បន្ទាយមានជ័យ:
រថយន្តធុនផ្ទុកទំនិញកង់៦ និងត្រាក់ទ័ររបស់ថៃ ជិត ១០០គ្រឿង បានបន្តកកស្ទះនៅព្រំដែនកម្ពុជា-ថៃ ច្រកតំបន់តាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ និងច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចូលដល់ថ្ងៃទី៦ ហើយ គិតចាប់ពីថ្ងៃទី២៩ មីនា រហូតដល់ថ្ងៃទី៣ មេសា ឆ្នាំ២០១២។
លោក អ៊ិន ផាត មន្ត្រីត្រួតពិនិត្យច្រកទ្វារព្រំដែនបឹងត្រកួន បានប្រាប់គេហទំព័រ CEN ថា មើមដំឡូងមីស្ងួតដែលកសិករលក់ឲ្យម្ចាស់លានដំឡូងមី ម្ចាស់លាននឹងប្រមូលទិញក្នុងស្រុកថ្មពួកនេះ បានលក់ឲ្យឈ្មួយ និងពលរដ្ឋថៃ ក្នុងនោះក៏បានសុំច្បាប់អនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ខាងត្រួតពិនិត្យគុណភាព និងអនាម័យផលិតកម្ម និងទំនិញកសិផលរបស់ប្រទេសកម្ពុជា។
លោក អ៊ិន ផាត បន្តថា មន្ត្រីនគរបាលកម្ពុជា ច្រកទ្វារបឹងត្រកួន នៃនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨០៧ ដែលមានលោកអនុសេនីយ៍ឯក ប្រាក់ សាំ ជាមេបញ្ជាការរងថ្មី បានដឹកនាំការពារនូវរថយន្តថៃពីរគ្រឿង និងទំនិញជាសម្ភារៈអណ្តូងរ៉ែមាស ព្រមទាំងជនជាតិថៃចំនួនបួននាក់ ដែលចូលប្រទេសកម្ពុជាដោយខុសច្បាប់ និងរត់ពន្ធកាលពីយប់ថ្ងៃទី២៣ មីនាកន្លងមក ហើយមន្ត្រីយោធាបានចាប់ រួចបញ្ជូនឲ្យតុលាការកាត់សេចក្តី។ ចាប់ពីពេលនោះមក រឿងរ៉ាវនៅតំបន់ច្រកទ្វារបឹងត្រកួនបានកើតឡើងជាបន្តបន្ទាប់ ដែលរាប់បញ្ចូលទាំងការដែលថៃធ្វើឲ្យកកស្ទះ នូវមធ្យោបាយដឹកជញ្ជូនកសិផលពីកម្ពុជាទៅប្រទេសថៃ។
សំណូមពររបស់ពលរដ្ឋ និងឈ្មួញនៃជាតិសាសន៍ទាំងពីរ គឺសូមឲ្យក្រសួងពាណិជ្ជកម្មកម្ពុជា អន្តរាគមន៍ទៅភាគីថៃ ដើម្បីឲ្យការនាំចេញមើមដំឡូងមីស្ងូតពីកម្ពុជាទៅថៃ បានល្អដូចដើម។ ការធ្វើដូច្នេះ នឹងធ្វើឲ្យមើមដំឡូងមីបានថ្លៃដូចដើមឡើងវិញ ពោលគឺហាងឆេងដំឡូងមីមុនមានរឿងអាស្រូវខាងលើ មានតម្លៃខ្ពស់ជាងបច្ចុប្បន្ន ដែលបច្ចុប្បន្នដំឡូងមីស្ងួតថ្លៃ ៤,២៥ បាត ក្នុងមួយគីឡូក្រាម។ ចំណែកការដឹកជញ្ជូនដំឡូងមីស្ងួត ក្នុងមួយតោន តម្លៃ ១២០ បាត៕ K

.jpg)