ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ម្ចាស់​ក្រុមហ៊ុន មេន​ហាត​ធេ​ន ប្រើ​របងលួស​បន្លា​ច្រើន​ជាន់ ខណៈដែល​ការចរចា នៅ​មិនទាន់​ត្រូវរ៉ូវ​គ្នា​

(ថ្ងៃទី 29 កុម្ភៈ 2012, ម៉ោង 07:05:PM) | ដោយ: កងមាស

ក- ក+ | Print

ម្ចាស់​ក្រុមហ៊ុន មេន​ហាត​ធេ​ន ប្រើ​របងលួស​បន្លា​ច្រើន​ជាន់ ខណៈដែល​ការចរចា នៅ​មិនទាន់​ត្រូវរ៉ូវ​គ្នា​
​របងលួស​បន្លា​ដែល​ខាង​ក្រុមហ៊ុន​មេន​ហាត​ធេ​ន ដាក់​ការពារ​ក្រែង មាន​អំពើហិង្សា​ពី​ខាង​កម្មករ​បន្តទៀត​

ម្ចាស់​ក្រុមហ៊ុន មេន​ហាត​ធេ​ន ប្រើ​របងលួស​បន្លា​ច្រើន​ជាន់ ខណៈដែល​ការចរចា នៅ​មិនទាន់​ត្រូវរ៉ូវ​គ្នា​

 
កំពង់ចាម: អ្នកវិនិយោគ​រោងចក្រ​វាយ​ន​ភណ្ឌ​កំពង់ចាម ឬ​រោងចក្រ មេ​ត​ហាត​ធេ​ន​បាន​ប្រើ​របងលួស​បន្លា​ជាច្រើន​ជាន់ នៅជាប់​ច្រកចូល​រោងចក្រ បន្ទាប់ពី​ក្រុមកម្មករ បាន​ប្រើ​អំពើហិង្សា បង្ខំ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​យល់ព្រម​ទទួល​នូវ​លក្ខខណ្ឌ ១២ ចំណុច​។ មកដល់​រសៀល​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១២ កិច្ចចរចា​មួយ​បានធ្វើ​ឡើង នៅ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា នៅ​ភ្នំពេញ ប៉ុន្តែ​លទ្ធផល​មិនទាន់​ត្រូវ​គ្នា​ឡើយ​។​
 
​កម្មករ​កម្មការិនី​រោងចក្រ​វាយ​ន​ភណ្ឌ​កំពង់ចាម ប្រមាណ​ជិត ២.០០០ នាក់ បាននាំគ្នា​ធ្វើ​កូដកម្ម​រយៈពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា ដោយបាន​ឈរ​ស្រែក​នៅខាងមុខ​រោងចក្រ និង​លើកគ្នា​ទៅ​សាលាខេត្ត​កំពង់ចាម ដើម្បី​ទាមទារ​លក្ខខណ្ឌ ការងារ ១២ ចំណុច ដូចជា​ការបញ្ឈប់​សហ​ជីព​កម្មករ ជាដើម​។​
 នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ បន្ទាប់​ពីកម្មករ​បាននាំគ្នា​ដុត​កង់ឡាន នៅមុខ​រោងចក្រ ហើយ​ខាង​ក្រុមហ៊ុន​បានអនុញ្ញាត​ឲ្យ​តំណាង​កម្មករ បាន​ចូលជួប​ចរចារ​ម្តងទៀត​នៅក្នុង​រោងចក្រ ប៉ុន្តែ​ការចរចា​នោះ​នៅតែ​គ្មាន​លទ្ធផល​ដដែល បណ្តាល​ឲ្យ​ខាង​កម្មករ​ប្រែក្លាយ​ការតវ៉ា​តាមបែប​អហិង្សា ទៅជា​ហិង្សា​វិញ ដោយបាន​បិទផ្លូវ​ជាតិ​លេខ​៧ រយៈពេល​ប្រមាណ​ម្ភៃ​នាទី បាននាំគ្នា​ងាក​ទៅ​សម្រុក​ចូលក្នុង​រោងចក្រ​ចំនួន​ពីរលើក​។
​ក្នុងនោះ​ខាង​បាតុករ ជា​កម្មករ​បាននាំគ្នា​បុក ធាក់​ទម្លាយ​ទ្វារ ចូល​រើស​ដុំថ្ម​គប់​បំបែក​កញ្ចក់​បង្អួច ទ្វារ​របស់​រោងចក្រ ដុត​ស្មៅ​ខាងក្នុង​បរិវេណ​រោងចក្រ និង​វាយបំផ្លាញ​សម្ភារៈ​ផ្សេងៗ ដើម្បី​គំរាម និង​គាបសង្កត់ខាង​ម្ចាស់​ក្រុមហ៊ុន ឲ្យ​យល់ព្រម​លើ​លក្ខខណ្ឌ​ដែល​នៅសល់​។
 នៅក្នុង​ហេតុការណ៍​ហិង្សា​នោះ​ខាង​សមត្ថកិច្ច​ប៉ូលិស និង កងរាជអាវុធហត្ថ បានសម្រេច​ជម្លៀស​ថៅកែ​ចិន និង​បុគ្គលិក​ក្រុមហ៊ុន ឲ្យ​ចេញ​ក្រៅ​ទៅរក​កន្លែង​សុវត្ថិ​ភាពជា​បណ្តោះអាសន្ន ដើម្បីបញ្ចៀសអំពើហិង្សា​ដាក់គ្នា​។​

