សៀមរាប:
យ៉ាងហោចណាស់ក៏មានផ្ទៃដីព្រៃចំនួន ១.០៦៧ ហិកតា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ចេញពីក្រុមហ៊ុន ព្រៃសម្បទាន ខេន លីមីធីត ប្រគល់ជូនប្រជាពលរដ្ឋចំនួន ៦ ឃុំ ស្ថិតក្នុង ៣ ស្រុក របស់ខេត្ដសៀមរាប ដែលមានប្រជាពលរដ្ឋសរុបចំនួន ៣៥៩ គ្រួសារ។
ការកាត់ផ្ទៃដីជាង ១.០០០ ហិកតា ខាងលើ បន្ទាប់ពីមានការទំនាស់ដ៏រ៉ាំរ៉ៃ រវាងប្រជាជន និងក្រុមហ៊ុន ខេន ជាច្រើនខែឆ្នាំមកហើយ។
ការប្រកាសផ្ដល់ដីជូនប្រជាពលរដ្ឋ បានធ្វើឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០១២ ដោយលោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ដ្រប្រចាំមណ្ឌលសៀមរាប និងមានការចូលរួមពីក្រុមការងាររបស់លោកជាច្រើនរូបទៀតផងដែរ។
លោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ដ្រមណ្ឌលសៀមរាប បានបញ្ជាក់ជូនប្រជាពលរដ្ឋរយៈពេល២ថ្ងៃនោះថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន ទីស្ដីការគណៈរដ្ឋមន្ដ្រី បានចេញសេចក្ដីជូនដំណឹងលេខ៥៥៤.សជណ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ ដែលចុះហត្ថលេខាដោយលោក សេង លឹមនៅ រដ្ឋលេខាធិការក្រសួងទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីសម្រេចផ្តល់ដីជូនប្រជាពលរដ្ឋនាពេលនេះ។
ក្នុងខ្លឹមសារ ស.ជ.ណ នោះ ក៏បានជំរាបជូនលោកទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជូនរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជូនលោកអភិបាលខេត្ដសៀមរាប ដែលខ្លឹមសារបានបញ្ជាក់យ៉ាងច្បាស់ថា៖
ទី១-រក្សាទុកដី ដែលប្រជាពលរដ្ឋបានគ្រប់គ្រង និងកាន់កាប់បង្កបង្កើនផលជាក់ស្ដែង និងមានការបញ្ជាក់ ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ជូនប្រជាពលរដ្ឋកាន់កាប់ និងបង្កបង្កើនផលវិញ ទាំងប្រជាពលរដ្ឋបានចូលរួមប្ដឹងទាមទារដី ទាំងមិនបានចូលរួមប្ដឹងទាមទារដី ឱ្យតែដីនោះ ស្ថិតនៅក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលផ្ដល់ជូនក្រុមហ៊ុន ខេន លីមីធីត ដែលមានទីតាំងស្ថិតនៅស្រុកស្វាយលើ និងស្រុកជីក្រែង។
ទី២-ត្រូវចុះវាស់វែង និងផ្ដល់កម្មសិទ្ធិជូនគ្រួសារនិមួយៗ តាមចំនួនកាន់កាប់ជាក់ស្ដែង។
