ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

អគ្គស្នងការ​នគរបាល​ជាតិ ៖ មន្ត្រី​ដែល​លាក់លៀម​បិទបាំង​បទល្មើស គឺ​ច្បាស់​ជាមាន​វិធានការ​

(ថ្ងៃទី 17 កក្កដា 2012, ម៉ោង 09:36:AM) | ដោយ: ចន្រ្ទា

ក- ក+ | Print

អគ្គស្នងការ​នគរបាល​ជាតិ ៖ មន្ត្រី​ដែល​លាក់លៀម​បិទបាំង​បទល្មើស គឺ​ច្បាស់​ជាមាន​វិធានការ​
​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ចាត់តាំង​អនុវត្ត​ន៍គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០១២ បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១២ នៅ​សាលប្រជុំ​របស់​សាកលវិទ្យាល័យ​ស្វាយរៀង​ក្រោម​អធិបតីភាព​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ

អគ្គស្នងការ​នគរបាល​ជាតិ ៖ មន្ត្រី​ដែល​លាក់លៀម​បិទបាំង​បទល្មើស គឺ​ច្បាស់​ជាមាន​វិធានការ​

 
ស្វាយរៀង: ​លោក​ឧ​ត្ត​សេនីយ៍ ​នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងថា មន្ត្រីក្រោមឱវាទ​ទាំងអស់​ត្រូវ​រាយការណ៍​រាល់​បទល្មើស​ទាំងអស់​ដែល​បាន​កើតឡើង​ពុំ​ត្រូវ​លាក់លៀម​បិទបាំង​បទល្មើស​នោះទេ សូម្បី​មេឃុំ ចៅសង្កាត់ រួមទាំង​អ្នកកាសែត​ផងដែរ ត្រូវតែ​ប្រាប់​ឲ្យ​ដឹង​នូវ​បទល្មើស​ដែល​បាន​កើតឡើង បើ​ដឹងថា​មានការ​លាក់លៀម​បិទបាំង​បទល្មើស​នោះ គឺ​ច្បាស់​ជាមាន​វិធានការ​ហើយ​។ គ្រប់​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​អស់ត្រូវមាន​ប្រ​អប់សំបុត្រ​ផ្តល់យោបល់​ ព្រមទាំង​មាន​លេខ​ទូរស័ព្ទ HOT LINE ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លោក​ងា​យ​ស្រួល​ធ្វើការ​ទំនាក់ទំនង​មក​សមត្ថកិច្ច​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​មានប្រសាសន៍​បន្តទៀតថា សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់​ថ្នាក់​ទាំងអស់​ត្រូវ​បន្តធ្វើ​ការងារ​បន្តទៅទៀត​ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ទទួលបាន​នូវ​លទ្ធផល​ល្អ​ ចៀសវាង​បណ្តែតបណ្តោយ​ឲ្យ​មាន​បទល្មើស​កើតឡើង​នៅក្នុង​មូលដ្ឋាន​។ ការកើតឡើង​នូវ​បទល្មើស​បង្ខាំង​មនុស្ស​ខុសច្បាប់​នោះ គឺ​មានតែ​នៅក្នុង​កាស៊ីណូ​តែប៉ុណ្ណោះ​។ ដោយឡែក​បទល្មើសឧក្រិដ្ឋកម្ម​ដែល​កើតឡើង​ទៅលើ​ករណី​ឃាតកម្ម​នោះ ពុំ​មែនមាន​ឧក្រិដ្ឋជនដែលមាន​អាជីព​ឬ​ជំនាញ​នោះទេ​ មានតែ​នៅក្នុង​គ្រួសារ​តែប៉ុណ្ណោះ​។ គ្រប់​ប៉ុ​ស្រិ៍​រដ្ឋបាល​ទាំងអស់​ត្រូវ​បើកទ្វារ​ឲ្យ​បាន​២៤​ម៉ោង​លើ​២៤​ម៉ោង​ព្រមទាំង​មាន​អ្នកប្រចាំការ​ផងដែរ ចៀសវាង​គ្មាន​អ្នក​នៅ​ប្រចាំការ​ កុំ​ឲ្យ​មានតែ​ឈ្មោះ​នៅ​ប៉ុស្តិ៍ ប៉ុន្តែ​កម្លាំង​បែរជា​គ្មាន​ទៅវិញ ជាហេតុ​ធ្វើ​ឲ្យ​ការអន្តរាគមន៍​មានការ​យឺតយ៉ាវ​នៅពេល​មាន​បណ្តឹង​ឬ​ការសុំ​ជំនួយ​ពី​ប្រជាពលរដ្ឋ​នៅពេល​មាន​ហេតុការណ៍​អ្វី​កើតឡើង​នោះ​។​

