ភ្នំពេញ:
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២ បានចេញសេចក្ដីថ្លែងការណ៍ថា សេចក្ដីលោភលន់ ចង់បានដីធ្លី បណ្ដាលឲ្យប្រជាពលរដ្ឋស្លូតត្រង់ពីរនាក់ស្លាប់ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត ត្រូវបានរំពឹងទុកថា នឹងជួបបញ្ហាដូចគ្នា ហើយបានចោទសួរថា តើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ប៉ុន្មាននាក់ទៀត នឹងត្រូវស្លាប់ មុននឹងរដ្ឋាភិបាលភ្ញាក់ខ្លួន និងការពារមិនឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរកើតឡើង?
ក៏ប៉ុន្តែមន្ដ្រីរដ្ឋាភិបាល បានលើកឡើងថា លោក អ៊ូ វីរៈ កំពុងតែព្រួយបារម្ភជ្រុលហួសហេតុពេក។
សេចក្ដីថ្លែងការណ៍ បានលើកឡើងថា ក្មេងស្រីម្នាក់ឈ្មោះ ហេង ចាន់ថា អាយុ ១៤ឆ្នាំ ត្រូវបានគេបាញ់សម្លាប់ នៅវេលាម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ហើយយ៉ាងហោចណាស់ប្រជាពលរដ្ឋពីរនាក់ទៀត ត្រូវបានគេចាប់ខ្លួន ក្នុងអំឡុងពេល នៃការបណ្ដាញចេញពីដីដោយប្រើអំពើហិង្សា។
សាក្សីបានរាយការណ៍ថា នរគបាល និងទាហានប្រដាប់អាវុធរាប់រយនាក់ បានប្រើប្រាស់អាវុធជាតិផ្ទុះជាច្រើនគ្រាប់ ប្រឆាំងនឹងប្រជាពលរដ្ឋជាង ១.០០០ នាក់ ដើម្បីបណ្ដេញពួកគេចេញពីដីរបស់ពួកគេ។
ប្រជាពលរដ្ឋបានធ្វើបាតុកម្មប្រឆាំងនឹងការបាត់បង់ដីស្រែ ដោយសារការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនកាសូធីម ខូ អិល ធី ឌី ដែលគ្រប់គ្រងដោយជនជាតិរុស្ស៊ី។ យ៉ាងហោចណាស់ នេះគឺជាករណីទីប្រាំបី ដែលអាជ្ញាធរ ឬស្ថាប័នអនុវត្តច្បាប់បានធ្វើការបាញ់ប្រហារប្រជាពលរដ្ឋ ចាប់តាំងពីខែវិច្ឆកា ឆ្នាំ២០១១ ក្នុងករណីពាក់ព័ន្ធនឹងការរំលោភបំពានដីធ្លី ឬសិទ្ធិដីធ្លី។
សេចក្ដីថ្លែងការណ៍បានលើកឡើងបន្តថា នៅក្នុងថ្ងៃជាមួយគ្នានឹងការបាញ់សម្លាប់នេះ វិបត្តិដីធ្លីបានបណ្ដាលឲ្យមានជនរងគ្រោះទីពីរ ដែលជាទារកអាយុ ៩ខែ ដែលស្លាប់ដោយសារជម្ងឺ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ដោយទារកនោះ មានអាការៈរាគរូស និងក្ដៅខ្លួនចាប់តាំងពីថ្ងៃ ដែលក្រុមគ្រួសាររបស់ទារកត្រូវបានអាជ្ញាធរមូលដ្ឋាន បណ្ដេញចេញពីភូមិបុរីកីឡា ដែលកំពុងមានកេរ្តិ៑៍ឈ្មោះអាស្រូវ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១២។
ទារកប្រុសនោះ ឈ្មោះ ចាន់សំណាង បានធ្លាក់ខ្លួនឈឺ ដោយសារស្ថានភាពរស់នៅលំបាកវេទនា ក្នុងតំបន់ដែលគ្រួសារទារក បានតាំងលំនៅថ្មីនៅក្រៅទីក្រុង។