ទី៣-ហាមប្រជាពលរដ្ឋកាប់រានដីព្រៃថ្មីបន្ថែមទៀត ដើម្បីពង្រីកការកាន់កាប់លើសពីទំហំដី ដែលបានកាន់កាប់ និងបង្កបង្កើនផលកន្លងមក
ទី៤-ក្រុមហ៊ុនត្រូវបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ដែលចេញចូលទៅកាន់ដីស្រែ-ចំការ ដើម្បីបង្កបង្កើនផល។
កាលកន្លងមកថ្មីៗនេះ លោកឧកញ៉ា សៀង ណាំ បានទទួលពាក្យបណ្ដឹងជាបន្ដបន្ទាប់ពីប្រជាជននៅក្នុងឃុំពង្រលើ ឃុំគោកធ្លកលើ និងឃុំខ្វាវ របស់ស្រុកជីក្រែង ឃុំបឹងមាលា ក្នុងស្រុកស្វាយលើ និងឃុំពពេល ឃុំតាយែក ស្រុកសូទ្រនិគម ជុំវិញជម្លោះដីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន។
ពាក្យបណ្តឹងទាំងនោះ បានប្ដឹងក្រុមហ៊ុនខេនលីមីធីត ថាបានគំរាមគំហែង និងរំលោភយកដីពីប្រជាពលរដ្ឋខាងលើ។ គោលបំណង ដែលប្រជាពលរដ្ឋប្ដឹងមកនេះ គឺសុំ ឱ្យលោក សៀង ណាំ ជួយសម្រួល និងស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ឱ្យជួយទាមទារដីនោះ ឱ្យមកប្រជាជនគ្រប់គ្រងធ្វើ ស្រែចំការស្របច្បាប់វិញ។
ជាមួយនឹងបណ្ដឹងពីប្រជាពលរដ្ឋយ៉ាងដូច្នេះ គឺនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២កន្លងទៅ លោកឧកញ៉ា សៀង ណាំ ក៏បានធ្វើរបាយការណ៍មួយ ទៅកាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជម្រាបជូនសម្ដេច បានជ្រាបពីការធ្វើទុក្ខបុកម្នេញ ពីក្រុមហ៊ុនខេន មកលើប្រជាពលរដ្ឋ។
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២ ទីស្ដីការគណៈរដ្ឋមន្ដ្រី បានចេញ ស.ជ.ណ សម្រេចបញ្ចប់នូវវិវាទដីធ្លី រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ខេន។
លោក សៀង ណាំ បានលើកឡើង នៅក្នុងពេលចុះប្រគល់ដីព្រៃជូនប្រជាពលរដ្ឋខាងលើថា ឃុំពង្រលើ ឃុំគោកធ្លកលើ និងឃុំខ្វាវ គឺប្រជាពលរដ្ឋ មានចំនួន ៣១៤គ្រួសារ ស្មើនឹង ៩៣៤ ហិកតា។ ចំណែកឃុំបឹងមាលា របស់ស្រុកស្វាយលើ និងឃុំពពេល ឃុំតាយែក របស់ស្រុកសូទ្រនិគម គឺមានប្រជាពលរដ្ឋ ៤៥ គ្រួសារ ស្មើនឹងផ្ទៃដី ១៣៣ ហិកតា។
ចំនួនសរុបប្រជាជន ដែលក្រុមហ៊ុនខេន រំលោភដី មានចំនួន ៣៥៩ គ្រួសារ និងផ្ទៃដីសរុប ១.០៦៧ ហិកតា។ ចំនួនដីទាំងអស់ ត្រូវបានប្រកាសប្រគល់ជូនប្រជាពលរដ្ឋ ធ្វើការគ្រប់គ្រងដោយឥតលក្ខ័ណ្ឌ តាមរយៈសេចក្ដីជូនដំណឹង ស.ជ.ណ. របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី។
