ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ប្រជាពលរដ្ឋ​រងគ្រោះរ​លំ​ផ្ទះ ដោយ​ខ្យល់ព្យុះ នៅ​ស្រុក​គីរីវង់ ទទួល​អំណោយ​ពី​កាកបាទក្រហម​

(ថ្ងៃទី 24 មីនា 2012, ម៉ោង 04:17:PM) | ដោយ: វ​ឌ្ឍ​នា​

ក- ក+ | Print

ប្រជាពលរដ្ឋ​រងគ្រោះរ​លំ​ផ្ទះ ដោយ​ខ្យល់ព្យុះ នៅ​ស្រុក​គីរីវង់ ទទួល​អំណោយ​ពី​កាកបាទក្រហម​
ប្រជាពលរដ្ឋ​រងគ្រោះរ​លំ​ផ្ទះ ដោយ​ខ្យល់ព្យុះ នៅ​ស្រុក​គីរីវង់ ទទួល​អំណោយ​ពី​កាកបាទក្រហម​

ប្រជាពលរដ្ឋ​រងគ្រោះរ​លំ​ផ្ទះ ដោយ​ខ្យល់ព្យុះ នៅ​ស្រុក​គីរីវង់ ទទួល​អំណោយ​ពី​កាកបាទក្រហម​

 
តាកែវ:  ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ​រលំ​ផ្ទះ​ចំនួន ៧២ គ្រួសារ នៅ​ភូមិ​កោះ​កុសល និង​ភូមិ​គោក​រកា ឃុំ​រាម​អណ្តើ​ត ស្រុក​គីរីវង់ ខេត្តតាកែវ បាន​ត្រូវ​លោក ស្រី បេន អភិបាល​ខេត្តតាកែវ នាំ​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា ទៅ​ចែកជូន កាលពី​ព្រឹក​ថ្ងៃទី​២៤​មីនា ឆ្នាំ​២០១២​។

​ក្នុងនោះ ផ្ទះ​រលំ​ទាំងស្រុង​ចំនួន ៦ គ្រួសារ ទទួលបាន​ប្រាក់​ចំនួន ១០ ម៉ឺន​រៀល ក្នុង​មួយ​គ្រួសារ បន្ថែម​លើ​អំណោយ​។ អ្នករងរបួស​ធ្ងន់​ចំនួន ២ នាក់ ដោយ​ម្នាក់ៗ ទទួលបាន​ប្រាក់​ចំនួន ១០ ម៉ឺន​រៀល និង​របួសស្រាល​ម្នាក់​ទទួលបាន ៥ ម៉ឺន​រៀល​។​

​លោកស្រី បេន អភិបាល​ខេត្តតាកែវ បាន​មានប្រសាសន៍ថា លោកជំទាវ ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​គ្រា​ជួប​ទុក្ខលំបាក​។ ថ្វីត្បិតតែ អំណោយ​នេះ មាន​តិចតួច​ក្តី ក៏​វា​អាចជួយ​បងប្អូន​បាន​មួយគ្រា​ដែរ​។
​អំណោយ​ទាំងនោះ រួមមាន អង្ករ​ចំនូ​ន ២៥ គីឡូក្រាម ក្រណាត់​តង់​ចំនួន ១ ផ្ទាំង កន្ទេល​ជ័រ​ចំនួន ១ ផ្ទាំង មុង​ចំនួន ១ ភួយ​ចំនួន ១ សារុង​ចំនួន ១ និង​ក្រមា​ចំនួន ១៕
E-Newspaper (រស្មីកម្ពុជា)
cen
រូបភាព
  • Neay kroch (1)
  • Prim liza
  • 2-lumbini-garden-nepal
  • 1
  • 09

Our Partners