ភ្នំពេញ:
បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោក តែងប្រារព្ធធ្វើ ពុំដែលខាន។ ឆ្នាំនេះបុណ្យវិសាខបូជា នឹងត្រូវប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃសៅរិ៍ ១៥ កើត និងថ្ងៃអាទិត្យ ១ រោច ខែពិសាខ ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០១២។ សាលារាជធានីភ្នំពេញ សូមធ្វើការណែនាំដូចតទៅ ៖
១-គ្រប់សាលាខណ្ឌ ត្រូវរៀបចំឲ្យមានពិធីបុណ្យវិសាខបូជាជាផ្លូវការ នៅទីអារាមណាមួយក្នុងមូលដ្ឋាន ដែលនឹងអាចដំណើរការបាន និងត្រូវបំផុសឲ្យតុបតែងលម្អ ចងបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា នៅតាមអគារសាធារណៈ រោងចក្រ សហគ្រាស គ្រប់គេហដ្ឋាន វត្តអារាម ដើម្បីអបអរសាទរពិធីបុណ្យប្រពៃណីសាសនាខាងលើ ឲ្យប្រព្រឹត្តទៅប្រកបដោយកិត្តិយស និងថ្លៃថ្នូរ។
២-មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងបណ្តាញព័ត៌មាន វិទ្យុ ទូរទស្សន៍ជាតិ-ឯកជន ឲ្យចុះធ្វើសកម្មភាពយកព័ត៌មានដោយច្នៃប្រឌិត ធ្វើការផ្សព្វផ្សាយបានទូលំទូលាយ ទាំងរូបភាពចាត់តាំង និងខ្លឹមសារនៃពិធីបុណ្យ មុន ក្រោយ និងក្នុងពេលប្រារព្ធពិធីបុណ្យ។ ត្រូវរៀបចំឲ្យមាននាទីសាកល្បងបញ្ញា បង្កើតការយល់ដឹងក្នុងជួរយុវជន តាមសាលារៀន តាមវិទ្យុ ទូរទស្សន៍ជាតិ-ឯកជន នូវខ្លឹមសារវិសាខបូជា។
៣-មន្ទីរធម្មការ និងសាសនារាជនីភ្នំពេញ និងខណ្ឌទាំង៩ សហការជាមួយសាលារាជធានី គ្រប់ព្រះមេគុណ រៀបចំចាត់តាំងពិធីបុណ្យវិសាខបូជា ឲ្យបានឱឡារិកអធិកអធម ដោយត្រូវណែនាំគ្រប់អង្គភាពក្រោមឱវាទ សហការជាមួយពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗ ឲ្យបានផុសផុល ដើម្បីលើកកម្ពស់តួនាទីដ៏សំខាន់របស់ព្រះពុទ្ធសាសនា និងប្រពៃណីដ៏ល្អរបស់ជាតិយើង និងអំពាវនាវដល់គ្រប់វត្ត យកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល ចំពោះកុលបុត្រដែលចង់បួស ឬយុវជនយុវនារីដែលជ្រះថ្លា ចង់អប់រំចិត្ត រក្សាសីល៥ សីល៨ ឬ សីល១០ រយៈពេលខ្លី ក្នុងថ្ងៃបុណ្យវិសាខបូជា ដោយគ្រាន់តែស្លៀកពាក់សមរម្យ និងគោរពប្រតិបត្តិតាមសិក្ខាបទកំណត់ជាការប្រសើរ៕ K

.jpg)