បន្ទាយមានជ័យ:
មន្ត្រីស៊ីម៉ាក់បានចុះរាវរកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកប់ក្នុងដី ប្រទះឃើញគ្រាប់បែកដៃចំនួន ៩៥គ្រាប់ និងគ្រាប់M៦០មីលីម៉ែត្រ មួយគ្រាប់ ខណៈពេលមានកសិករម្នាក់កំពុងភ្ជួរដី ប្រទះឃើញគ្រាប់បែកដៃមិនទាន់ផ្ទុះជាច្រើនគ្រាប់ ហើយក៏មករាយការណ៍ប្រាប់នគរបាលប៉ុស្ថិ៍ឲ្យចុះទៅត្រួតពិនិត្យ។
គេហទំព័រប៉ូលិសជាតិ ចេញផ្សាយថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១២នេះ បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១២ ក្នុងដីចម្ការដំឡូង នៅចំណុចគោកត្រពាំងត្រស់ មានចម្ងាយ ១៥០ម៉ែត្រ ពីភូមិខ្លែងពណ៌ត្បូង ស្ថិតនៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកនាយប៉ុស្តិ៍នគរបាលឃុំស្លក្រាម បានឲ្យដឹងថា បើតាមសម្តីពលរដ្ឋឈ្មោះ ឡុង ចំណាន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិខ្លែងពណ៌ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក ដែលជាអ្នកបើកគោយន្តកន្ត្រៃភ្ជួរដីចម្ការនោះ បានឲ្យដឹងថា ខណៈដែលគាត់បើកគោយន្តភ្ជួរដីចម្ការដំឡូង បានមួយចំនួនធំហើយ លុះបន្ទាប់គាត់បន្តភ្ជួរទៀត នៅពេលនោះ ដំបូងផាលភ្ជួរប៉ះនឹងគ្រាប់បែកដៃតែចំនួន ៥គ្រាប់ ប៉ុណ្ណោះ។
លោកបានបន្តឲ្យដឹងទៀតថា ក្រោយពីឃើញដូច្នេះ ពលរដ្ឋរូបនោះក៏មករាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ ហើយលោកបាននាំកម្លាំងប៉ុស្តិ៍ចុះទៅត្រួតពិនិត្យគ្រាប់បែកដៃទាំងនោះ នៅចំណុចខាងលើ។ បន្ទាប់ពីពិនិត្យរួចហើយ លោកបានទំនាក់ទំនងរាយការណ៍ទៅខាងស៊ីម៉ាក់ ដើម្បីឲ្យមកយកគ្រាប់បែកទាំងនោះទៅកម្ទេចចោល។ លុះដល់មន្ត្រីស៊ីម៉ាកចុះមកដល់ហើយ ក៏សង្ស័យថា នៅមានសេសសល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកប់ក្នុងដីនោះទៀត ក៏ធ្វើការស្រាវជ្រាវជីករុករកបន្ត ស្រាប់តែប្រទះឃើញគ្រាប់បែកដៃចំនួន ៩០គ្រាប់ និងគ្រាប់M៦០មីលីម៉ែត្រ មួយគ្រាប់ទៀត។
មន្ត្រីជំនាញបានពិនិត្យគ្រាប់បែកដៃទាំងនោះ ឃើញថាជាប្រភេទគ្រាប់បែកផ្លែទាប នៅមានគុណភាពប្រើប្រាស់បាន ផលិតនៅអតីតសហភាពសូវៀត ដែលបន្សល់កប់ទុកតាំងពីសម័យសង្គ្រាមមកម្ល៉េះ បន្ទាប់មកក្រុមមន្ត្រីជំនាញបានដឹកយកមកអង្គភាព ដើម្បីធ្វើការកម្ទេចចោល៕ K

.jpg)

.jpg)