កោះកុង:
ឈ្មោះជាទីក្រុង ស្តាប់មួយភែ្លត យើងពិតជាស្រមៃឃើញថា នឹងមានអី្វបែ្លកៗខុសពីជនបទ ដូចជា ការដាក់ភើ្លងបំភឺ្លនៅពេលរាត្រី តាមដងផ្លូវសាធារណៈ និងសួនច្បារ ការសម្អាតអនាម័យ និងការកែលម្អសោភ័ណភាព ប្រព័ន្ធផ្លូវ និងប្រព័ន្ធលូ ដើម្បីកុំឲ្យមានភក់ជ្រាំ ជាដើម ប៉ុនែ្តសម្រាប់ស្រុកខ្ញុំ ដែលពីមុនមានឈ្មោះជាស្រុកស្មាច់មានជ័យ ហើយពុំសូវមានគេស្គាល់ច្រើនទេ តែសម្រាប់បច្ចុប្បន្ន បានប្តូរឈ្មោះមកជាទីក្រុងខេមរភូមិន្ទ ក្នុងខេត្តកោះកុង។ ការផ្លាស់ឈ្មោះមកជាទីក្រុងនេះ បានធើ្វឲ្យមនុស្សម្នាជាច្រើនបានចាប់អារម្មណ៍ និងនឹកស្រមៃចង់ស្គាល់មកលេងកម្សាន្ត តើវាមានសម្រស់ស្រស់ស្អាតប៉ុនណា?
ប៉ុនែ្តអី្វដែលខ្ញុំកត់សម្គាល់ឃើញ បច្ចុប្បន្នទីក្រុងមួយនេះហាក់ដូចជាមានសភាពយ៉ាប់យ៉ឺនណាស់ អី្វៗពុំទាន់មានការអភិវឌ្ឍឲ្យមានការខុសបែ្លកពីជនបទដាច់ស្រយាលនៅឡើយទេ។
សព្វថៃ្ង នៅក្នុងទីក្រុងនាពេលរាត្រី មានភាពងងឹតសូន្យឈឹង ពុំទាន់មានភ្លើងអគ្គិសនី ដាក់បំភឺ្លតាមដងផ្លូវ និងសួនច្បារទីសាធារណៈនៅឡើយ រីឯការសម្អាតអនាម័យ និងការកែលម្អសោភ័ណភាព ប្រព័ន្ធផ្លូវ និងប្រព័ន្ធលូវិញ គឺនៅតែជាបញ្ហាមួយដ៏ស្មុគសា្មញ ដែលទីក្រុងមួយនេះមិនអាចរួមគ្នាដោះស្រាយបានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
នៅតាមដងផ្លូវនានាក្នុងទីប្រជុំជន គេឃើញមានការបាត់បង់សោភ័ណភាព ដោយសារតែអ្នកលក់ដូររំលោភលើដីចិញ្ចើមផ្លូវ ធ្វើតូប និងដាក់តាំងទំនិញលក់ដូរយ៉ាងអនាធិបតេយ្យ និងអ្នកបើកបររថយន្តចតរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ ហើយបើក្រឡេកមើលនៅតាមប្រព័ន្ធផ្លូវលំវិញ រអិលបែកភក់ សើ្ទរតែធ្វើដំណើរឆ្លងកាត់លែងកើតនារដូវវស្សានេះ ដោយសារតែការគ្មានប្រព័ន្ធលូបង្ហូរ ឬក៏មានដែរ តែពុំមានគុណភាព។
ក្នុងនាមជាពលរដ្ឋម្នាក់ ខ្ញុំយល់ថា បើចង់ឲ្យទីក្រុងមួយនេះមានឈ្មោះបោះសំឡេង យើងគួរតែរួមគ្នាអភិវឌ្ឍន៍ផង មិនគួរនៅស្ងៀមដូចសព្វថៃ្ងទេ៕ S

.jpg)