បន្ទាយមានជ័យ:
ប្រជាពលរដ្ឋខែ្មរ ដែលមិនរស់នៅតំបន់ជាប់ព្រំដែនទេ តែបានធ្វើកាត ដើម្បីលួចចូលប្រទេសថៃ ត្រូវបានទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ចាប់ឃាត់ខ្លួនពលរដ្ឋចំនួន ១៣ នាក់។ អ្នកទាំងនោះ បានកាន់ក្រដាសក្លែងបន្លំ ចេញពីប៉ូលិសប៉ុស្តិ៍ច្រកទ្វារព្រំដែន កាលពីម៉ោង ១០ ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១២ នៅចំណុចគល់ស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក នេត សំអាត នាយកស្តីទីចាត់ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានប្រាប់គេហទំព័រ CEN នៅថ្ងៃទី២៨ ខែឧសភា ថា ការទប់ស្កាត់ពលរដ្ឋខែ្មរ ឆ្លងដែន គឺជាបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយកទីចាត់ការទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ការប្រត្តិបត្តិការទប់ស្កាត់ប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ ចំណាកស្រុកចូលទៅការងារនៅប្រទេសថៃ។ បន្ទាប់ពីចាប់ឃាត់ខ្លួន ពលករខែ្មរចំនួន ១៣ នាក់នោះ មិនរស់នៅតំបន់ព្រំដែនទេ សុទ្ធពលរដ្ឋដែលធ្វើកាតបានលួចចូលថៃ ដោយប៉ូលិសច្រកទ្វារព្រំដែន ពុំអាចដឹងទប់ស្កាត់ ព្រោះពលរដ្ឋខែ្មរឆ្លងដែនទាំងនោះ បានក្លែងឈ្មោះអ្នកចេញក្រដាស់ស្នាមឲ្យ។
លោកបន្ថែមថា ពលរដ្ឋខែ្មរ ១៣ នាក់ ត្រូវបានចាញ់បោកមេខ្យល់ នាំយកទៅធ្វើការងារនៅប្រទេសថៃ ហើយក៏ធ្វើបែបបទបែបនេះ៕

.jpg)

.jpg)