាសា​ខ្មែរ​បាន​គ្រប់​ប្រភេទ និង​ការរក្សា​លេខ​ទំនាក់ទំនង​ដំបូង​បំផុត​នៅ​ប្រទេស​កម្ពុជា​។ ពិធី​ប្រកាស​ដាក់លក់​នេះ​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វា​រី នៃ​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១២​។​

​លោក ហ៊ ហាប់ ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​ក្រុមហ៊ុន ជី ហ្គៀ មានប្រសាសន៍ថា ទូរស័ព្ទដៃ LG Optimus L7 គឺជា​ស្មាន​ហ្វូ​ន​ដែលមាន​សមត្ថភាព​ខ្ពស់ មានការ​រចនា​យ៉ាង​ល្អ​ប្រណិត អេក្រង់​ធំ​ទូលាយ សម្រាប់​មនុស្ស​គ្រប់គ្នា​។
LG Optimus L7 ជា​ទូរស័ព្ទ​សម្រាប់​អ្នក​ដែលមាន​តម្រូវការ​ក្នុង​ប្រើប្រាស់​អក្សរ​ខ្មែរ​យូ​នី​កូដ ឬ​បើក​មើល​វ៉ិ​ប​សាយ​ភាសា​ខ្មែរ​។​

​លោក ហ៊ ហាប់ ក៏បាន​បន្ថែម​ដែរ​ថា LG Optimus L7 ស៊េរី​ថ្មី យល់​ច្បា​ល់ពី​តម្រូវការ​ភាពទំនើប ភាពទាន់សម័យ ការប្រើប្រាស់​អក្សរ​ខ្មែរ ថាមពល​ថ្ម​ប្រើ​បានយូរ កម្មវិធី Android 4.0 (Ice Cream Sandwich) អេក្រង់​ធំ​ទូលាយ ៤.៣ អ៊ី​ញ ល្បឿន​លឿន CPU 1GHz រាងស្តើង​ស្រាល បំពាក់​ដោយ​កា​ម៉េ​រា​ទំហំ ៥ មេ​ហ្គា​ភិ​ច​សែ​ល អាច​ថត​រូបភាព​ទ្រវែង​បន្ត​គ្នា​បែប Panorama និង​ថតរូប​សកម្មភាព​ក្នុង​ល្បឿន​លឿន បាន​ចំនួន ៦ រូបភាព ក្នុងពេល​តែមួយ ថ្ម​ទំហំ 1700 mAh ភ្ជាប់​ដោយ​បច្ចេកវិទ្យា​ថ្មី Sio+ ដែល​អាច​សន្សំ និង​បង្កើន​ថាមពល​ថ្ម​ឲ្យ​ប្រើ​បានយូរ​ជាង​មុន​។​

​លើសពីនេះទៅទៀត LG Optimus L7 អាច​អាន និង​សរសេរ​ភាសា​ខ្មែរ​បាន​មួយរយ​ភាគរយ ពោលគឺ​អាច​អាន​ព័ត៌មាន​លើ​គេហទំព័រ​ជា​ភាសា​ខ្មែរ​គ្រប់​ប្រភេទ អាច​សរសេរ និង​ឆ្លើយតប​លើ Facebook អាច​រក្សា​លេខ​ទំនាក់ទំនង ឈ្មោះ​បទ​ចម្រៀង និង​ផ្ញើ​សារ​ជា​ភាសា​ខ្មែរ ដែល​ទូរស័ព្ទ Android ស្មា​ត​ហ្វូ​ន​ដទៃ​មិនអាច​ធ្វើបាន​។​

​នាពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ក៏បាន​ដាក់លក់​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​មួយចំនួន ដូចជា LG Optimus 3D Max ដែល​អាច​មើល​រឿង 3D ដោយ​មិនបាច់​ពាក់​វ៉ែនតា អាច​ថតរូប​ភាព និង​វីដេអូ​ជា​លក្ខណៈ 3D, LG Optimus True HD LTE (4G) ជា​ទូរស័ព្ទ​បំពាក់​ដោយ​អេក្រង់ IPS Full HD អាច​ផ្តល់​រូបភាព និង​វីដេអូ​យ៉ាង​ត្រជាក់​ភ្នែក ពណ៌​រស់​រវើក​ដូច​ធម្មជាតិ​ពិតៗ អេក្រង់ ៤.៥ អ៊ី​ញ អាច​ប្រើ​អ៊ីនធឺណិត​លឿន​ជាង​ទូរស័ព្ទ​ដទៃ​, LG Optimus L3 មាន​ថែម​សម្បក​ទូរស័ព្ទ​ចំនួន ៨, ទូរស័ព្ទ LG-T375 ស៊ីម​ពីរ និង​ទូរស័ព្ទ LG-A290 ស៊ីម​បី ដែល​សុទ្ធសឹងតែ​កំពុងមាន​ប្រជាប្រិយភាព និង​លក់ដាច់​បំផុត​៕ K​
ដំណឹងថ្មីៗចុងក្រោយ

Our Partners