ឧត្ដរមានជ័យ:
ដីធ្លីប្រជាពលរដ្ឋក្នុងឃុំអំពិល ចំនួន ៣៥១ គ្រួសារ ស្មើនឹង ៦២២,៧៧ ហិកតា នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២ ត្រូវបានលោក គីម ប៊ុនថាន នាយករងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តំណាងដ៏ខ្ពង់ខ្ពស់របស់លោក គន់ គីម ប្រធានក្រុមទីប្រឹក្សាអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមនឹងសហការី និងអាជ្ញាធរខេត្ត បានចុះដោះស្រាយ និងប្រគល់ដីធ្លីជូនពួកគាត់ទាំងនោះ ដែលស្ថិតក្នុងក្រុមហ៊ុនជាតិអភិវឌ្ឍន៍។
យោងតាមរបាយការណ៍របស់លោកមេឃុំអំពិល បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដីកសិកម្ម ជាមួយបណ្តាក្រុមហ៊ុននានា មានទាំងអស់ចំនួន ៣៥១គ្រួសារ ក្នុងទំហ៊ុមដីសរុប ៦២២,៧៧ ហិកតា ក្នុងនោះភូមិរំដួលសែនជ័យ ចំនួន ៣៥ គ្រួសារ ភូមិហោលៀមសែនជ័យ ចំនួន ៩៨ គ្រួសារ ភូមិតេជោអូរដារ ចំនួន ១១៦ គ្រួសារ ភូមិតេជោជប់គគីរ ចំនួន ៥១ គ្រួសារ ភូមិចាន់ក្រហមសែនជ័យ ចំនួន ៥១គ្រួសារ។
សូមបញ្ជាក់ថា ផ្ទៃដីដែលប៉ះពាល់ គឺភាគច្រើនប៉ះពាល់ចំលើដីគ្រួសារកងទ័ព ដែលរាជរដ្ឋាភិបាលកម្ពុជា បានបែងចែករួចហើយថែមទៀតផង ដែលស្ថិតក្នុងក្រុមហ៊ុនជាតិអភិវឌ្ឍន៍។
លោក គីម ប៊ុនថាន ក្នុងនាមលោក គន់ គីម បានជំរាបជូនដល់ប្រជាពលរដ្ឋបានជ្រាបថា បច្ចុប្បន្ននេះ មានបណ្តាក្រុមហ៊ុនជាច្រើនបានមកបណ្តាក់ទុនវិនិយោគ ហើយភាគច្រើននោះ គឺវិនិយោគទៅលើវិស័យកសិកម្ម ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់ខ្លះៗ ដល់ប្រជាពលរដ្ឋ ដែលមានដីច្រើនហិកតា ហើយពុំទាន់មានប័ណ្ណកម្មសិទ្ធិស្របច្បាប់នៅឡើយ។
បញ្ហានេះ បានធ្វើឲ្យកើតមានឡើងនូវទំនាស់ជាញឹកញាប់ រវាងដីក្រុមហ៊ុន ដែលមានទីតាំងនៅជាប់ដីបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ដើម្បីទទួលបានការឯកភាព និងភាពស្រុះស្រួលគ្នា រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋនោះ លោក គីម ប៊ុនថាន បានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ទាំងអ្នកមានដីច្រើន និងអ្នកមានតិច ព្រមទាំងអ្នកពុំមានដីសោះ ឲ្យទទួលយកចំណែកដីស្មើៗគ្នា ពោលគឺក្នុង១ គ្រួសារទទួលបាន ១ហិកតា ជាមួយនឹងការផ្តល់នូវប័ណ្ណកម្មសិទ្ធិ ស្របច្បាប់ទៀតផង។
ជាមួយនឹងការស្នើសុំខាងលើ ប្រជាពលរដ្ឋបានអបអរសាទរ និងសំដែងនូវទឹកចិត្តសប្បាយរីករាយទទួលយក ហើយចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ នឹងមានប័ណ្ណកាន់កាប់ដីធ្លីស្របច្បាប់ ដែលចេញដោយអាជ្ញាធរមូលដ្ឋាន។
លោក គីម ប៊ុនថាន បានផ្តាំផ្ញើ និងណែនាំឲ្យបងប្អូនបន្តខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំគ្រប់ប្រភេទ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឲ្យបានធូរធារ ហាមដាច់ខាតមិនឲ្យលក់ដូរ និងកាប់រានដីព្រៃថ្មីបន្ថែមទៀត ដើម្បីពង្រីកការកាន់កាប់ លើសទំហំដី ដែលបានកាន់កាប់ និងបង្កបង្កើនផលកន្លងមក។
ក្នុងនាមប្រជាពលរដ្ឋទាំង ៣៥១ គ្រួសារ មានសេចក្តីត្រេកអរជាអនេក ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ និងនៅខាងប្រជាពលរដ្ឋជានិច្ច ក្នុងការដោះស្រាយបញ្ហា ដែលមានផលប៉ះពាល់ដីធ្លីប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងគោរពរជូនពរសូមឲ្យសម្តេចតេជោ ហ៊ុន សែន និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅ សូមឲ្យប្រកបនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមគាំទ្រសម្តេចតេជោ ជាបេក្ខភាព នាយករដ្ឋមន្ត្រីជារៀងរហូត៕

.jpg)

.jpg)