ភ្នំពេញ:
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹងចែកសៀវភៅសាលដីកាស្ថាពរ បិទផ្លូវតវ៉ា ក្នុងសំណុំរឿង០០១ ជូនដល់អ្នករស់រានមានជីវិតពីមន្ទីរ ស-២១ និងដើមបណ្ដឹងរដ្ឋប្បវេណី ដែលជាជនរងគ្រោះក្នុងរបបខ្មែរក្រហម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២។
សេចក្ដីប្រកាសព័ត៌មាន បានបង្ហាញថា ផ្នែកកិច្ចការសាធារណៈ និងអង្គភាពគាំពារជនរងគ្រោះ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា នឹងចែកសៀវភៅសាលដីកា ក្នុងសំណុំរឿង០០១ ជូនដល់អ្នករស់រានមានជីវិតពីមន្ទីរស-២១ និងដើមបណ្ដឹងរដ្ឋប្បវេណី នៅថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១២ វេលាម៉ោង ១ និង ៣០ នាទី រសៀល នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។
សេចក្ដីប្រកាសព័ត៌មានបានលើកឡើងថា សំណុំរឿង០០១ គឺជាសំណុំរឿងទីមួយ ដែលត្រូវបានជំនុំជម្រះនៅចំពោះមុខ អ.វ.ត.ក។ សំណុំរឿងនេះ បានបិទបញ្ចប់នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដែលពេលនោះ អង្គជំនុំជម្រះតុលាការកំពូលបានប្រកាសសាលដីកាផ្ដន្ទាទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច ដាក់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩។
សេចក្ដីប្រកាសព័ត៌មានដដែលក៏បានលើកឡើងផងដែរថា ដើម្បីឲ្យសាធារណជនកម្ពុជា បានទទួលព័ត៌មានលម្អិតអំពីសាលដីការនេះ អ.វ.ត.ក បានបោះពុម្ពសាលដីកាទាំងស្រុងជាភាសាខ្មែរចំនួន ៥.០០០ ច្បាប់ និងសាលដីកាសង្ខេបជាភាសាខ្មែរចំនួន ១៥.០០០ ច្បាប់ ដើម្បីចែកជូនដើមបណ្ដឹងរដ្ឋប្បវេណី ស្ថាប័នតុលាការក្នុងស្រុក សាកលវិទ្យាល័យ បណ្ណាល័យ និងមន្ទីរក្រសួងនៅក្នុងរដ្ឋាភិបាល៕

.jpg)

.jpg)