ភ្នំពេញ:
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានសុំលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ពន្យារពេលចូលបំភ្លឺ លើបណ្តឹងរបស់លោកអគ្គនាយកសហគ្រាស តៃ យ៉ាង ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៥៩៤ អក ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២ យោងតាមដីកាកោះហៅ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២។
សេចក្តីប្រកាសព័ត៌មាន ធ្វើនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ដែលមានស្នាមមេដៃស្តាំរបស់លោក រ៉ុង ឈុន បានសរសេរថា "សូមអនុញ្ញាតជូនលោកព្រះរាជអាជ្ញាមេត្តាជ្រាបថា ខ្ញុំបាទ (រ៉ុង ឈុន) មិនទាន់រកបានមេធាវីការពារសិទ្ធិ និងមិនទាន់មានការត្រៀមខ្លួន ក្នុងការការពារសិទ្ធិរបស់ខ្លួននៅឡើយ។ អាស្រ័យដូចបានជម្រាបជូនខាងលើ ខ្ញុំបាទសូមអនុញ្ញាតពីលោកព្រះរាជអាជ្ញា មេត្តាពន្យារពេលក្នុងការចូលបំភ្លឺ តាមការស្នើសុំ និងធ្វើការកំណត់កាលបរិច្ឆេទ ក្នុងការចូលបំភ្លឺនៅថ្ងៃក្រោយ ដោយក្តីអនុគ្រោះ"។
សូមបញ្ជាក់ថា ដីកាកោះ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ បង្ហាញថា លោក ទេព មុនិន្ទ តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល អញ្ជើញលោក រ៉ុង ឈុន ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ វេលាម៉ោង ៩ ព្រឹក ដើម្បីសាកសួរពីដំណើររឿង ដែលឈ្មោះ JACK LIU អគ្គនាយកនៃសហគ្រាស តៃ យ៉ាង ប្ដឹងលោក ពីបទញុះញង់ឲ្យកម្មករធ្វើកូដកម្មដោយខុសច្បាប់ និងបទបរិហាកេរ្តិ៍ជាសាធារណៈ។
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ កម្មកររោងចក្រកាត់ដេរ តៃ យ៉ាង ដែលបានប្តូរឈ្មោះមកពីរោងចក្រកាត់ដេរ តៃយៀនទី១ តៃយៀនទី២ និងរោងចក្រ ខាំវែល រាប់រយនាក់ បានផ្ទុះកូដកម្មតវ៉ា ទាមទារនូវប្រាក់អត្ថប្រយោជន៍ការងារចំនួន ៥ ចំណុច ដែលរួមមាន ប្រាក់អត្ថប្រយោជន៍ការងារ ជាដើម។ កូដកម្មរបស់កម្មកររោងចក្រកាត់ដេរ ជិតផ្សារបែកចាន ក្នុងខេត្តកណ្តាលនោះ ក៏មានលោក រ៉ុង ឈុន និងមេដឹកនាំសហជីពកម្មករជាច្រើនទៀត បានចូលរួមតវ៉ា រួមទាំងដឹកនាំការដើរហែក្បួនតាមផ្លូវផងដែរ៕ K

.jpg)