ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

កម្មកររោងចក្រក្តារបន្ទះ នៅជើងភ្នំប្រុស កំពង់ចាម តវ៉ាទាមទារតម្លើងប្រាក់ខែ

(ថ្ងៃទី 15 កញ្ញា 2012, ម៉ោង 12:03:PM) | ដោយ: កងមាស

ក- ក+ | Print

កម្មកររោងចក្រក្តារបន្ទះ នៅជើងភ្នំប្រុស កំពង់ចាម តវ៉ាទាមទារតម្លើងប្រាក់ខែ
​ការតវ៉ា​របស់​កម្មក​រ​រោងចក្រ​ក្តារបន្ទះ ដែលមាន​ឈ្មោះថា Angkor Flywood នៅ​ជើងភ្នំ​ប្រុស តវ៉ាទាមទារសុំតម្លើងប្រាក់ខែ

កម្មកររោងចក្រក្តារបន្ទះ នៅជើងភ្នំប្រុស កំពង់ចាម តវ៉ាទាមទារតម្លើងប្រាក់ខែ
រោងចក្រ​ក្តារបន្ទះ ដែលមាន​ឈ្មោះថា Angkor Flywood នៅ​ជើងភ្នំ​ប្រុស

 
កំពង់ចាម: ​ការតវ៉ា​របស់​កម្មក​រ​រោងចក្រ​ក្តារបន្ទះ ដែលមាន​ឈ្មោះថា Angkor Flywood នៅ​ជើងភ្នំ​ប្រុស ប្រមាណ​ជាង ៥០០ នាក់ បាន​ឈានដល់​ការចរចា​គ្នា រវាង​តំណាង​កម្មករ និង​ភាគី​ថៅកែ​រោងចក្រ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១២​។
​ក្រុមកម្មករ​បានធ្វើកា​រ​ទាមទារ​នូវ​លក្ខខណ្ឌ​ចំនួន ៦​ចំណុច ដែល​ចំណុច​ធំជាងគេ គឺ​ការទាមទារ​តម្លើង​ប្រាក់ខែ​។ តែ​កម្មករ មិនបាន​បញ្ជាក់​អំពី​ប្រាក់ខែ​គោល មាន​ប៉ុន្មាន​ឡើយ​នៅពេលនេះ​។​

​រោងចក្រ​ផលិត​ក្តារបន្ទះ ដែល​ផ្ទុះ​បាតុកម្ម​នោះ មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​ជើងភ្នំ​ប្រុស ក្នុង​ឃុំ​អម្ពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ កម្មករ​រោងចក្រ​ទាំងអស់នោះ ត្រូវបាន​ខាង​ថៅកែ ធ្វើ​អគារ​ឲ្យ​ស្នាក់ នៅក្នុង​បរិវេណ​រោងចក្រ​តែម្តង​។​

​កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១២ ក្រុមកម្មករ​ទាំងអស់ បាននាំគ្នា​ធ្វើការ​តវ៉ា​ម្តង​រួចមកហើយ ហើយ​តំណាង​រោងចក្រ បាន​សន្យាថា នឹង​ជួប​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ទាមទារ​ទាំង ៦​ចំណុច​នោះ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១២​។ ដូច្នេះ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា​នេះ ភាគី​តំណាង​កម្មករ និង​តំណាង​រោងចក្រ បាន​ជួបចរចា​គ្នា​នៅក្នុង​រោងចក្រ​នេះ​តែម្តង​។  ប៉ុន្តែ​ពុំទាន់​សម្រេច​លទ្ធផល​យ៉ាង​នោះទេ មកដល់​ពេលបាយ​ថ្ងៃ​ត្រង់នេះ​។
​រីឯ​ភាគី​ខាង​រោងចក្រ មិន​អនុញ្ញាត​ឲ្យ​អ្នកកាសែត ចូលក្នុង​រោងចក្រ ដើម្បី​យក​ព័ត៌មាន​ទេ​។​

​លោក ស្រ៊ុន កេង តំណាង​រោងចក្រ​ក្តារបន្ទះ បាន​ប្រាប់​គេហទំព័រ​CEN នៅ​ព្រឹក​នេះ​ថា “​ឥឡូវនេះ គេ​កំពុងតែធ្វើការ​ចរចា​គ្នា​។ ពុំទាន់​ដឹង​លទ្ធផល​ទេ ហើយ​ចាំ​ពេល​ចរចា​គ្នា​ចប់​។ ចាំ​ទំនាក់ទំនង​គ្នា​បន្តទៀត​។ ការចរចា​នោះ ទាក់ទង​នឹង​បញ្ហា ៦​ចំណុច ដែល​ភាគី​កម្មករ​ធ្វើការ​តវ៉ា​នោះ​”​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១២ តំណាង​សហជីព មជ្ឈមណ្ឌល​អាមេរិកកាំង សម្រាប់​សាម​គី្គ​ការងារ​អន្តរជាតិ (ACILS) បានមក​ជួប​ជាមួយ​កម្មករ​រោងចក្រ​ក្តារបន្ទះ ប្រមាណ​ជាង ៥០០​នាក់ ដើម្បី​ធ្វើការ​បង្កើត​សហជីព​មជ្ឈមណ្ឌល​អាមេរិកកាំង សម្រាប់​សាម​គី្គ​ការងារ​អន្តរជាតិ នៅក្នុង​រោងចក្រ​នោះ​៕​
E-Newspaper (រស្មីកម្ពុជា)
cen
រូបភាព
  • Neay kroch (1)
  • Prim liza
  • 2-lumbini-garden-nepal
  • 1
  • 09

Our Partners