NOKIA ប្រគល់រង្វាន់ដល់អ្នកឈ្នះ 38 នាក់ | ដំណឹងក្នុងប្រទេស:សង្គម

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

NOKIA ប្រគល់​រង្វាន់​ដល់​អ្នកឈ្នះ 38 នាក់​

(ថ្ងៃទី 3 សីហា 2012, ម៉ោង 03:14:PM) | ដោយ: NOKIA

ក- ក+ | Print

ភ្នំពេញ: ​នៅ​ថ្ងៃទី 2 ខែសីហា ឆ្នាំ 2012 ក្រុមហ៊ុន Nokia បានប្រគល់​រង្វាន់​ម៉ូតូ Honda Dream F1 ចំនួន​3​គ្រឿង ទូរទស្សន៍ LCD Panasonic 32 អ៊ី​ញ 10 គ្រឿង និង​ទូរស័ព្ទ Nokia 700 ចំនួន 25 រង្វាន់​ដល់​អតិថិជន 38 នាក់ ដែល​បានឈ្នះ​រង្វាន់​ពី​ការចាប់​ឆ្នោត​លើក​ទី 1 នៃ​កម្មវិធី “​សំណាង​ពី Nokia” ។

​ក្រុមហ៊ុន Nokia តែងតែបាន​បង្កើត​នូវ​កម្មវិធី​ពិសេសៗ​ជារឿយៗ ដើម្បី​ផ្តល់នូវ​សំណាង ដ៏​អស្ចារ្យ​ដល់​អតិថិជន​ដែល​ប្រើប្រាស់​ទូរស័ព្ទ Nokia ។ លោក Jerry Manus អគ្គនាយក នៃ​ក្រុមហ៊ុន Nokia ប្រចាំ​នៅ​កម្ពុជា​-​ឡាវ បាន​ថ្លែងថា “​កម្មវិធី​ផ្តល់​សំណាង​ពី Nokia នេះ ពិតជា​ផ្តល់នូវ​ភាព​រំភើប​រីករាយ​ដល់​អតិថិជន​Nokia​ជាពិសេស​អតិថិជន​ដែល​ទទួលបាន រង្វាន់​ដោយផ្ទាល់​ដៃ​ក្នុងឱកាស​នេះ​”​។​

​សូមបញ្ជាក់ថា ការចាប់​រង្វាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​2 ខែកញ្ញា ឆ្នាំ​2012 ។ រង្វាន់​ក្នុង​វគ្គ​លើក​ក្រោយនេះ​រួមមាន​រថយន្ត Chevrolet Spark 1 គ្រឿង​, ម៉ូតូ Honda Dream F1 2 គ្រឿង​, ទូរទស្សន៍ LCD Panasonic 32 អ៊ី​ញ 10 គ្រឿង និង​ទូរស័ព្ទ Nokia 700 ចំនួន 25 គ្រឿង​។

​យោងតាម​ខិត​បណ្ណ​ផ្សព្វផ្សាយ​របស់ Nokia ជាវ​ទូរស័ព្ទ Nokia ម៉ូ​ដែល​ណាមួយ​ពីថ្ងៃ នេះ​រហូតដល់​ដំណាច់​ខែសីហា​ខាងមុខនេះ អតិថិជន​នឹង ទទួលបាន​ឆ្នោត​មួយ​សន្លឹក ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ធំៗ​ដូច​រៀបរាប់​ខាងលើ​។ ដោយឡែក រាល់​ការ​ជាវ Nokia 202, Nokia 300, Nokia X2-02, Nokia 302, Nokia C5-03 ឬ Nokia C5-06 នឹង​ទទួល បាន​អាវ​ភ្លៀង Nokia ចំនួន 1 ឬ​ជាវ​ទូរស័ព្ទ Nokia 500 នឹង​ទទួលបាន​ឆត្រ Nokia ចំនួន 1 ភ្លាមៗ​បន្ថែមទៀត​ដោយ​ឥតគិតថ្លៃ​៕
ដំណឹងថ្មីៗចុងក្រោយ

Our Partners