ឧត្តរមានជ័យ:
នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ សភាពការណ៍តំបន់ព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទព្រះវិហារ មានសភាពស្ងប់ស្ងាត់ល្អ បង្កលក្ខណៈដល់ប្រជាជន និងកងទ័ព កងកម្លាំងគ្រប់ប្រភេទបានប្តូរវេនគ្នាទៅបោះឆ្នោតនៅតាមឃុំ សង្កាត់ ក្នុងតំបន់ឈរជើង ដោយរីករាយ និងសង្ឃឹមជឿជាក់លើសន្លឹកឆ្នោតមួយសន្លឹករបស់ខ្លួន ពិតជានាំមកនូវតំណាងរបស់ខ្លួន ដើម្បីកសាងអភិវឌ្ឍន៍ភូមិឃុំ រឹងមាំបន្តទៀត។
ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាស្រុកជាប់ព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីម៉ោង ៧ ព្រឹក នាថ្ងៃអាទិត្យ ទី៣ ខែមិថុនា ឆ្នាំ២០១២ នេះប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតយ៉ាងច្រើនកុះករ នៅបានធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោតនានា ក្នុងឃុំ សង្កាត់ នីមួយៗដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងទឹកមុខញញឹម និងមានរបៀបរៀបរយ បញ្ជាក់ពីការពេញចិត្ត ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន។
ដោយឡែកលោកនាយឧត្តមសេនីយ៍ ជា តារា ប្រធានគណៈបញ្ជាការឯកភាពសមរភូមិមុខទិសយោធភូមិភាគទី៤ រួមនឹងមេបញ្ជាការជួរមុខមួយចំនួនទៀត ដែលចុះជាប់ប្រចាំការ សមរភូមិមុខ ក៏បានអញ្ជើញទៅបោះឆ្នោតឃុំសង្កាត់ នៅក្នុងការិយាល័យបោះឆ្នោតលេខ ០២១៤ សិ្ថតក្នុងឃុំអន្លង់វែង ដើម្បីអនុវត្តជាពលរដ្ឋកម្ពុជា ដូចបងប្អូនពលរដ្ឋទូទាំងប្រទេសដែរ។
សូមបញ្ជាក់ថា សំរាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណតិ្តទី៣ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត មានចំនួនសរុប ២៣.១៤៨ នាក់ មាន ៤៥ ការិយាល័យ បោះឆ្នោត សំរាប់ឃុំទាំង ៥ ដែលមាន ៤ គណបក្សចូលរួម។ ការបោះឆ្នោតអាណត្តិទី២ កន្លងទៅ គឺគណបក្សប្រជាជនកម្ពុជាទទួលការគាំទ្រពីប្រជាជននាំមុខគ្រប់ឃុំតែម្តង៕

.jpg)