នៅក្នុងសេចក្ដីថ្លែងការណ៍ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា “វាជាការប្រសើរណាស់ បើមិនមានការធ្វើសម្បទានដី នៅក្នុងថ្ងៃអនាគត ប៉ុន្តែប្រសិនបើការធ្វើសម្បទានដី បច្ចុប្បន្នបណ្ដាលឲ្យមានការស្លាប់ដ៏សោកសៅ និងហិង្សា មិនថា តាមរយៈការធ្វេសប្រហែសទាំងស្រុង ឬអំពើឃោរឃៅដ៏ខុសឆ្គងរបស់អាជ្ញាធរ ពិតប្រាកដណាស់វិធានការទាំងនេះ គឺនៅមិនគ្រប់គ្រាន់នៅឡើយ”។
លោកបានបញ្ជាក់ថា “ព្រឹត្តិការណ៍ ដែលក្មេងស្រីអាយុ ១៤ឆ្នាំ ត្រូវបានគេសម្លាប់តាមវិធីនេះ ហាក់មិនមានអ្វីគួរឲ្យចម្លែកសម្រាប់ព្រឹត្តិការណ៍ថ្មីៗ ដែលបានកើតឡើង តែជាព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់ និងបង្ហាញថា វិបត្តិដីធ្លីកាន់តែមានការលំបាកក្នុងការគ្រប់គ្រង។ ការដែលកុមារបានស្លាប់នៅបុរីកីឡា គឺជាព្រឹត្តិការណ៍ដ៏គួរឲ្យសង្វែក និងសោកសៅ”។
នៅក្នុងសេចក្ដីថ្លែងការណ៍ លោក អ៊ូ វីរៈ បានចោទជាសំណួរថា តើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ប៉ុន្មាននាក់ទៀត នឹងត្រូវស្លាប់ មុននឹងរដ្ឋាភិបាលភ្ញាក់ខ្លួន និងការពារមិនឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរកើតឡើង?
លោក អ៊ូ វីរៈ បានលើកឡើងបន្តថា “អ្វីដែលអាចសន្មត បានគឺថា រដ្ឋាភិបាលមិនអាចគ្រប់គ្រងប្រទេសបាន ឬការលុបចោលការធ្វើសម្បទានដី គឺគ្រាន់តែជាការសម្ដែងរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។ វាគឺជាពេលវេលាមួយដ៏ចាំបាច់ ដែលរដ្ឋាភិបាលត្រូវគោរពកាតព្វកិច្ច និងការពារប្រជាពលរដ្ឋរបស់ខ្លួន ពីស្រមោលដ៏គួរឲ្យស្អប់ខ្ពើម នៃការលោភលន់ ដែលកំពុងធ្វើឲ្យប្រទេសជាតិសាបសូន្យ។ ករណីនេះ អាចចាប់ផ្ដើមដោយបង្កើតការស៊ើបអង្កេតពេញលេញ និងជាក់លាក់លើការស្លាប់ទាំងនេះ”។
ពាក់ព័ន្ធនឹងការចោទជាសំណួររបស់ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានមន្ត្រីរដ្ឋាភិបាល លោក ទិត សុធា អ្នកនាំពាក្យ និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានប្រតិកម្មតបវិញថា “មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា របស់លោក អ៊ូ វីរៈ កំពុងតែព្រួយបារម្ភជ្រុលហួសហេតុពេក ហើយការស្លាប់របស់ប្រជាពលរដ្ឋ នៅខេត្តក្រចេះ វាមិនមែនជាបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលទេ គឺកើតឡើងដោយចៃដន្យ ទិសដៅរដ្ឋាភិបាល គឺអនុវត្តច្បាប់ជាធំ។ ជនល្មើសនឹងត្រូវផ្ដន្ទាទោសទៅតាមច្បាប់។ ដូច្នេះមជ្ឈមណ្ឌលសិទ្ធិមនុស្ស មិនត្រូវចោទប្រកាន់រដ្ឋាភិបាលបែបនេះទេ។ ជាមួយគ្នានោះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គួរជំរុញមន្ត្រីរបស់ខ្លួន ឲ្យចេះការគោរពច្បាប់ និងអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ”៕

.jpg)

.jpg)