ព្រំដែនកម្ពុជា-ថៃ-ខេត្តបន្ទាយមានជ័យ:
នៅចំណុចបង្គោលព្រំដែនលេខ៤៣ មានសភាពការណ៍តឹងតែងកាន់តែខ្លាំងដោយសារប្រជាកសិករថៃ ដែលធ្វើស្រែនៅចំណុច “ដីខ្មែរ ស្រែថៃ” បានសម្រុកចូលមកភ្ជូររាស់ អមដោយកងកម្លាំងរបស់ថៃជួយការពារពួកគេ នៅព្រឹកព្រលឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១២។
ពេលនោះកងកម្លាំងកម្ពុជាបានចូលទៅហាមមិនឲ្យកសិករថៃភ្ជូររាស់លើដីខ្មែរតទៅទៀតទេ។ ចំណុចនោះ ស្ថិតនៅត្រង់បង្គោលព្រំដែនដើម និងបោះនៅទីតាំងដើម ដែលភាគីទាំងពីរ (កម្ពុជា និងថៃ) បានទទួលស្គាល់។
កងកម្លាំងយោធាកម្ពុជា បានប្រើសិទ្ធិស្វ័យការពារទឹកដីរបស់ខ្លួន យោងតាមប្រសាសន៍សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
កងកម្លាំងថៃ បានអះអាងថា បានឯកភាពជាមួយភាគីកម្ពុជាពីរឿងនេះ ហើយគេក៏បានគោរពពាក្យសំដីជាមួយភាគីកម្ពុជាដែរ ពាក់ព័ន្ធនឹងចំណុចដីស្រែក្បែរបង្គោលព្រំដែនលេខ៤៣។
ភាគីថៃ បានស្នើឡើងចំនួន ៣ចំណុចគឺ ទី១ ហាមពលរដ្ឋទាំងថៃ ទាំងខ្មែរមិនឲ្យធ្វើស្រែលើដីជុំវិញបង្គោល ពោលគឺដីខ្មែរ ដែលពលរដ្ឋថៃធ្វើស្រែចំនួន ២២៦ ហិកតា រួមទាំងដីនៅខាងជើងបង្គោលព្រំដែនលេខ៤៣ ទំហំ ៤,៥ ហិកតា របស់មន្ត្រីយោធាឈ្មោះ កែវណារិន ផងដែរ។ ទី២ ពេលទៅត្រួតពិនិត្យមើលបង្គោលព្រំដែន សូមទៅទាំងអស់គ្នា ទាំងថៃ និងទាំងកម្ពុជា ជៀសវាងទៅម្ខាងៗ កុំឲ្យមានសភាពតានតឹងកើតឡើង។ទី៣ ភាគីថៃបានសុំប្តូរពីភាគីទាំង២ទទួលស្គាល់ ទៅជាចំណុចបង្គោលព្រំដែនលេខ៤៣ ជាចំណុចមិនប្រក្រតីទៅវិញ។
ប៉ុន្តែភាគីថៃបាននិយាយថា កសិករពួកគេ ដល់រដូវធ្វើស្រែហើយ ដូច្នេះត្រូវមកធ្វើមិនអាចអត់ធ្វើបានទេ ហើយគេត្រូវតែចូលមកធ្វើស្រែលើដីទំហំ ២២៦ ហិកតា ដែលកសិករថៃមានចំនួន ៣៧ គ្រួសារ។
កសិករថៃ អមដោយយោធា ចូលធ្វើស្រែលើដីខ្មែរនាព្រឹកព្រលឹមអុរថ្ងៃនេះ គឺជាសញ្ញានៃភាពតឹងតែងផ្នែកព្រំដែនរវាងកម្ពុជា និងថៃ ជាថ្មីទៀតបានកើតឡើងហើយ៕ S

.jpg)