ភ្នំពេញ:
មន្ត្រីជាន់ខ្ពស់នគរបាលជាតិកម្ពុជា បាននិយាយថា សេដ្ឋីរុស្ស៊ី លោក Alexander Trofimov ដែលបានបោះទុន ៣០០ លានដុល្លារ វិនិយោគកោះពស់ នៅខេត្តព្រះសីហនុ ជាប់ពាក់ព័ន្ធក្នុងការរំលោភកុមារកម្ពុជា នឹងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា ទៅប្រទេសរុស្ស៊ីវិញ នៅថ្ងៃទី២១ មិថុនា ឆ្នាំ២០១២នេះ វេលាម៉ោង ១១យប់។
កម្ពុជាសម្រេចបណ្តេញសេដ្ឋីជាតិរុស្ស៊ី លោក Alexander Trofimov ចេញពីប្រទេសកម្ពុជា ឲ្យទៅកាន់ប្រទេសរុស្ស៊ីវិញប៉ុន្តែ មិនមានអាជ្ញាធរ នៃរដ្ឋាភិបាលប្រទេសរុស្ស៊ី មកទទួលនោះទេ គឺកម្ពុជាបណ្តេញចេញតែម្តង។
សូមបញ្ជាក់ថា ទណ្ឌិត Alexander Trofimov ត្រូវបានចាប់ខ្លួនពីបទរំលោភសេពសន្ថវៈលើអនីតិជន មានក្មេងស្រីច្រើននាក់ ដែលប្រព្រឹត្តនៅក្នុងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ កាលពីអំឡុងចុងឆ្នាំ២០០៣ ហើយត្រូវឃុំខ្លួន នៅរាជធានីភ្នំពេញ រហូតដល់ដើមឆ្នាំ២០០៤ តុលាការក្រុងភ្នំពេញ បានផ្ទេរសំណុំរឿងមកខេត្តព្រះសីហនុ និងបានបើកសវនាការនៅសាលាដំបូងខេត្តព្រះសីហនុ ជាលើកទី២ នៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០០៤។ បុរសរុស្ស៊ីរូបនោះ ត្រូវបានដោះលែង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១ បន្ទាប់ពីទទួលទោសទណ្ឌរយៈពេល ៨ឆ្នាំ នៅខេត្តព្រះសីហនុ៕

.jpg)