ព្រះវិហារ:
ទន្ទឹមនឹងការបង្កើតភូមិដ្ឋាន ស្ថិតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យក្រុមគ្រួសារកងទ័ព កងនគរបាលជាតិ មានដីធ្លីសម្រាប់កសាងលំនៅដ្ឋាន ធ្វើស្រែ និងចម្ការរួចមក លោកនាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានទី១ គណៈបញ្ជាការឯកភាពសមរភូមិមុខព្រំដែនកម្ពុជា-ថៃ បានស្នើឱ្យគ្រួសារកងទ័ពទាំងអស់ ត្រូវចេះច្នៃប្រឌិតក្នុងការបង្កើនជីវភាពផ្ទាល់ខ្លួន។
លោក គន់ គីម បានមានប្រសាសន៍បែបនេះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ ក្នុងឱកាសចូលរួមបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបញ្ជូនសារ វិស្វកម្មកាំភ្លើងធំ រថក្រោះ ការពារអាកាស ទ័ពព្រៃ និងយុទ្ធវិធីថ្មើរជើង ទប់ទល់ការពារទីតាំង ដែលធ្វើឡើងនៅទីបញ្ជាការកងពលធំអន្ដរាគមន៍លេខ៣ តំបន់ពាក់ស្បែក ក្នុងស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ។
លោកបានមានប្រសាសន៍ នៅចំពោះមុខនាយទាហានជាន់ខ្ពស់ និងនាយទាហាន នាយទាហានរងជាច្រើនទៀតថា ក្រុមគ្រួសារកងទ័ពបច្ចុប្បន្ន គឺទទួលបាននូវដីធ្លីសម្រាប់បង្កបង្កើនផល កសាងផ្ទះសម្បែងបង្កើតទៅជាភូមិ និងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបង្កើតឡើង។ ក្នុងករណីនេះ លោកក៏បានពិនិត្យឃើញថា គ្រួសារកងទ័ពមួយចំនួនមានការច្នៃប្រឌិតបានតិចតួច ក្នុងការបង្កើនជីវភាពគ្រួសារ ហេតុនេះលោកក៏ស្នើឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ពេលវិលត្រឡប់ទៅវិញ ត្រូវប្រាប់ប្រពន្ធ-កូន រួមទាំងខ្លួនឯងផង ធ្វើយ៉ាងណាដើម្បីឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង តាមរយៈការច្នៃប្រឌិត។
លោកនាយឧត្ដមសេនីយ៍ គន់ គីម បានបន្ដថា ការច្នៃប្រឌិតនោះ គឺជាភាពងាយស្រួលបំផុត ហើយមិនលំបាកឡើយ ដោយប្រជាជនត្រូវចិញ្ចឹមសត្វ ដូចជា ជ្រូក មាន់ ទា ដាំដំណាំរួមផ្សំឯទៀត ដែលនៅក្នុងបរិវេណផ្ទះរបស់ខ្លួន។ ការច្នៃប្រឌិតខាងលើ ពួកគាត់នឹងទទួលបានផលវិជ្ជមានមកវិញ ដើម្បីផ្ដល់ឱ្យជីវភាពគ្រួសារកាន់តែប្រសើរជាងមុន។
លោកបានបញ្ជាក់ថា មុននេះបន្ដិច លោកបានជួបគ្រួសារកងទ័ព ដែលខ្លះមានគោយន្ដ មានម៉ូតូ មានអ្វីផ្សេងៗទៀត ដែលមានតម្លៃ។ ក្រុមគ្រួសារកងទ័ពប្រាប់ថា លុយដែលទិញវត្ថុប្រើប្រាស់ទាំងនោះ គឺបានមកពីការចិញ្ចឹមសត្វគ្រប់ប្រភេទខាងលើ ដែលករណីនេះ គឺជាការរួមចំណែកគ្រួសារនីមួយៗ។
លោក គន់ គីម បានបន្ថែមថា អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាផ្ដល់ជូន យើងត្រូវតែខិតខំដោយខ្លួនឯងបន្ថែមទៀត ដោយមិននៅស្ងៀមចាំតែទទួលនៅអំណោយ ក៏មិនកើតដែរ។ អំណោយគឺបានតែមួយភ្លែត មិនអាចចិញ្ចឹមយើងបានរហូតនោះទេ ហេតុនេះប្រជាជនត្រូវតែជួយខ្លួនឯងបន្ថែមទៀត ទើបជាការប្រសើរ៕ K

.jpg)