ភ្នំពេញ:
ជាថ្មីម្តងទៀត ប្រជាពលរដ្ឋសហគមន៍បុរីកីឡា នៅព្រឹកថ្ងៃទី១៦កុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅជិតអគារបុរីកីឡា បានទាមទារឲ្យក្រុមហ៊ុនផានអ៊ីម៉ិច សាងសង់អគារចំនួន ២ បន្ថែមទៀត ឲ្យបានគ្រប់ចំនួន ១០ អគារ ទៅតាមកិច្ចសន្យា។ នៅក្នុងនោះ ប្រជាពលរដ្ឋបុរីកីឡា ក៏បានធ្វើការទាមទារ ឲ្យដោះលែងប្រជាពលរដ្ឋបុរីកីឡាចំនួន ៧ នាក់ ដែលកំពុងតែជាប់នៅក្នុងពន្ធនាគារព្រៃស និងសូមឲ្យតុលាការស៊ើបអង្កេតរឿងបុរីកីឡាឲ្យបានច្បាស់លាស់។ ប្រជាពលរដ្ឋបុរីកីឡា ក៏បានទាមទារឲ្យក្រុមហ៊ុនសងសំណងទៅពួកគាត់ ដែលក្រុមហ៊ុនផានអ៊ីម៉ិច បានឈូសឆាយលំនៅស្ថាន កាលពីថ្ងៃទី៣មករា ឆ្នាំ២០១២។
ប្រជាពលរដ្ឋបុរីកីឡា បានប្រមូលផ្តុំជាថ្មីទៀត នៅព្រឹកនេះ នៅមុខអគារទី៨ ក្នុងតំបន់បុរីកីឡា ដោយលើកបដា ផ្ទាំងរូបភាព ស្តីពីសកម្មភាពដែលក្រុមហ៊ុនផានអ៊ីម៉ិច វាយកំទេចផ្ទះប្រជាពលរដ្ឋនៅបុរីកីឡា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២។
ពួកគាត់បានស្នើសុំឲ្យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកជំទាវ ជួយដល់ពួកគាត់ ដើម្បីឲ្យក្រុមហ៊ុនផានអ៊ីម៉ិច ធ្វើការសាងសង់អគារចំនួន២បន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋបានរស់នៅ។
តំណាងប្រជាពលរដ្ឋ បានលើកឡើងថា បើពុំមានការដោះស្រាយ ពួកគាត់នឹងតវ៉ា រហូតដល់ស្លាប់។ ពួកគាត់នឹងចូលទៅរស់នៅក្នុងទីតាំងដី ដែលនៅសល់សម្រាប់សាងសង់អគារ២ល្វែងនោះទៀត បើសិនជាមិនមានការដោះស្រាយ ៕S

.jpg)

.jpg)