​រហូតដល់​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១២ ការសម្រុះសម្រួល​មួយ​បានធ្វើ​ឡើង ដោយ​ខាង​ក្រុមហ៊ុន​មេន​ហាត​ធេ​ន មិន​មក​ចូលរួម​ដោះស្រាយ​ដោយផ្ទាល់​ទេ គឺ​បាន​បញ្ជូន​សារ​តាម​ទូរស័ព្ទដៃ​មកកាន់​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ ដែល​បាន​ចូលរួម​ដោះស្រាយ ជាមួយនឹង​ស្នងការ និង​មេ​ប៉េអឹម​ខេត្តកំពង់ចាម ហើយ​ខ្លឹមសារ​ខាង​ក្រុមហ៊ុន​បាន​យល់ព្រម​ទទួលយក​ទាំងស្រុង ទាំង​លើក​មុន​ចំនួន​ប្រាំ​ចំណុច ហើយ​ចំណុច​ដែល​មិន​យល់ព្រម​មាន​ចំនួន​ប្រាំពីរ​ចំណុច ពី​ទីមួយ ដល់ទី​ប្រាំមួយ និង​ទី​ដប់​ទៀត​។

​កាលពី​លោក ជា មុនី បាន​យល់ព្រម​ឲ្យ​កម្មករ​ទាំងអស់​បញ្ឈប់​បាតុកម្ម រង់ចាំ​ដោះស្រាយ​គ្នា​បន្ត​នៅ​សប្តាហ៍​ក្រោយនេះ​។ ចំណែក​កម្មករ នឹង​ចូលធ្វើការ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៧ ខែកុម្ភៈ ២០១២​។​

​ពេល​កម្មករ​ចូលធ្វើការ គេ​ពិនិត្យឃើញ​ខាង​ក្រុមហ៊ុន មេន​ហាត​ធេ​ន បានដាក់​ពង្រាយ​កម្លាំង​របស់ខ្លួន ជា​ជន​ជាតិចិន​ចំនួន ១៧ នាក់ ប្រដាប់​ដោយ​ខែល​ការពារ និង​ដំបង​ឈរ​អម​ផ្លូវ​ចូល ទៅកាន់​អគារ​ធ្វើការ
​ហើយ​នៅ​ខាង​ច្រកចូល បាន​បង្កើតជា​របងលួស​បន្លា​ជាច្រើន​ជាន់ ដោយ​អះអាងថា ដើម្បី​ការពារ​ការប្រើ​ហិង្សា​របស់​កម្មករ​។​

​នៅ​រសៀល​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១២ សហជីព​តំណាង​កម្មករ​រោងចក្រ មេន​ហាត​ធេ​ន ខេត្តកំពង់ចាម និង​ភាគី​តំណាង​ថៅកែ​ចិន​រោងចក្រ បាន​ជួបចរចា​គ្នា នៅ​រាជធានី​ភ្នំពេញ ក្នុង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ( GMAC ) ដោយមាន​លោក​ជា​មុនី ប្រធាន​សហជីព​សេរី​កម្មករ និង​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ចូលរួម​ផងដែរ​។​

​លោក​ជា​មុនី បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រជុំ ដែល​បានចាប់ផ្តើម កាលពី​ម៉ោង ២ រសៀល​នេះ យើង​លើកយក​ចំណុច​ទាំង ៨ ក្នុងចំណោម ១២ ចំណុច ដែល​បាន​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃទី​២៤​កុម្ភៈ​នោះ យកមក​ចរចា​គ្នា​លម្អិត ហើយ​ចរចា​គ្នា​លើ​ចំណុច ដែល​នៅ​សេសសល់​ផ្សេងទៀត​។ ក្នុងករណី​នោះ ក្រុមហ៊ុន​ថា នឹង​លើកយក​ចំណុច​ទី​១០ យកទៅ​ជម្រាប​អ្នកគ្រប់គ្រង​រោងចក្រ មេន​ហាត​ធេ​ន នៅ​ខេត្តកំពង់ចាម​។ ការទាម​ទារ​របស់​កម្មករ រួមមាន សុំ​កុំ​ឲ្យ​បញ្ឈប់​តំណាង​កម្មករ និង​សុំ​ឲ្យ​បន្ត​កិច្ចសន្យា​កម្មករ​ថ្មី ជាដើម​។ យើង​នឹង​បន្ត​ចរចា​គ្នា​ទៀត ហើយ​ការចរចា​អាច​ចំណាយពេល​យ៉ាងតិច​បំផុត ១ សប្តាហ៍​។​

​លោក​ជា​មុនី បាន​បន្ថែមថា នៅ​រសៀល​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១២ ខាង​រោងចក្រ មេន​ហាត​ធេ​ន បានសម្រេច​ព្យួរការងារ​កម្មករ ២ ឡាយ ដែលមាន​គ្នា​ប្រហែលជា ៣០០ នាក់ ដោយ​ទទួល​ប្រាក់ខែ​បានតែ ៥០ ភាគរយ​ប៉ុណ្ណោះ​។ កម្មករ​ដែល​ត្រូវ​ព្យួរការងារ​នោះ ជា​អ្នក​ដែល​ចេញមុខ​តវ៉ា ចាប់តាំងពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១២​។ នេះ​ជាការ​រើសអើង​ចំពោះ​កម្មករ​៕ R
E-Newspaper (រស្មីកម្ពុជា)
cen
រូបភាព
  • Neay kroch (1)
  • Prim liza
  • 2-lumbini-garden-nepal
  • 1
  • 09

Our Partners