ព្រំដែនបឹងត្រួន-បន្ទាយមានជ័យ:
នៅវេលាម៉ោង ៨ និង ២៧ នាទីយប់ ថ្ងៃទី២៣ មីនា ឆ្នាំ២០១២ មន្ត្រីយោធាក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកទ្វារបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ យឿម ម៉ោះ បានឃាត់ចាប់រថយន្តចង្កូតស្តាំចំនួន ២ គ្រឿង ដែលមន្ត្រីនគរបាលនាំចូលដោយខុសច្បាប់ពីប្រទេសថៃ នៅចំណុចផ្លូវក្នុងខេត្ត ថ្មពួក-បឹងត្រកួន នៅភូមិ៥មីនា ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
រថយន្តចង្កូតស្តាំ ១ បាំងកន្លះ ចំនួន ២ គ្រឿងពាក់ស្លាកលេខប្រទេសថៃ មានម៉ាក ISUZU លេខ៥៧០៧ និងម៉ាក NISSAN លេខ៩៣៩០។
មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទា្វរព្រំដែនបឹងត្រកួន ៣ នាក់ ជាអ្នកនាំរថយន្តនោះ ពីប្រទេសថៃចូលមកកម្ពុជាដោយខុសច្បាប់ មានឈ្មោះញ៉ឹង សុភា, ឈ្មោះហុង ចាន់ និងម្នាក់ទៀតពុំទាន់ស្គាល់ឈ្មោះ។ មន្ត្រីនគរបាលទាំង ៣ នាក់នោះធ្វើតាមបញ្ជារបស់លោកវរសេនីយ៍ ប្រាក់ សាំ នាយរងនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨០៧ ទទួលទិសច្រកទ្វារព្រំដែនបឹងត្រកួន។
លោកអនុសេនីយ៍ ម៉ង់ ស៊ី ដែលជានាយប៉ុស្តិ៍ច្រកទ្វារបឹងត្រកួន ជាប្អូនប្រុសរបស់លោកវរសេនីយ៍ ប្រាក់ សាំ ត្រូវបានគេស្រង់សំដីនិយាយថា រឿងនាំចូលរថយន្តចង្កូតស្តាំខុសច្បាប់នេះ ជារឿងរបស់រងវរនគរបាលព្រំដែនបឹងត្រកួន។
មកទល់ពេលនេះ សមត្ថកិច្ចកំពុងធ្វើកំណត់ហេតុ នៃការឃាត់ចាប់រថយន្តទាំង ២ គ្រឿងនេះ។
នាយករដ្ឋមន្ត្រីកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាហាមនាំចូលរថយន្តចង្កូតស្តាំពីបរទេស ចូលប្រទេសដោយខុសច្បាប់ ហើយមិនអនុញ្ញាតឲ្យបង់ពន្ធគយទេ ចាប់តាំងពីឆ្នាំ២០០៦មក ហើយចាត់ទុកការនាំចូលជាបទឧក្រិដ្ឋមួយ។
ក្នុងពេលឃាត់រថយន្ត ១ បាំងកន្លះ ចង្កូតស្តាំទាំង ២ គ្រឿងនោះ គេបានឃើញលោកវរសេនីយ៍ប្រាក់ សាំ ក៏មានវត្តមាននៅកន្លែងកើតហេតុផងដែរ៕

.jpg)