​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ចាត់តាំង​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០១២ បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១២ នៅ​សាលប្រជុំ​របស់​សាកលវិទ្យាល័យ​ស្វាយរៀង ​ក្រោម​អធិបតីភាព​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក​ជៀង អំ អភិបាលខេត្ត​ស្វាយរៀង ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា​ប្រធាន អនុប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត លោកស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរង លោក​អភិបាល លោក​អភិបាលរងក្រុង​ ស្រុក លោក​មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍​រដ្ឋបាល ទូទាំង​ខេត្ត​ផងដែរ​។​

​របាយ​កា​រណ៍រ​បស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ស្វាយរៀង​បាន​ឲ្យ​ដឹងថា បទល្មើស​ដែល​ពាក់ព័ន្ធ​ដល់​លក្ខណសម្បត្តិ​ទាំង​៥​យ៉ាង​របស់​ភូមិ​ឃុំ​មាន​សុវត្ថិភាព មាន​ចំនួន​៣២​លើក ​បើ​ប្រៀបធៀប​នឹង​ឆមាស​ទី​១ ​ឆ្នាំ​២០១១ ថយចុះ​៣​លើក​ស្មើនឹង​៨,៥៧% ​ក្នុងនោះ​បទល្មើស​ឧក្រិដ្ឋ​១៦​លើក​លើ​១២​លើ​ក កើនឡើង​៤​លើក​, ឃាតកម្ម​៧​លើក ​លើ​៣​លើក​, រំលោភ​សេពសន្ថវៈ​៥​លើក​លើ​៥​លើក​, បង្ខាំង​មនុស្ស​ខុសច្បាប់​៤​លើក​លើ​១​លើក​, បទល្មើស​ម​ជ្ឈិម​១៦​លើក​លើ​២៣​លើក ​ថយចុះ​៧​លើក​, ដែល​បទល្មើស​ទាំងនេះ​កើតឡើង​នៅ​ឃុំ​សង្កាត់​ចំនួន​២៣​របស់​ក្រុង​ស្រុង​ទាំង​៨​។ ដោយឡែក​ចំណុចខ្សោយ​នោះ​គឺ​ការងារ​ក្តាប់​សភាព​ការពាក់ព័ន្ធ​បទល្មើស ការងារ​គ្រង់​គ្រង​អាវុធជាតិផ្ទុះ​(​មាន​អ្នក​បាញ់បោះ​សេរី​ជា​ញឹកញាប់​) ការគ្រប់គ្រង​មុខសញ្ញា​ពាក់ព័ន្ធ​បទល្មើស គ្រប់​គ្រង​ការ​ស្នាក់នៅ​បណ្តោះអាសន្ន ហើយ​ច្បាប់​និង​សីលធម៌​សង្គម​មិនទាន់បាន​ផ្សព្វផ្សាយ​អប់រំ​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​នៅឡើយ​។​

​យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ចំនួន​៦​ចំណុច​គឺ​
១-​សំណូមពរ​ឲ្យ​សមត្ថកិច្ច​បន្ត​រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​នៅ​មូលដ្ឋាន​ឲ្យ​បានល្អ​បន្ថែមទៀត ជាពិសេស​បន្ត​ទប់ស្កាត់​មិន​ឲ្យ​ល្បែងស៊ីសង ចោរលួច​-​ប្លន់ សកម្មភាព​ក្មេង​ទំនើង បទល្មើស​នេសាទ​ត្រី​ខុសច្បាប់​ដោយ​ប្រើ​ឧបករណ៍​ឆក់​។​
២-​សំណូមពរ​ជួយ​ការពារ​ពិធី​ផ្សេងៗ​ដែល​រៀបចំ​ធ្វើ​នៅតាម​ភូមិ​។​
៣-​ទប់ស្កាត់​រថយន្ត​ធុន​ធ្ងន់​ដឹក​លើស​កម្រិត​កំណត់​លើផ្លូវ​នានា​ក្នុង​ក្រុង​។​
៤-​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ផ្សារ​ជី​ភូ ក្រុង​បាវិត ឲ្យ​មាន​របៀបរៀបរយ​សាធារណៈ​។​
៥-​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅតាម​កាស៊ីណូ​។​
៦-​សូម​ឲ្យ​សមត្ថកិច្ច​ជួយ​បង្ហាញ​ពី​របៀប​ពន្លត់អគ្គិភ័យ​នៅតាម​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​៕​ S
E-Newspaper (រស្មីកម្ពុជា)
cen
រូបភាព
  • Neay kroch (1)
  • Prim liza
  • 2-lumbini-garden-nepal
  • 1
  • 09

Our Partners