អ្វីដែលកត់សំគាល់ ក្នុងរយៈពេល ២ ថ្ងៃ នៃការប្រគល់ដីជាង ១.០០០ ហិកតា ជូនប្រជាពលរដ្ឋ៦ឃុំខាងលើ គឺសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានទូរស័ព្ទមកលោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ដ្រមណ្ឌលសៀមរាប ជាបន្ដបន្ទាប់ ហើយសម្ដេចសុំជួបប្រាស្រ័យ ដោយផ្ទាល់ជាមួយប្រជាជនរបស់សម្ដេច ជាច្រើននាក់ ដែលពួកគាត់ បានរាយការណ៍ដ៏រំជួលចិត្ដជូនដល់សម្ដេចវិញ អំពីអ្វីដែលក្រុមហ៊ុនខេន បានធ្វើមកលើប្រជាជនជាច្រើនខែឆ្នាំមកហើយ។
តាមរយៈនៃការប្រាស្រ័យតាមទូរស័ព្ទ គឺសម្ដេច ក៏បានសង្កត់ធ្ងន់ឱ្យប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ត្រូវតែអនុវត្ដឱ្យបាននូវអ្វី ដែលក្នុងលិខិត បានកំណត់ ជាពិសេស សម្ដេចសូមផ្ដាំ ឱ្យប្រជាពលរដ្ឋ កុំធ្វើការកាប់រានដីព្រៃថ្មីបន្ដ លើសពីដី ដែលប្រជាពលរដ្ឋ កំពុងកាន់កាប់រាល់ថ្ងៃ។
ពាក់ព័ន្ធនឹងប្រជាពលរដ្ឋឆ្លងកាត់ពីលំនៅដ្ឋាន ទៅកាន់ស្រែ-ចំការ របស់ខ្លួន ហើយត្រូវឆ្លងកាត់ដីព្រៃសម្បទាន ក្រុមហ៊ុនខេន សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានប្រាប់ដល់ប្រជាពលរដ្ឋថា គឺពួកគាត់មានសិទ្ធិគ្រប់យ៉ាងធ្វើដំណើរ ឆ្លងកាត់តាមផ្លូវ ក្នុងក្រុមហ៊ុន ដោយមិនតម្រូវ ឱ្យក្រុមហ៊ុន ហាមឃាត់ ប្រជាពលរដ្ឋឡើយ។
ជាមួយគ្នានោះ តាមរយៈការឆ្លើយឆ្លង តាមទូរស័ព្ទ សម្ដេចក៏បានមានប្រសាសន៍ ប្រាប់ប្រជាពលរដ្ឋទៀតថា រាជរដ្ឋាភិបាល បានធ្វើអ្វីៗ តាមសំណើររបស់បងប្អូន រួចរាល់អស់ហើយ តែសម្ដេចសុំ ឱ្យបងប្អូន ត្រូវតែបង្កបង្កើនផល ធ្វើស្រែចំការ ដើម្បីចិញ្ចឹមជីវិត ដោយមិនមានការភ័យខ្លាច ចាប់ពីពេលនេះតទៅ។
ជាមួយនឹងការឆ្លងឆ្លើយគ្នាតាមទូរស័ព្ទ ហើយក៏បានស្ដាប់ប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបើកសំលេងឮៗ តាមរយៈមេក្រូ ប្រជាពលរដ្ឋទាំងអស់ក៏បានស្រែកអបអរសាទរយ៉ាងត្រេកអរ បែបរំជួលចិត្ដផងនោះ ជូនពរសម្ដេចតេជោ និងលោកជំទាវគិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឱ្យបន្ដដឹកនាំប្រទេសជាតិគ្រប់អណត្ដិដោយមិនអាចអត់សម្ដេចតេជោបានឡើយ។
ពួកគាត់បានស្រែកកងរំពងថា សម្ដេចតេជោ គឺជាឪពុក-ម្ដាយរបស់គាត់ បើមិនមាន សម្ដេចទេ ក៏មិនអាចធ្វើការវះកាត់ ឱ្យប្រជាពលរដ្ឋបានទទួលដីព្រៃសម្បទានខេននោះឡើយ។
