ស្ទឹងត្រែង:
មន្ត្រីក្រុមប្រឹក្សាវិន័យចំនួន៤រូបមកពីក្រសួងមហាផ្ទៃ ដឹកនាំដោយឧត្តមសេនីយ៍ទោ សែន វិបុល ចុះស៊ើបអង្កេតករណីកាត់ប្រាក់ខែមន្ត្រីនគរបាលខេត្តស្ទឹងត្រែង ជិតមួយពាន់នាក់ បានបញ្ចប់បេសកកម្មរបស់ខ្លួនវិញហើយ កាលទី៨ ខែមិថុនា ឆ្នាំ២០១២។
គួររម្លឹកឱ្យដឹងផងដែរថា កាលពីខែមេសា ឆ្នាំ២០១២ មន្ត្រីនគរបាលខេត្តស្ទឹងត្រែងប្រមាណជិតមួយពាន់នាក់ ត្រូវបានលោកស្នងការកាត់ប្រាក់បៀរវត្សរ៍ក្នុងម្នាក់ចំនួន៤៥.០០០រៀលរ ឬ ស្មើ១១ដុល្លារ ដើម្បីយកទៅជួយបក្ស។
ក្រោយពីមានករណីកាត់ប្រាក់ខែកើតឡើង ធ្វើឱ្យមន្ត្រីនគរបាលមិនសម្បាយចិត្តទាល់តែសោះ។ ក្រុមមន្ត្រីបានលើកឡើងថា ការកាត់ប្រាក់ខែយកទៅឃោសនាបោះឆ្នោត វាជារឿងដែលមិនត្រឹមត្រូវទេ ព្រោះថា មន្ត្រីធម្មតាបានប្រាក់ម្រមាណ៣០ម៉ឺនរៀលប៉ុណ្ណោះក្នុង១ខែ។ ខណៈពេលថ្នាក់លើកាត់អស់១៥ភាគរយ ធ្វើឱ្យលុយកាន់តែខើចប៉ះដល់ជីវភាពក្រុមគ្រួសារហើយ។
បន្ទាប់ពីធ្វើការចុះស៊ើបអង្កេត ក្រុមប្រឹក្សាវិន័យដែលដឹកនាំដោយឧត្តមសេនីយទោ សែន វិបុល នោះបានបង្ហាញឱ្យមានភាពទទួលរាក់ទាក់ពីសំណាក់លោករាជ សុខុន ស្នងការខេត្តស្ទឹងត្រែងទៅវិញ។ គេបានឃើញមានការផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយនៅក្នុងភោជនីយដ្ឋានមួយកន្លែងឈ្មោះ បក្សីមេគង្គ រួចបន្តទៅច្រៀងក្នុងហាងខារ៉ាអូខេមួយទៀតឈ្មោះសួនរីករាយអស់ពេញយប់។
ការបង្ហាញនូវភាពស្អិតរមួតរវាងមន្ត្រីក្រុមប្រឹក្សាវិន័យ និងលោកស្នងការខេត្តស្ទឹងត្រែង ធ្វើឱ្យមានការរិះគន់ថា គ្មានចំណាត់ការណាមួយឱ្យបានត្រឹមត្រូវនោះទេ ដូចពាក្យមួយឃ្លាថា ផ្លែក្រូចដូចផ្លែពោនអ៊ីចឹង៕

.jpg)

.jpg)