ព្រះវិហារ:
មន្ដ្រីរាជការ កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ រង់ចាំតាមដានទស្សនាអំពីការផ្សាយផ្ទាល់ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២នេះ នៃការប្រជុំរដ្ឋសភាជាតិ ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលបកស្រាយដោយផ្ទាល់ជុំវិញបញ្ហាដោះ ស្រាយ និងបោះបង្គោលព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកឧត្ដមសេនីយ៍ឯក ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេ បញ្ជាការ១៨៧ ប្រចាំតំបន់គ្មានកងទ័ពបណ្ដោះអាសន្ន ប្រាសាទព្រះវិហារ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីលោកនាយ ឧត្ដសេនីយ៍ នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារ បាន បញ្ជាទៅកំលាំងនគរបាល ដែលឈរជើងតាមគោលដៅនិមួយៗ ធ្វើការប្រមូលផ្ដុំ ហើយបានអង្គុយស្ដាប់ដោយផ្ទាល់នៅមុខ កញ្ចក់ទូរទស្សន៍ដើម្បីត្រង់ត្រាប់ស្ដាប់ការផ្សាយផ្ទាល់ពីរដ្ឋសភាជាតិ នូវប្រសាសន៏របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៃព្រះ រាជាណាចក្រកម្ពុជា បកស្រាយពីបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម ហើយនេះក៏ជាឆ្លើយបំភ្លឺទៅនឹងសំនួររបស់គណ បក្សប្រឆាំងផងដែរ។
លោកឧត្ដមសេនីយ៍ឯក ខេង សុមេធ ក៏បានផ្ដល់ឱ្យអ្នកយកព័ត៌មានយើងចូលទៅយកពត៌មាន នៅចំណុចប្រាំគោល ដៅសំខាន់ៗ ក្នុងនោះនៅទីបញ្ជាការស្រាលនគរបាលជាតិប្រចាំទិសយោធភូមិភាគទី៤, ចំណុចស្វាយជ្រុំ, ចំណុចវាលឥន្ទ្រី, ចំ ណុចជើងប្រាសាទ និងចំណុចតាសឹម ស្ថិតនៅជុំវិញតំបន់ប្រាសាទព្រះវិហារ។
លោកឧត្ដមសេនីយ៍ឯក ខេង សុមេធ បានមានប្រសាសន៏ឱ្យដឹងថា កងនគរបាលជាតិដែលកំពុងឈរជើងនៅតំបន់ គ្មានកងទ័ពបណ្ដោះអាសន្ន ពិតជាបានដឹងច្បាស់ចាប់ពីពេលនេះតទៅអំពីអ្វីដែលសម្ដេចតេជោ បកស្រាយនៅក្នុងរដ្ឋសភា ឆ្លើយបំភ្លឺទៅនិងសំនួររបស់គណបក្សសមរង្ស៊ី ដែលនិយាយថា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ធ្វើឱ្យបាត់បង់ ទឹកដី។ ករណីនេះលោកបាននិយាយថា កម្ពុជាពិតជាដើរលើផ្លូវត្រូវមួយពិតប្រាកដ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជា ប្រមុខក្នុងការដឹកនាំចចារបញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាមប្រវែង៨០០គីឡូម៉ែត្រ។
លោកឧត្ដមសេនីយ៍ឯក ខេង សុមេធ ក្នុងនាមកងនគរបាលជាតិទាំងមូល បានសំដែងការអរគុណ និងដឹងគុណដល់ សម្ដេចតេជោ មានការដោះស្រាយព្រំដែនជាមួយប្រទេសវៀតណាម ហើយឈានទៅបោះបង្គោលព្រំដែនគោក និងទឹក ឱ្យបានបញ្ចប់នៅពេលខាងមុខឆាប់ៗនេះ។
លោកឧត្ដមសេនីយ៍ឯក ខេង សុមេធ ក្នុងនាមប្រជាពលរដ្ឋរបស់លោកដែរនោះ ក៏បានសំដែងការរីករាយរបស់រាជ រដ្ឋាភិបាលកម្ពុជាដែលមានការឈ្លាសវៃ ហើយចចារដោះស្រាយបញ្ចប់ព្រំដែន ជាមួយប្រទេសវៀតណាម ដែលករណីនេះ គួរតែយើងទាំងអស់គ្នាមានការអប់អរសាទរ និងទទួលយកមិនត្រូវមានជនអគិតិមួយចំនួន បែរជាថាការបោះបង្គោលព្រំ ដែនកម្ពុជា-វៀតណាម ធ្វើឱ្យបាត់បង់ទឹកដីនោះ វាជាការមិនពិតឡើយ។
លោកបន្ដថា នេះគឺជាប្រវត្ដិសាស្ដ្ររបស់កម្ពុជា ដែលបានធ្វើការដោះស្រាយបញ្ចប់នូវបញ្ហាព្រំដែនភាគខាងកើត ជា មួយប្រទេសវៀតណាម ដែលប្រវត្ដិសាស្ដ្រកម្ពុជា តាំងពីមុនមកមិនអាចដោះស្រាយចេញបាន។ ប៉ុន្ដែរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានធ្វើការដោះស្រាយបានដោយជោគជ័យ។
លោកឧត្ដមសេនីយ៍ឯក ខេង សុមេធ ក៏បានថ្លែងទៀតថា ប្រជាជនកម្ពុជាទូទាំងប្រទេស លោកចេះវិនិច្ឆ័យដោយ ខ្លួនឯងដែលបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលបានធ្វើនេះ គឺជាភាពត្រឹមត្រូវទទួលយកបានមួយរយភាគរយ ហើយកម្ពុជា មិនមានការបាត់បង់ទឹកដីអ្វីទាំងអស់៕

.jpg)