ក្នុងឱកាស ដែលលោកឧកញ៉ា សៀង ណាំ ចុះទៅប្រកាសប្រគល់ដីឱ្យប្រជាពលរដ្ឋកាន់កាប់ស្របច្បាប់ខាងលើនោះដែរ លោកក៏បានទទួលពាក្យបណ្ដឹង ថ្មីៗ បន្ថែមទៀត ពីប្រជាពលរដ្ឋ ដែលចោទប្រកាន់ក្រុមហ៊ុន ព្រៃសម្បទានមួយចំនួន នៅស្រុកស្វាយលើ បានរំលោភយកដីប្រជាពលរដ្ឋជាច្រើនគ្រួសារផងដែរ ហើយលោកនឹងធ្វើសំណើរជាថ្មីទៅកាន់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់ដីពីក្រុមហ៊ុនមួយចំនួនផ្សេងទៀត កាន់កាប់នៅពេលក្រោយ។
លោក ចៅ សែន អភិបាលស្រុកស្វាយលើ បានបញ្ជាក់ជូនលោក សៀង ណាំ ថា ប្រជាពលរដ្ឋមកពីឃុំតាសៀម មានចំនួន ៣១៦ គ្រួសារ ស្មើនឹងផ្ទៃដីសរុប ១.៩៣៥ ហិកតា និងឃុំស្វាយលើមានប្រជាពលរដ្ឋ ១២០ គ្រួសារ ស្មើនឹងផ្ទៃដី សរុប ៤៥៨ ហិកតា ក៏ត្រូវបានក្រុមហ៊ុនព្រៃសម្បទាន លីយេ រ៉ាប់ប័រ គ្រុប រំលោភយកដីរបស់ពួកគាត់ផងដែរ។
លោក ចៅ សែន បានបញ្ជាក់ទៀតថា ដោយឡែកក្រុមហ៊ុន CMIC ក៏បានធ្វើឱ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅឃុំកន្ទួតផងដែរ។
ករណីនេះលោកអភិបាលស្រុក មិនទាន់បានបញ្ជាក់ថា មានចំនួនប៉ុន្មានពិតប្រាកដឡើយ លោកនឹងដឹកនាំកំលាំងស្រុក ចុះទៅវាស់វែង ដើម្បីធ្វើរបាយការណ៍ជូនលោកតំណាងរាស្ដ្រ។
ជាមួយនឹងការកាត់ដីព្រៃសម្បទានរបស់ក្រុមហ៊ុនខេន ខាងលើនោះដែរ ប្រជាពលរដ្ឋចំនួន ៣២ គ្រួសារផ្សេងទៀត ស្ថិតនៅក្នុងឃុំខ្វាវ ស្រុកជីក្រែង បានសំណូមពរឱ្យមានការកាត់ដីចំនួន ២២ ហិកតា ចេញពីក្រុមហ៊ុន សោភ័ណ ធារី ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ជាប់នឹងក្រុមហ៊ុន ជំរៅ ១៥០ ម៉ែត្រ។
លោកឧកញ៉ា សៀង ណាំ ក៏បានអញ្ជើញលោក សៀក សោភ័ណ អគ្គនាយកក្រុមហ៊ុនសោភ័ណធារី មកជួបជាមួយប្រជាពលរដ្ឋ ដោយផ្ទាល់ ហើយលោកអគ្គនាយកក្រុមហ៊ុន ក៏បានសំរេចកាត់ដីពីក្រុមហ៊ុនចំនួន ២២ ហិកតា ប្រគល់ជូនប្រជាពលរដ្ឋ ដើម្បីធ្វើការបង្កបង្កើនផល និងធ្វើចំការផងដែរ។
លោក សៀក សោភ័ណ អគ្គនាយកក្រុមហ៊ុនសោភ័ណធារី បានថ្លែងថា លោករីករាយតាមអ្វី ដែលប្រជាពលរដ្ឋស្នើសុំ។ នេះគឺជារឿងតូចមួយ ដែលលោកបានបញ្ចប់ជាមួយប្រជាជនដោយមិនចង់ឱ្យមានការទំនាស់អូសបន្លាយទៅថ្ងៃមុខឡើយ។ ការធ្វើបែបនេះ គឺដើម្បីឱ្យក្រុមហ៊ុនមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ តាមលក្ខ័ណ្ឌច្បាប់ និងមានឱកាសធ្វើការវិនិយោគ ដោយមិនមានទំនាស់ចាប់ពីពេលនេះតទៅ៕

.jpg)